សមត្ថកិច្ចចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់ក្នុងភូមិសាស្ត្រស្រុកឯកភ្នំ ដោយបានដុតបំផ្លាញចោលនូវ ស្បៃអ៊ុយ និងបង្គោលឈើមួយចំនួន
ភ្នំពេញ៖ កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ដោយអនុវត្តជាប់ជាប្រចាំនូវអនុសាសន៍ដឹកនាំរបស់លោកឧត្តមសេ នីយ៍ ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ឯក ឡុង យោធាវីរៈ អធិការនគរបាលស្រុកឯកភ្នំបានដឹកនាំកម្លាំក្នុងផ្នែកជំនាញ កម្លាំងអន្តរាគមន៍និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ពាមឯក និងកម្លាំងប្រជាការពារ ដោយមានការចូលរួមពីមហាជនផងនោះចុះបង្រ្កាបបទល្មើសនេសាទខុសច្បាប់ក្នុងភូមិសាស្ត្រ
ស្រុកឯកភ្នំដោយក្នុងនោះបានដុតបំផ្លាញចោលនូវ ស្បៃអ៊ុយចំនួន ២៦មាត់ និងបង្គោលឈើចំនួន ១៣០ដើម រីឯជនសង័្សយសមត្ថកិច្ចនគរបាលបានធ្វើការស្រាវជ្រាវ និងកំណត់មុខសញ្ញាដើម្បីអនុវត្តបន្តតាមផ្លូវច្បាប់។
សូមជម្រាបជូនថា ករណីនេសាទខុសច្បាប់នេះ លោកឧត្តមសេនីយ៍ទោ ស្នងការតែងតែរំលឹកដាស់តឿនដល់សមត្ថកិច្ចនគរបាលទាំងផែន ជំនាញក៏ដូច បណ្តាអធិការដ្ឋាននគរបាលស្រុកពាក់ព័ន្ធ ដែលមាន ភូមិសាស្រ្តជាប់នឹងដែននេសាទនៃភូមិសាស្រ្ត បឹងទន្លេសាបឱ្យធ្វើសកម្មភាពដូចភ្លៀងរលឹមចំពោះសក ម្មភាពស្រាវជ្រាវនិងបង្រ្កាបនូវរាល់បទល្មើសនេ សាទខុស ច្បាប់ក៏ដូចជាសកម្មភាពរំលោភ បំពានយកដីរបស់រដ្ឋធ្វើជាកម្មសិទ្ធិ នៅចំណុចហាមឃាត់ពិសេសក្នុងតំបន់ព្រៃរនាម ក្នុងភូមិសាស្រ្តនោះ។
ជាក់ស្តែងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលនិង សភាពការ ណ៍ប្រចាំខែកក្កដាលើកទិសដៅខែសីហាឆ្នាំ២០២៣ និងពង្រឹងការងារបទ ល្មើសព្រហ្មទ័ណ្ឌការងារសន្តិ សុខរបស់ស្នងការដ្ឋាននគរបាល ខេត្តបាត់ដំបងកាល ពីថ្ងៃទី២១ ខែ សីហា ឆ្នាំ ២០២៣ កន្លងទៅថ្មីៗនេះ លោកឧត្តមសេនីយ៍ទោស្នងការ បានដាក់បទបញ្ជាយ៉ាងហ្មឹងម៉ាត់បំផុតចំពោះបញ្ហានេះ និងស្នើឱ្យមន្រ្តីដែលធ្វើសកម្មភាពលើការងារបង្រ្កាបបទល្មើស នេសាទខុសច្បាប់នេះត្រូវធ្វើសកម្មភាពបង្រ្កាបដោ យសកម្មបំផុតហើយក្នុងករណីដែលអង្គភាពឬមន្រ្តីណាដែលមិនមានសកម្មភាពក្នុងការបង្រ្កាបបទ ល្មើ សនោះទេ ថ្នាក់ដឹកនាំស្នងការនឹងមានវិធានជាក់ស្តែ ងចំពោះ មន្រ្តីដែល អសកម្មលើការងារនោះទៀតផង៕