**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពនៃគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ**អត្ថប្រយោជន៍នៃការបណ្តុះបណ្តាលបុគ្គលិកអំពីសន្តិសុខសាយប័រ**ប៉ូលីស​ថៃ​បាន​ឆ្មក់​ចូល​ឃ្លាំង​អាវុធ​មួយ​កន្លែងដែលមានកាំភ្លើង និងគ្រាប់រំសេវខុសច្បាប់មួយចំនួនធំត្រូវបានរឹបអូស**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញក្ដីរីករាយនៅពេលធនធានមនុស្សខេត្តព្រៃវែងបានបញ្ចប់វគ្គជំនាញរដ្ឋបាលកុំព្យូទ័រ និងកាត់តវីដេអូ**នគរបាល​ថៃ​ចាប់ខ្លួន​ជនជាតិ​វៀតណាម​១២​នាក់​ពី​បទ​បើក​គេហទំព័រ​លេងល្បែង​តាម​ប្រព័ន្ធ​អន​ឡាញ​ នៅក្នុងខុនដូប្រណីតមួយនៅកណ្តាលទីក្រុងបាងកក គេ​បាន​រក​ឃើញ​ថា​មាន​ថវិកា​ចរាចរ​ជាង ២០០ លាន**ប៉ូលីសថៃ ចាប់បានគេហទំព័រលេងល្បែងស៊ីសងដ៏ធំតាមប្រព័ន្ធអ៊ីនធឺណេត ដែលមានទឹកប្រាក់ជាង ៥០ លានបាត**រដ្ឋមន្រ្តីសុខាភិបាល ជំរុញលើកទឹកចិត្តដល់មន្រ្តីរាជការ បុគ្គលិក នៅមណ្ឌលសុខភាព ខិតខំបម្រើសេវាសុខាភិបាលឱ្យកាន់តែល្អប្រសើរ**ភាពស្អាតចេញពីក្នុងចិត្តកំពុងរីកដុះដាលក្នុងសង្គមកម្ពុជា**សាធារណជនចូលរួមសាមគ្គីគ្នារើសសំរាមនិងសំអាតអនាម័យតាមមូលដ្ឋានយ៉ាងផុសផុលឈានឆ្ពោះទៅកម្ពុជាស្អាត**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ស្នើឱ្យប្អូនៗជានិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ជួយផ្សព្វផ្សាយ ពីចំណុចវិជ្ជមានរបស់កម្ពុជាយើងឲ្យបានច្រើន**សម្តេច ម៉ែន សំអន អញ្ជើញបិទវគ្គអប់រំនយោបាយរបស់គណបក្សកម្រិត២ ជំនាន់ទី១៥**អគ្គនាយកធនាគារ ARDB ណែនាំដល់គ្រប់នាយកដ្ឋានត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនជាប់ជាប្រចាំ ដើម្បីក្លាយជាធនាគារឈានមុខគេនៅកម្ពុជា**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា៖ ការពង្រឹងធនធានមនុស្ស ជាកត្តាដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ

អភិបាលខេត្តពោធិ៍សាត់ ផ្តល់អំណោយជូនប្រជាពលរដ្ឋ ចាស់ជរា ទីទ័លក្រ នៅក្នុងឃុំស្រែស្តុក ស្រុកកណ្តៀង ចំនួន ៣០០គ្រួសារ

ភ្នំពេញ៖ មី ៣០០កេស, ត្រីខ ៣០០យួរ, ប្រេងឆា ៣០០ដប, ទឹកត្រី ៣០០យួរ និងមីសួរ ៣០០គីឡូក្រាម សម្រាបចែកជូនប្រជាពលរដ្ឋចាស់ជរា ទីទ័លក្រ នៅក្នុងឃុំស្រែស្តុក ស្រុកកណ្តៀង ចំនួន ៣០០គ្រួសារ និងអង្ករចំនួន ២,០០០គីឡូក្រាម ផ្តល់ជូនអនុសាខាកាកបាទក្រហមកម្ពុជាស្រុក ដែលជាអំណោយរបស់លោកឧកញ៉ា ស៊ុយ គង់ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនព្រីនស៍ហូលឌីងគ្រុប និងលោកស្រី ដែលបានប្រារព្ធធ្វើនៅសាលាឆាន់ វត្តព្រះធាតុ នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៣។

ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ដែលបានអញ្ជើញជាអធិបតីក្នុងពិធីផ្តល់ជូនអំណោយ បានថ្លែងអំណរគុណដល់ លោកឧកញ៉ា ស៊ុយ គង់ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនព្រីនស៍ហូលឌីងគ្រុប និងលោកស្រី ព្រមទាំងបុត្រ មានដើមកំណើតនៅខេត្តពោធិ៍សាត់ បាននាំមកនូវគ្រឿងឧបភោគ បរិភោគចែកជូនប្រជាពលរដ្ឋចាស់ជរា និងទីទ័លក្រនៅក្នុងឃុំ ស្រែស្តុកចំនួន៣០០គ្រួសា។

សកម្មភាពនេះជាការចូលរួមធ្វើបុណ្យដាក់ទានដល់ជនចាស់ជរា គ្រួសារទីទ័លក្រ ស្ត្រីមេមាយមានកូនច្រើនតែងតែជួបកង្វះខាតស្បៀង ហើយអ្វីដែលម្ចាស់អំណោយចង់រួមចំណែកផងដែរនោះ គឺចង់ឲ្យលោកតា លោកយាយបានធ្វើបុណ្យនៅក្នុងរដូវចូលព្រះវស្សា រដូវកាន់បិណ្ឌ និងភ្ជុំបិណ្ឌជាបុណ្យប្រពៃណីរបស់ខ្មែរយើង។

ឯកឧត្តមអភិបាលខេត្ត បានថ្លែងថា ប្រជាពលរដ្ឋយើង ភាគច្រើនគឺជាប្រជាកសិករធ្វើស្រែចំការ ចិញ្ចឹមសត្វ គឺជាមុខព្រួញយ៉ាងសំខាន់ក្នុងការបង្កើនជីវភាពគ្រួសារ ដូច្នេះសូមឲ្យបងប្អូន បង្កើនការដាំដុះ ចិញ្ចឹមសត្វកុំទុកដីនៅទំនេ បើកាលណាគ្រួសារនីមួយៗខិតខំព្យាយាមគ្រួសារនោះ ពិតជាមានជីវភាពធូរធាជាក់ជាមិនខាន។

តាមរយៈនេះដែរឯកឧត្តមអភិបាលខេត្ត បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់បង្កើននូវការប្រុងប្រយ័ត្នអំពីជំងឺ គ្រោះធម្មជាតិ ចូលរួមថែរក្សាអនាម័យ បរិស្ថានស្អាតល្អ ពោលគឺផ្ទះសម្បែង ភូមិឋានគ្មានសំរាម នាំមកនូវសុខភាពល្អ និងសុភមង្គលដល់គ្រួសារ និងសង្គមជាតិ។

សូមបញ្ជាក់ថាអំណោយរបស់ឧកញា ស៊ុយ គង់ ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ព្រីនស៍ហូលធីងគ្រុប និងលោកស្រី ព្រមទាំងបុត្រ ដែលបានចែកជូនប្រជាពលរដ្ឋចាស់ជរា និងទីទ័លក្រ ចំនួន ៣០០គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបាន៖ មី ១កេស, ត្រីខ ១យួរ, ទឹកត្រី ១យួរ, ប្រេងឆា ១ដប និងមីសួរ១គីឡូក្រាម។ ដោយឡែកអង្ករចំនួន ២តោន ផ្តល់ជូនអនុសាខាកាកបាទក្រហមស្រុកកណ្តៀង។

ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត បានចូលរួមថវិកាចំនួន៥០០ដុល្លារអាមេរិក លោកឧកញ៉ា ស៊ុយ គង់ ព្រមទាំងបុត្របានប្រគេនបច្ច័យ ចំនួន១០០០ដុល្លារអាមេរិក និងលោក លឹម ថៃភាង ទីប្រឹក្សារាជរដ្ឋាភិបាល ព្រមទាំងក្រុមគ្រួសារ ថវិកា១លានរៀល និង៧០០ដុល្លាអាមេរិក ព្រមទាំងទេយ្យទានគ្រឿងឧបភោគ បរិភោគជាច្រើនទៀតប្រគេនដល់ព្រះសង្ឃវត្តព្រះធាតុផងដែរ។

បន្ទាប់មកឯកឧត្តមអភិបាលខេត្ត និងលោក លឹម ថៃភាង ទីប្រឹក្សារាជរដ្ឋាភិបាល ក៏បាននាំយកសម្ភារៈសិក្សា ចែកជូនកុមារសាលាបឋមសិក្សា អូរបាយក្រៀម ស្ថិតក្នុងភូមិគៀន ឃុំកោះជុំ ស្រុកកណ្តៀង ចំនួន ៨០នាក់ ដោយម្នាក់ៗទទួលបាន៖ កាតាប១ ក្រៅពីនោះសម្ភារៈសិក្សា សម្ភារៈអនាម័យ និងថវិកាមួយចំនួនផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង