**រដ្ឋមន្រ្តីសុខាភិបាល៖ ជំងឺមិនឆ្លងបណ្តាលមកពីកត្តាហានិភ័យចម្បង បួនយ៉ាង**រដ្ឋបាលខេត្តសៀមរាប ជូនដំណឹងស្តីពីការបញ្ចៀសចរាចរ ក្នុងព្រឹត្តិកាណ៍ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងអង្គរវត្ត នៅតំបន់រមណីយដ្ឋានអង្គរ**កម្ពុជា-ចិន នឹងជំរុញកិច្ចសហប្រតិបត្តិការ ដើម្បីកសាងអនាគតរួម**សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ប្រោសព្រះរាជទានអនុរដ្ឋមន្ត្រីក្រសួងផ្ទៃក្នុងឡាវ ចូលក្រាបថ្វាយបង្គំគាល់**សម្តេចព្រះពោធិវ័ង្សកិត្តិបណ្ឌិត អំ លីមហេង អនុញ្ញាតឲ្យអនុរដ្ឋមន្ត្រីក្រសួងផ្ទៃក្នុងឡាវ ចូលថ្វាយបង្គំ**រដ្ឋមន្ត្រីព័ត៌មាន៖ មន្ទីរព័ត៌មាន រាជធានី ខេត្ត ត្រូវបន្តពង្រឹងកិច្ចការងាររបស់ខ្លួនឱ្យកាន់តែសកម្មនិងបង្កើនការផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវសមិទ្ធិផលនិងសក្តានុពលរបស់ដែនដីរបស់ខ្លួន**ចិននឹងធ្វើសមយុទ្ធយោធានៅក្បែរកោះតៃវ៉ាន់ ខណៈមេដឹកនាំដែនកោះនេះ នឹងទៅបំពេញទស្សនកិច្ចនៅតំបន់ប៉ាស៉ីហ្វិក**ក្រុមអង្គរក្សរបស់លោកស្រី Sara Duterte អនុប្រធានាធិបតីហ្វីលីពីន ត្រូវបានផ្លាស់ប្តូរ ចំពេលមានការស៊ើបអង្កេត**រដ្ឋអាជ្ញាតុលាការ ICC ស្នើឱ្យចាប់ខ្លួនលោក Min Aung Hlaing មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា**ប្រធានាធិបតីជាប់ឆ្នោត លោក ដូណាល់ ត្រាំ ថាសង្គ្រាមពន្ធនឹងបំផ្លាញគ្នាទៅវិញទៅមក**អ្នកនាំពាក្យគណបក្សប្រជាជន កត់សម្គាល់៥ចំណុច ចំពោះការដណ្តើមអំណោច និងការលូកដៃពីមហាអំណាច ដែលនាំឱ្យមានបដិវត្តន៍ពណ៌**ស.ស.យ.ក. គ្រោងរៀបចំព្រឹត្តិការណ៍ដ៏ធំមួយ «សាទរកម្ពុជា» នៅបរិវេណសួនច្បារមុខព្រះបរមរាជវាំង នៅថ្ងៃឆ្លងឆ្នាំសកល ២០២៥**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងអញ្ជើញទៅបំពេញទស្សនកិច្ច នៅប្រទេសចិន**កម្ពុជា រៀបចំសន្និសីទថ្នាក់តំបន់ ស្តីពីការប្រឆាំងការសម្អាតប្រាក់ ពាក់ព័ន្ធនឹងបទល្មើសជួញដូរវត្ថុបុរាណ និងសម្បត្តិបេតិកភណ្ឌ នៅខេត្តសៀមរាប**ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត នាំយកអាវរងារ អំណោយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនកងកម្លាំងប្រដាប់អាវុធ ទិសយោធភូមិភាពទី២**ក្រុមហាម៉ាស ត្រៀមខ្លួនរួចជាស្រេច ដើម្បីសម្រេចឱ្យបានបទឈប់បាញ់ នៅតំបន់ហ្កាហ្សា**ប្រធានាធិបតីបារាំង៖ កិច្ចព្រមព្រៀងឈប់បាញ់គ្នា រវាងអ៉ីស្រាអែល-ហេសបូឡា នៅលីបង់ គួរតែអាចបើកផ្លូវឆ្ពោះទៅរក ការបិទបញ្ចប់សង្រ្គាមនៅតំបន់ហ្កាហ្សា**សហគ្រិនខ្មែរ រៀបចំទិវាប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព ជាលើកដំបូងរបស់ខ្លួន រយៈ​ពេល២ថ្ងៃ**អភិបាលខេត្តកំពង់ស្ពឺ ប្រាប់ឲ្យអាជ្ញាធរនៅមូលដ្ឋាន ពង្រឹងការយកចិត្តទុកដាក់ ចំពោះជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនអតីតយុទ្ធជន**លោក យ៉ាំ ណារិទ្ធ ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ ការអនុវត្តពិធី សារម៉ុង រ៉េ អាល់ ស្តីពីសារធាតុបំផ្លាញ ស្រទាប់អូស្សូន នៅកម្ពុជា

