**អនុប្រធានរដ្ឋឡាវ វាយតម្លៃខ្ពស់ចំពោះសម្តេចតេជោ ក្នុងការបង្រួបបង្រួមផ្សះផ្សាជាតិ ឯកភាពជាតិ កសាងសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា**សម្ដេចធិបតី៖ អំពាវនាវដល់អ្នកបង្កើតមាតិកាលើបណ្ដាញសង្គម ត្រូវរក្សាឱ្យបាននូវតម្លៃវប្បធម៌ និងសីលធម៌ជាខ្មែរ**សម្ដេចមហាបវរធិបតី៖ គម្រោងព្រែកជីកហ្វូណនតេជោ នឹងដំណើរការជីកប្រកបដោយធម៌**នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ សាសនាបានរួមចំណែកធ្វើឱ្យសង្គមកាន់តែទំនើប និងរក្សាបាននូវអត្តសញ្ញាណដើមនៃទំនៀមប្រពៃណី**សម្ដេចធិបតី៖ ទ្រឹស្ដីព្រះពុទ្ធសាសនា និងព្រះពុទ្ធឱវាទ កំពុងដាក់បញ្ចូលក្នុងវិស័យអប់រំ និងការធ្វើការងារនៅក្នុងស្ថាប័ននានា**កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំស្រាវជ្រាវចាប់ខ្លួនជនដៃដល់ម្នាក់ ពាក់ព័ន្ធករណីឃាតកម្មនៅស្រុកជើងព្រៃ ខេត្តកំពង់ចាម**សម្ដេចធិបតី៖ ជាការចាំបាច់ដែលរដ្ឋត្រូវការ លើកស្ទួយវិស័យសាសនា ពីព្រោះសាសនាបានចូលរួម ក្នុងការលើកស្ទួយសីលធម៌សង្គម**អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ២នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន**សម្ដេចធិបតី៖ ការអប់រំតាមបែបព្រះពុទ្ធសាសនា បានចូលរួមលើកកម្ពស់ការអប់រំនៅកម្ពុជា**សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សាសនា ជួយដល់សង្គមរស់នៅរបស់មនុស្សឱ្យមានសុខដុម និងប្រកបដោយសីលធម៌**សម្ដេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តក្រសួងធម្មការ និងគណៈសង្ឃបន្តរួបរួមគ្នាលើកកម្ពស់វិស័យសាសនា និងអនុត្តការងារឱ្យបានល្អថែមទៀត**ឧបនាយករដ្ឋមន្ត្រី ស សុខា ថ្លែងអំណរគុណភាគីវៀតណាម ដែលបានសម្រួលនិងការពារសុវត្ថិភាពជូនអង្គកឋិនទានសាមគ្គីមហាគ្រួសារខ្មែរ**សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស លើកទី៣២**ប្រជាជនអ៊ឺរ៉ុបជឿថា ទ្វីបនេះគួរតែបន្តផ្លូវឯករាជ្យមួយបន្ថែមទៀតនៅក្នុងបរិយាកាសភូមិសាស្ត្រនយោបាយបច្ចុប្បន្ន ជាជាងពឹងផ្អែកលើសហរដ្ឋអាមេរិក**ប្រធានាធិបតី ម៉ិចស៊ិក ត្រៀម ខ្លួន សម្រាប់ ការ និរទេស ជន ចំណាក ស្រុក ដ៏ច្រើន របស់ សហរដ្ឋ អាមេរិក**តួកគី បដិសេធមិនឱ្យយន្តហោះរបស់ប្រធានាធិបតីអ៊ីស្រាអែលចូលទៅកាន់ដែនអាកាសរបស់ខ្លួន**ប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក Donald Trump តែងតាំងមហាសេដ្ឋីជាវិនិយោគិន លោក Scott Bessent ជារដ្ឋមន្ត្រីហិរញ្ញវត្ថុ**លោក វ្ល៉ាឌីមៀ ពូទីន៖ រុស្ស៊ីយកអ៊ុយក្រែន ជាទីលានសាកល្បងមីស៊ីលថ្មី**សម្តេច ហេង សំរិន ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រធានរដ្ឋសភាវៀតណាម**ទំនាក់ទំនងពាណិជ្ជកម្មចិន-អាមេរិក៖ បញ្ហាប្រឈម និងភាពធន់នៃសេដ្ឋកិច្ចចិនក្នុងអាណត្តិប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ

