**សម្ដេច ឃួន សុដារី វាយតម្លៃចំពោះវត្តមានប្រធានសភានេប៉ាល់ ចូលរួមសម័យប្រជុំពេញអង្គ IPTP លើកទី១១ ជាការបង្ហាញឆន្ទៈស្រឡាញ់ និងការពារសន្តិភាព**ប្រធានរដ្ឋសភាកម្ពុជា លើកទឹកចិត្តអគ្គលេខាធិការដ្ឋានអាយប៉ា សហការជាមួយ IPTP ដើម្បីលើកម្ពស់សន្តិភាព**បណ្ឌិត កៅ គឹមហួន កោតសរសើរសភាកម្ពុជា ក្នុងការរៀបចំសម័យប្រជុំអន្តរសភាដើម្បីភាពអត់ឱន និងសន្តិភាព**លទ្ធផលនៃមហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី (ICAPP) ប្រព្រឹត្ដទៅពីថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ**អាមេរិកជឿថា កងទ័ពកូរ៉េខាងជើងដែលកំពុងប្រមូលផ្តុំនៅរុស្ស៊ី នឹងចូលធ្វើសង្គ្រាមនៅអ៊ុយក្រែនឆាប់ៗខាងមុខនេះ**អ៊ុយក្រែន អះអាងថាខ្លួនបានបង្កើនការអភិវឌ្ឍប្រព័ន្ធការពារដែនអាកាស ក្រោយរុស្ស៉ីចាប់ផ្តើមប្រើមីស៉ីលស៊េរីថ្មី**ឯកឧត្តម កែ គឹមយ៉ាន ស្នើដល់គ្រប់សមាសភាពទាំងអស់ បន្តចូលរួមរក្សាការពារឲ្យបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សុខដុមនីយ៍កម្មជាតិសាសន៍ និងសាសនា**ប្រមុខ NATO ជួបពិភាក្សាជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ក្នុងរដ្ឋ Florida**ក្រុមហ៊ុនអាកាសចរណ៍តួកគី ប្រកាសអំពីការពិនិត្យរៀបចំឱ្យមានការហោះហើរត្រង់មកកម្ពុជា**ស្រ្តីជនជាតិអូស្រ្តាលីម្នាក់ទៀត បានបាត់បង់ជីវិត ដោយសារពុលស្រា នៅប្រទេសឡាវ**កូរ៉េខាងជើង ថ្កោលទោសការធ្វើសមយុទ្ធយោធារួមគ្នា រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ហើយព្រមានថា ខ្លួននឹងធ្វើសកម្មភាពភ្លាមៗ ប្រសិនបើចាំបាច់**ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឯកឧត្ដមទេសរដ្ឋមន្ដ្រី គី តិច ដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាល វាស់ភ្នែក និងចែកវែនតាដោយមិនគិតថ្លៃជូនពលរដ្ឋនៅស្រុកបាទី**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី ស សុខា បង្ហាញក្ដីរីករាយនៅពេលអាហារូបកណ៍ ជិត ២ពាន់កន្លែង ទទួលការស្នើសុំពីសិស្ស-និស្សិត ក្នុងរយៈពេលដ៏ខ្លី**មនុស្ស ១១នាក់ស្លាប់ បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លារបស់អ៉ីស្រាអែល នៅកណ្តាលក្រុងបេរូត**ឯកឧត្ដម សួស យ៉ារ៉ា៖ កម្ពុជាចង់ឱ្យគំរូនៃសន្តិភាពនៅកម្ពុជា អាចត្រូវបានបញ្ចូលទៅក្នុងធម្មនុញ្ញសន្តិភាពសកល ដើម្បីចែករំលែកនូវ គំរូនៃសន្តិភាព និងការផ្សះផ្សារ**អ្នករាយការណ៍ពិសេស ICAPP៖ ពិភពលោកកំពុងសិក្សាអំពីគំរូដ៏សំខាន់កម្ពុជា ក្នុងការកសាងសន្តិភាព និងការផ្សះផ្សា**រដ្ឋមន្រ្តីក្រសួងវប្បធម៌៖ គោលការណ៍នៃការកសាងសន្តិភាព និងការផ្សះផ្សា ជាពិសេសគឺតួនាទីរបស់វប្បធម៌ គឺជាការផ្លាស់ប្ដូរបរិយាកាសពិភពលោក**រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលកិច្ចប្រជុំតុមូល នៃគណបក្សនយោបាយអន្តរតំបន់ របស់ ICAPP

រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ ចាប់ពីថ្ងៃទី០១ ខែកញ្ញា តទៅ នឹងបើកយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ជាមួយសិស្សានុសិស្ស នៅតាមសាលារៀន