បន្ទាប់ពីឯកឧត្តម ខៀវ កាញារីទ្ធ បង្ហោះព័ត៌មានលើហ្វេសប៊ុក រដ្ឋបាលខេត្តនឹងពិនិត្យលទ្ធភាពនៃការផ្ដល់ប័ណ្ណក្រ១ ក្រ២ ជូនលោក ស៊ិន សែ

ភ្នំពេញ៖ លោកស្រី សម ផល្លា ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ចាម បានឲ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មានពីការបង្ហោះរបស់ឯកឧត្តម ខៀវ កាញារីទ្ធ ទាក់ទងទៅនឹងលោក ស៊ិន សែ ជា ជនមានពិការភាព ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានចាត់អាជ្ងាធរស្រុកស្រីសន្ធរ ចុះទៅធ្វើការពិនិត្យ និងដោះស្រាយភ្លាមៗ។

ខាងក្រោមនេះជាសំណេររបស់លោកស្រី សម ផល្លា ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ចាម៖

នាងខ្ញុំ សម ផល្លា ប្រធានមន្ទីរព័ត៌មាន ខេត្តកំពង់ចាម សូមគោរពរាយការណ៍ ជូនឯកឧត្តម ខៀវ កាញារីទ្ធ សមាជិករដ្ឋសភា និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម ជាទីគោរពដ៏ខ្ពង់ខ្ពស់!

បន្ទាប់ពីទទួលបានព័ត៌មានពីការបង្ហោះរបស់ឯកឧត្តម ទាក់ទងទៅនឹងលោក ស៊ិន សែ ជា ជនមានពិការភាព ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានចាត់អាជ្ងាធរស្រុកស្រីសន្ធរ ចុះទៅធ្វើការពិនិត្យ និងដោះស្រាយភ្លាមៗ ដែលមានដូចរបាយការណ៍ខាងក្រោម៖

នាព្រឹក​ ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៣​ តប​ឯឧត្តមអភិបាលនៃគណៈអភិបាលសខេត្ត កំពង់ចាម ក្រោយពីបានទទួលព័ត៌មានពីaccount facebook ឯកឧត្ដម​ ខៀវ​ កាញារីទ្ធ​ ខ្ញុំបាទ ស៊ីម គង់​ អភិបាលនៃគណៈអភិបាលស្រុកស្រីសន្ធរ បានចាត់លោក​ ស៊ន់​ ផល្លា​ និងរដ្ឋបាលឃុំ​ផ្ទះកណ្តាល​ ជាក្រុមការងារ ចុះដល់ផ្ទះ​ លោក​ ស៊ិន សែ (ជនពិការភាព)ភេទ​ ប្រុសអាយុ៥០ឆ្នាំ ភូមិផ្ទះកណ្តាលក្រោម ផ្ទះកណ្ដាល ស្រីសន្ធរ កំពង់ចាម​ ដោយទទួលបានព៍ត័មានដូចខាងក្រោម៖

-លោក​ ស៊ិន សែ ជាជនពិការភាព​
មានបងប្អូន៥នាក់​ ស្រី៤នាក់(ស្រីទាំងបួននាក់ នៅលីវ២នាក់) តែចាស់ជរា។
បច្ចុប្បន្នបងស្រីរបស់លោក ស៊ិន សែបានយក លោក ស៊ិន សែ ទៅព្យាបាលជម្ងឺនៅភ្នំពេញរយៈពេល១ខែជាងហេីយ​ ។

លោក ស៊ិន សែ បានសំភាសន៍ពិការភាពរួចហើយ រង់ចាំបណ្ណ័ពីក្រសួង។ រដ្ឋបាលឃុំផ្ទះកណ្តាល បានត្រៀមរៀបចំធ្វើបណ្ណ័ មូលនិធិសុខាភិបាលជូនគាត់មួយទៀត តាមរយៈខ្ញុំបាទ ប៉ុន្តែ​គាត់មិនទាន់ត្រឡប់មកពីភ្នំពេញ ដូចនេះពុំទាន់បានឯកសារភ្ជាប់​ ដើម្បីរៀបចំ។

ក្នុងនោះដែរ តបតាមប្រសាសន៍ ឯកឧត្តម អភិបាលខេត្ត បញ្ជាក់ថា នៅក្នុងពេលឆាប់ៗខាងមុខនេះ រដ្ឋបាលខេត្ត នឹងពិនិត្យមើលលទ្ធភាពនៃការផ្ដល់ប័ណ្ណក្រ១ ក្រ២ ជូនដល់លោក ស៊ិន សែ បន្ថែមទៀត។

អត្ថបទដែលជាប់ទាក់ទង