បណ្ឌិត ហ៊ុន ម៉ាណែត នឹងបង្ហាញមុខជាលើកទីមួយបង្អស់ លើឆាកអន្តរជាតិ ក្នុងនាមជា​មេ​ដឹក​នាំ​កំពូល​វ័យ​ក្មេង​ជាង​គេ ក្នុង​ជំនួប​កំពូល​អាស៊ាន សប្តាហ៍​ក្រោយ

ភ្នំពេញ៖ ថ្ងៃ​ចន្ទ​ទី​៤ ​កញ្ញា​សប្តាហ៍​ក្រោយ នាយករដ្ឋ​មន្ត្រី​កម្ពុជា ឯកឧត្តម​កិត្តិ​ទេសាភិបាល​បណ្ឌិត ហ៊ុន ម៉ាណែត នឹង​អញ្ជើញ​ទៅ​ឥណ្ឌូណេស៊ី ដើម្បី​ចូល​រួម​ក្នុង​ជំនួប​កំពូល​អាស៊ាន ជំនួប​កំពូល​អាស៊ាន​បូក និងជំនួប​កំពូល​អាស៊ី​បូព៌ា។

សម្រាប់​កម្ពុជា​ដែល​ជា​សមាជិក​របស់​អាស៊ាន​តាំង​ពី​ឆ្នាំ​១៩៩៩​មក​ម្ល៉េះ ជំនួប​កំពូល​ទាំង​អស់​នេះ ជា បន្តុំ​ព្រឹត្តិការណ៍​តំបន់​សំខាន់​ជាង​គេ​បង្អស់​ប្រចាំ​ឆ្នាំ។ សម្រាប់ប្រមុខរាជរដ្ឋាភិបាលថ្មីនៃកម្ពុជាវិញ ទាំង នេះ​គឺ​ជា​ឱកាស​មួយ​ពោរ​ពេញ​ទៅ​ដោយ​និមិត្តរូប​នយោបាយ។ ម្យ៉ាង ពីព្រោះ ជា​លើក​ទី​មួយ​បង្អស់​ហើយ ដែល​ឯកឧត្តមបណ្ឌិត, ក្នុង​នាម​ជា​នាយក​រដ្ឋមន្ត្រី​ថ្មី​នៃ​ប្រទេស​កម្ពុជាតាំង​ពី​ថ្ងៃ​ទី​២២​សីហា​មក​ម្ល៉េះ, នឹង​បង្ហាញ​មុខ​ជា​ផ្លូវ​ការលើ​ឆាក​អន្តរ​ជាតិ។
ម្យ៉ាង​ទៀត ពីព្រោះ​នៅ​ថ្ងៃ​ទី​៥​កញ្ញា​ខាង​មុខ​នេះ នៅ​ទីក្រុង​ចាកាតា ឯកឧត្តមបណ្ឌិត នឹង​មាន​ឈ្មោះ​ជា​មេ​ដឹក​នាំ​កំពូល​ក្មេង​ជាង​គេ​បង្អស់​ក្នុង​ចំណោម​មេ​ដឹក​នាំ​កំពូល​បច្ចុប្បន្នទាំង​១០​រូប​របស់​អាស៊ាន។ ម្យ៉ាង​ចុង​ក្រោយ ពីព្រោះ​ពី​ថ្ងៃ​ទី​៥​ដល់​ថ្ងៃ​ទី​៧​កញ្ញា ក្នុង​រយៈ​ពេល​តែ​២​ថ្ងៃ​ប៉ុណ្ណោះ នៅ​ទីក្រុង​ចាកាតា ​ដដែល, ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នឹង​ឃើញ, នឹង​ចាប់​ដៃ, នឹង​ជួប​ជា​ផ្លូវការ​ឬ​ក្រៅ​ផ្លូវ​ការ, ប្រមុខ​រដ្ឋ​ឬ​ប្រមុខ​រដ្ឋាភិបាល​ឬ​ក៏​ថ្នាក់​ដឹក​នាំ​ជាន់​ខ្ពស់​ចំនួន​១៧​នាក់​យ៉ាង​តិច ដែល​មក​ពី​បណ្តា​ប្រទេស​អាស៊ី​អាគ្នេយ៍, ចិន, ជប៉ុន, កូរ៉េ​ខាង​ត្បូង, ឥណ្ឌា, អាមេរិក, រុស្ស៊ី, អូស្ត្រាលី, និង នូវែល​សេឡង់។