ភ្នំពេញ៖ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានប្រកាសដាក់ចេញយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ជាមួយសិស្សានុសិស្ស នៅតាមសាលារៀន។ យុទ្ធនាការនេះ ចាប់ផ្តើមពីថ្ងៃទី០១ ខែកញ្ញា តទៅ ដែលផ្តើមដំបូងនៅតាមសាលារៀនទាំង៤៤ កន្លែង ដែលមានសិស្សសរុបជាង១៨០០០នាក់ នៅទូទាំងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។

នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ ឯកឧត្តម រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានសំណូមពរដល់ប្អូនសិស្សានុសិស្សទាំងអស់គ្នា ចូលរួមៗក្នុងយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ទាំងអស់គ្នា “ដើម្បីភាពល្អបរិសុទ្ធបរិស្ថានយើង”។

ជាមួយគ្នានេះ ឯកឧត្តម អ៊ាង សុផល្លែត ក៏បានថ្លែងអំណរគុណលោកគ្រូអ្នកគ្រូ គណៈគ្រប់គ្រងសាលា ជាពិសេសសិស្សនានុសិស្ស នៅអនុវិទ្យាល័យ ហ៊ុន សែន ទួលសុភី ឃុំទួលសុភី ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ បានប្រកាសប្តេជ្ញាចិត្តចូលរួម ក្នុងយុទ្ធនាការនេះ និង បានសន្យាមិនប្រើថង់ប្លាស្ទិកជាដាច់ខាត។

សូមបញ្ចាក់ថា កំណើនប្រជាជន និងការលូតលាស់សេដ្ឋកិច្ច យ៉ាងឆាប់រហ័ស បាននាំឱ្យបរិមាណ សំណល់មានការកើនឡើងយ៉ាងខ្លាំង។ នៅរាជធានីភ្នំពេញ សំណល់សំរាមជាង ៣,៥០០តោន ត្រូវបានបង្កើតឡើង ជារៀងរាល់ថ្ងៃ ដែលក្នុងនោះ ២០% ជាប្លាស្ទិក។ ការគ្រប់គ្រងសំណល់រឹង សំរាមគឺជាកាតព្វកិច្ច របស់យើងទាំងអស់គ្នា។

ដើម្បីដោះស្រាយការបំពុលដោយប្លាស្ទិក ក្រសួងបរិស្ថាន និងក្រសួងពាក់ព័ន្ធ បានអនុវត្តការលើកកម្ពស់វិធាន 4Rs (ការបដិសេធ ការកាត់បន្ថយ ការប្រើប្រាស់ឡើងវិញ និងការកែច្នៃឡើងវិញ) ដោយមានការចូលរួមយ៉ាងសកម្មពីប្រជាពលរដ្ឋ ពីវិស័យឯកជន និងអង្គការក្រៅរដ្ឋាភិបាល។ រាជរដ្ឋាភិបាល បានបង្កើតច្បាប់ បទដ្ឋានគតិយុត្ដជាច្រើន ក្នុងនោះក្រមបរិស្ថាន បានប្រកាសឲ្យប្រើប្រាស់កាលពីពេលថ្មីៗនេះ ដែលមានវិសាលភាពគ្របដណ្ដប់ លើការងារពាក់ព័ន្ធវិស័យបរិស្ថាន និងធនធានធម្មជាតិ ដោយការធ្វើសមាហរណកម្មច្បាប់ និងលិខិតបទដ្ឋានគតិយុត្ដពាក់ព័ន្ធដែលមានស្រាប់។

ជាមួយគ្នានេះ រាជរដ្ឋាភិបាល បានដាក់ចេញ អនុក្រឹត្យលេខ១៦៨ ស្តីពីការគ្រប់គ្រងថង់ប្លាស្ទិក នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧ មានគោលបំណងបង្កើនប្រសិទ្ធភាព លើការកាត់បន្ថយការនាំចូល ការផលិត ការចែកចាយ និងការប្រើប្រាស់ថង់ប្លាស្ទិក ដើម្បីធានាបាននូវកិច្ចគាំពារសុខភាពសាធារណៈ បរិស្ថាន និងសោភ័ណភាព។

ដើម្បីចូលរួមការពារ ពង្រឹងការគ្រប់គ្រងបរិស្ថាន កាត់បន្ថយការប្រើប្រាស់ប្លាស្ទិក សិស្សានុសិស្សនៅតាមសាលារៀន អាចចាប់ផ្តើម នូវការចូលរួមសកម្មភាពជាក់ស្តែង ដូចមានការលើកឡើងថា «ថ្ងៃនេះ ខ្ញុំមិនប្រើប្រាស់ស្ទិក» ៕

អត្ថបទដែលជាប់ទាក់ទង