**សម្តចធិបតី លើកទឹកចិត្តឱ្យបន្តរក្សាស្មារតីសាមគ្គីជាធ្លុងមួយសំដៅលើកកម្ពស់តម្លៃព្រះពុទ្ធសាសនា តម្លៃសីលធម៌សង្គម និងការពង្រឹងនូវសុខុដុមនីយកម្មសាសនា**អនុប្រធានរដ្ឋឡាវ វាយតម្លៃខ្ពស់ចំពោះសម្តេចតេជោ ក្នុងការបង្រួបបង្រួមផ្សះផ្សាជាតិ ឯកភាពជាតិ កសាងសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា**សម្ដេចធិបតី៖ អំពាវនាវដល់អ្នកបង្កើតមាតិកាលើបណ្ដាញសង្គម ត្រូវរក្សាឱ្យបាននូវតម្លៃវប្បធម៌ និងសីលធម៌ជាខ្មែរ**សម្ដេចមហាបវរធិបតី៖ គម្រោងព្រែកជីកហ្វូណនតេជោ នឹងដំណើរការជីកប្រកបដោយធម៌**នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ សាសនាបានរួមចំណែកធ្វើឱ្យសង្គមកាន់តែទំនើប និងរក្សាបាននូវអត្តសញ្ញាណដើមនៃទំនៀមប្រពៃណី**សម្ដេចធិបតី៖ ទ្រឹស្ដីព្រះពុទ្ធសាសនា និងព្រះពុទ្ធឱវាទ កំពុងដាក់បញ្ចូលក្នុងវិស័យអប់រំ និងការធ្វើការងារនៅក្នុងស្ថាប័ននានា**កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំស្រាវជ្រាវចាប់ខ្លួនជនដៃដល់ម្នាក់ ពាក់ព័ន្ធករណីឃាតកម្មនៅស្រុកជើងព្រៃ ខេត្តកំពង់ចាម**សម្ដេចធិបតី៖ ជាការចាំបាច់ដែលរដ្ឋត្រូវការ លើកស្ទួយវិស័យសាសនា ពីព្រោះសាសនាបានចូលរួម ក្នុងការលើកស្ទួយសីលធម៌សង្គម**អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ២នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន**សម្ដេចធិបតី៖ ការអប់រំតាមបែបព្រះពុទ្ធសាសនា បានចូលរួមលើកកម្ពស់ការអប់រំនៅកម្ពុជា**សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សាសនា ជួយដល់សង្គមរស់នៅរបស់មនុស្សឱ្យមានសុខដុម និងប្រកបដោយសីលធម៌**សម្ដេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តក្រសួងធម្មការ និងគណៈសង្ឃបន្តរួបរួមគ្នាលើកកម្ពស់វិស័យសាសនា និងអនុត្តការងារឱ្យបានល្អថែមទៀត**ឧបនាយករដ្ឋមន្ត្រី ស សុខា ថ្លែងអំណរគុណភាគីវៀតណាម ដែលបានសម្រួលនិងការពារសុវត្ថិភាពជូនអង្គកឋិនទានសាមគ្គីមហាគ្រួសារខ្មែរ**សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស លើកទី៣២**ប្រជាជនអ៊ឺរ៉ុបជឿថា ទ្វីបនេះគួរតែបន្តផ្លូវឯករាជ្យមួយបន្ថែមទៀតនៅក្នុងបរិយាកាសភូមិសាស្ត្រនយោបាយបច្ចុប្បន្ន ជាជាងពឹងផ្អែកលើសហរដ្ឋអាមេរិក**ប្រធានាធិបតី ម៉ិចស៊ិក ត្រៀម ខ្លួន សម្រាប់ ការ និរទេស ជន ចំណាក ស្រុក ដ៏ច្រើន របស់ សហរដ្ឋ អាមេរិក**តួកគី បដិសេធមិនឱ្យយន្តហោះរបស់ប្រធានាធិបតីអ៊ីស្រាអែលចូលទៅកាន់ដែនអាកាសរបស់ខ្លួន**ប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក Donald Trump តែងតាំងមហាសេដ្ឋីជាវិនិយោគិន លោក Scott Bessent ជារដ្ឋមន្ត្រីហិរញ្ញវត្ថុ**លោក វ្ល៉ាឌីមៀ ពូទីន៖ រុស្ស៊ីយកអ៊ុយក្រែន ជាទីលានសាកល្បងមីស៊ីលថ្មី**សម្តេច ហេង សំរិន ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រធានរដ្ឋសភាវៀតណាម

ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ដឹកនាំកិច្ចប្រជុំពង្រឹងការងារចម្បងលើបង្ការទប់ស្កាត់បទល្មើលួចឆក់ប្លន់ និងក្មេងទំនើង និងហាមមន្រ្តីនគរបាលចរាណ៍មិនឱ្យពួនស្ទាក់ចាប់ប្រជាពលរដ្ឋធ្វើដំណើរតាមដងផ្លូវនោះឡើយ

ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដែលទើបចូលកាន់តំណែងថ្មី នាព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៣នេះ បានដឹកនាំកិច្ចប្រជុំលើកដំបូងពង្រឹងលើការងារចំបងបង្ការទប់ស្កាត់ និងបង្រ្កាបបទល្មើសព្រហ្មទណ្ឌ អំពើលួច ឆក់ ប្លន់និងក្មេងទំនើង និងការងារសណ្តាប់ធ្នាប់ចរាចរណ៍ដោយហាមមន្រ្តីនគរបាលចរាណ៍មិនឱ្យពួនស្ទាក់ចាប់ប្រជាពលរដ្ឋធ្វើដំណើរតាមដងផ្លូវនោះឡើយ ដែលជាការងារចម្បងដែលឯកឧត្តមអគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ត្រូវយកចិត្តទុកដាក់ក្នុងការថែរក្សាសន្តិសុខ រក្សាសណ្តាប់ធ្នាប់ នាំមកសុខសុវត្ថិភាពជូនប្រជាពលរដ្ឋប្រកបដោយភាពកក់ក្តៅ និងជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា។

ឯកឧត្តម ឧត្តមសេនីយ៍ទោ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានលើកឡើងជំវិញការងារបង្ការទប់ស្កាត់បទល្មើសព្រហ្មទណ្ឌ ដោយជំរុញឱ្យកងកម្លាំងនគរបាលជំនាញព្រហ្មទណ្ឌទាំង១៤ខណ្ឌ និងការិយាល័យជំនាញព្រហ្មទណ្ឌ ត្រូវពង្រឹងយកចិត្តទុកដាក់លើការបង្ការទប់ស្កាត់បទល្មើសអំពើលួច ឆក់ប្លន់ និងក្មេងទំនើង ដែលជាបទល្មើសបង្កឱ្យប្រជាពលរដ្ឋមានការភ័យខ្លាច ហើយប្រជាពលរដ្ឋក៏បានសំណូមពរ ឯកឧត្តមអគ្គស្នងការរង និងជាស្នងការរាជធានីភ្នំពេញ ដែលទើបទទួលកាន់តំណែងថ្មី ឱ្យជួយដោះស្រាយចាត់វិធានការបង្ការទប់ស្កាត់បង្រ្កាបបទល្មើសនេះឱ្យមានប្រសិទ្ធភាព។

ដោយឡែកជុំវិញកិច្ចការងារសណ្តាប់ធ្នាប់ចរាចរណ៍ឯនោះវិញ ឯកឧត្តម ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ក៏បានណែនាំដល់លោកស្នងការរងទទួលផែនការងារសណ្តាប់ធ្នាប់ចរាចរណ៍ និងលោកលោកស្រីនាយការិយាល័យជំនាញសណ្តាប់ធ្នាប់ និងចរាចរណ៍ លោកលោកស្រីអធិការរង លោកលោកស្រីនាយផ្នែកសណ្តាប់ធ្នាប់ចរាចរណ៍នៃអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ នៅតាមគោលដៅអនុវត្តច្បាប់ចរាចណ៍ត្រូវលប់បំបាត់មិនឱ្យការលួចពួនស្ទាក់ចាប់ឃាត់ប្រជាពលរដ្ឋធ្វើដំណើរនៅតាមដងផ្លូវនោះទេ ពីព្រោះបាតុភាពបង្កឱ្យជះឥទ្ធិពលមិនល្អមកលើកងកម្លាំងនគរបាលជាតិ និងជាពិសេសណែនាំឱ្យមន្រ្តីនគរបាលសណ្តាប់ធ្នាប់ចរាចរណ៍ហាមដាច់ខាតការប្រើអំពើហិង្សាទៅលើប្រជាពលរដ្ឋ និងឱ្យមានកាយវិការពាក្យសំដីទន់ភ្លន់ចំពោះប្រជាពលរដ្ឋហើយម៉ឺងម៉ាត់ចំពោះភារកិច្ចរបស់ខ្លួន។

សូមបញ្ជាក់ថា កិច្ចប្រជុំបានធ្វើឡើងរយៈពេល០១ថ្ងៃ ដាច់ដោយឡែកពីគ្នា ដោយនៅពេលព្រឹកឯកឧត្តមអគ្គស្នងការរង និងជាស្នងការរាជធានីភ្នំពេញ បានដឹកនាំកិច្ចជាមួយលោកស្នងការរងទទួលការងារជំនាញព្រហ្មទណ្ឌ លោកលោកស្រី នាយ-នាយរងការិយាល័យជំនាញព្រហ្មទណ្ឌ លោកលោកស្រីអធិការរង លោកស្រីនាយផ្នែកជំនាញព្រហ្មទណ្ឌតាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌទាំង១៤។

ដោយឡែកនៅពេលរសៀល ឯកឧត្តម ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានដឹកនាំកិច្ចប្រជុំជាមួយលោកស្នងការរងទទួលផែនការងារសណ្តាប់ធ្នាប់ចរាចរណ៍ លោកនាយ-នាយរងការិយាល័យ សណ្តាប់ធ្នាបចរាចរណ៍ លោកលោកស្រីអធិការរង លោកលោកស្រីនាយផ្នែក ទទួលការងារសណ្តាប់ធ្នាប់ចរាចរណ៍ នៃអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ ៕

អត្ថបទដែលជាប់ទាក់ទង