ប្រជាជាតិ​កម្ពុជា​ទាំង​មូល​គួរ​តែ​និង​ត្រូវ​តែ​មាន​មោទនភាព ពីព្រោះ ឯកឧត្តម​កិត្តិ​ទេសាភិបាល​បណ្ឌិត ហ៊ុន ម៉ាណែត ត្រៀម​រួច​រាល់​អស់​ហើយ ទាំង​កម្លាំង​ប្រាជ្ញា ទាំង​កម្លាំង​កាយ និង ទាំង​កម្លាំង​ចិត្ត ដើម្បី​ការពារ​ឧត្តម​ប្រយោជន៍​ជាតិ​យើង​នៅ​ចំពោះមុខ​សមាជិក​អាស៊ាន​៩​ដទៃ​ផ្សេង​ទៀត និង​ដើម្បី​ការ​ពារ​ផល​ប្រយោជន៍​រួម​របស់​អាស៊ាន​នៅ​ចំពោះមុខ​បណ្តា​ប្រទេស​ដៃគូ​សន្ទនា​របស់​អាស៊ាន។ បញ្ហា​តំបន់ និងបញ្ហា​អន្តរជាតិ​ដែល​ប្រមុខ​រាជ​រដ្ឋាភិបាល​វ័យ​ក្មេង​របស់​យើង ត្រូវ​ចូល​រួម​ដោះ​ស្រាយ មាន​ច្រើន​ណាស់, ជា​អាទិ៍ វិបត្តិ​រ៉ាំរ៉ៃ​នៅ​មីយ៉ាន់ម៉ា, ការ​ប្រជែង​ឥទ្ធិពល​គ្នា​រវាង​កំពូល​មហា​អំណាច​ពិភពលោក និង រវាង​មហា​អំណាច​តំបន់ នៅ​ក្នុង​លំហ​នៃ​ដែន​អាស៊ី-ប៉ាស៊ីហ្វិក, និង​ជា​ពិសេស វិបត្តិ​សេដ្ឋកិច្ច​សកល​ដែល​បាន​និង​កំពុង​បន្ត​ជះ​ផល​អវិជ្ជមាន​មក​លើ​ជាតិ​មាតុ​ភូមិ​យើង។

ឯកឧត្តម​កិត្តិទេសាភិបាល​បណ្ឌិត ហ៊ុន ម៉ាណែត មាន​សមត្ថភាព​ហួស​ពី​គ្រប់​គ្រាន់ និង មាន​ឆន្ទៈ​មោះ​មុត​ខ្លាំង​ណាស់ ដើម្បី​លើក​តម្កើង​មុខ​មាត់​កិត្តិយស​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា នៅ​លើ​ឆាក​អន្តរ​ជាតិ។ ម្ល៉ោះ​ហើយ ប្រជាជាតិ​កម្ពុជា​ទាំង​មូល​គួរ​តែ​និង​ត្រូវ​តែ​រួប​រួម​គ្នា​ជា​ធ្លុង​មួយ នៅ​ពី​ក្រោយ​មេ​ដឹក​នាំ​ប្រកប​ដោយ​ថាមពល​របស់​យើង​រូប​នេះ ដែល​អាស៊ាន​និង​ពិភពលោក នឹង​សម្លឹង​មើល​ហើយ​វាយ​តម្លៃ នៅ​ទីក្រុង​ចាកាតា ប្រទេស​ឥណ្ឌូណេស៊ី សប្តាហ៍​ក្រោយ​នេះ៕ អត្ថបទ៖ ហ្សង់-ហ្វ្រង់ស័រ តាន់ (រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋ​មន្ត្រី​ទទួល​បន្ទុក​កិច្ចការ ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ)

អត្ថបទដែលជាប់ទាក់ទង