**ពលរដ្ឋប្រមាណជិត ២០០ នាក់បន្ថែមទៀត បានធ្វើជាសាក្សី និងយល់ច្បាស់អំពីអត្ថន័យនៃពាក្យថា «រាជរដ្ឋាភិបាលមិនអនុញ្ញាតឱ្យបាត់បង់ទឹកដីសូម្បីមួយមីល្លីម៉ែត្រ»**សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសំណេះសំណាល និងផ្តល់រង្វាន់ជូនសិស្សនិទ្ទេស A**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០

ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា បញ្ជាក់ថា កម្ពុជា-វៀតណាម ជាអ្នកជិតខាងដ៏ល្អ ខណៈចំណងមិត្តភាពដ៏រឹងមាំនេះ ត្រូវបានពូនជ្រំជាច្រើនឆ្នាំមកហើយ

ភ្នំពេញ​៖ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា នៅល្ងាចថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ បានអញ្ជើញចូលរួមជាភ្ញៀវកិត្តិយស ក្នុងពិធីអបអរសាទរបុណ្យជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម លើកទី៧៨។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី តាងនាមរាជរដ្ឋាភិបាលកម្ពុជា បានសម្តែងនូវការអបអរសាទរយ៉ាងកក់ក្តៅបំផុតជូនចំពោះរដ្ឋាភិបាល និងប្រជាជនវៀតណាម និងជូនពរឱ្យជួបតែសេចក្ដីសុខ សេចក្ដីចម្រើន និងវឌ្ឍនភាពឥតឈប់ឈរ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានកត់សម្គាល់នូវការលះបង់ និងការប្តេជ្ញាចិត្តរបស់ប្រជាជនវៀតណាម នៅក្នុងបុព្វហេតុដ៏លំបាក ដើម្បីទទួលបាននូវឯករាជ្យ និងការស្តារប្រទេសឡើងវិញរបស់ពួកគេ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយចក្ខុវិស័យរបស់បក្សកុម្មុយនីស្តវៀតណាម។ ចាប់តាំងពីការចាប់ផ្តើមនៃគោលនយោបាយ Doi Moi ក្នុងឆ្នាំ ១៩៨៦ វៀតណាមបានដឹកនាំកំណែទម្រង់ និងកាច់ចង្កូតប្រទេសឆ្ពោះទៅរកការអភិវឌ្ឍសេដ្ឋកិច្ចទីផ្សារតាមបែបសង្គមនិយម។ សព្វថ្ងៃនេះ វៀតណាមមានអត្រាកំណើនសេដ្ឋកិច្ចលឿនបំផុតមួយក្នុងពិភពលោក ក្នុងនាមជាតារាលេចធ្លោបំផុតរបស់អាស៊ី។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា បានបញ្ជាក់ជាថ្មីថា កម្ពុជា និងវៀតណាម គឺជាអ្នកជិតខាងដ៏ល្អ។ ចំណងមិត្តភាពដ៏រឹងមាំនេះត្រូវបានពូនជ្រំជាច្រើនឆ្នាំមកហើយ។ ប្រទេសទាំងពីរ បានរួមសុខ និងទុក្ខជាមួយគ្នាដោយបានតស៊ូ លះបង់ ជួបការលំបាក ភាពរីករាយ និងការជួយគ្នាទៅវិញទៅមក។

ឯកឧត្តមបានគូសបញ្ជាក់ថា ប្រទេសទាំងពីរនឹងបន្តរីកចម្រើនលើគ្រប់វិស័យនៅគ្រប់កម្រិត ដោយសារសាមគ្គីភាព ការជឿទុកចិត្តគ្នា និងការយោគយល់គ្នាទៅវិញទៅមក។ ជាងនេះទៅទៀត ចំណងមិត្តភាពដ៏យូរអង្វែងរវាងកម្ពុជា និងវៀតណាម ត្រូវបានថែរក្សា និងពូនជ្រំដោយថ្នាក់ដឹកនាំកម្ពុជាជាច្រើនជំនាន់មកហើយ រាប់ពីជំនាន់ ព្រះករុណា ព្រះបាទសម្ដេចព្រះនរោត្ដម សីហនុ «ព្រះបរមរតនកោដ្ឋ» អតីតព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដល់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីកម្ពុជា និងឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ ក្នុងរយៈពេលច្រើនទសវត្សរ៍នេះ ទំនាក់ទំនងនេះកាន់តែស៊ីជម្រៅ និងត្រូវបានពង្រីកឥតឈប់ឈរលើគ្រប់វិស័យ រួមទាំងការប្រាស្រ័យទាក់ទងកម្រិតខ្ពស់ ចំណងផ្នែកសេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងទំនាក់ទំនងរវាងប្រជាជននិងប្រជាជន កិច្ចសហប្រតិបត្តិការការពារជាតិនិងសន្តិសុខ ព្រមទាំងកិច្ចសហប្រតិបត្តិការក្រោមក្របខ័ណ្ឌពហុភាគីផងដែរ។

ផ្អែកលើសមិទ្ធផលដ៏គួរឱ្យកត់សម្គាល់ទាំងនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជឿជាក់ថា ជំនួបការងារ នៅសប្តាហ៍ក្រោយ នៅរដ្ឋធានីហ្សាការតា ប្រទេសឥណ្ឌូនេស៊ី រវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ នឹងកាន់តែពង្រីកបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគី។
ការប្រាស្រ័យទាក់ទងនេះនឹងផ្តល់ផលប្រយោជន៍ល្អបំផុតសម្រាប់ប្រជាជននៃប្រទេសទាំងពីរ ខណៈដែលកម្ពុជា និងវៀតណាម បាននិងកំពុងធ្វើការឆ្ពោះទៅរកចក្ខុវិស័យរួម ដើម្បីសន្តិភាព ស្ថិរភាព ភាពសុខដុមរមនា និងវិបុលភាពរបស់សហគមន៍អាស៊ាន និងពិភពលោក៕

អត្ថបទដែលជាប់ទាក់ទង