ឯកឧត្តម ស សុខា ផ្ញើសារលិខិតអបអរសារទរជូនចំពោះ លោកជំទាវ ឃួន សុដារី ក្នុងឱកាសដែលត្រូវបានព្រះមហាក្សត្រ ផ្ដល់គោរមងារជា «សម្តេចមហារដ្ឋសភាធិការធិបតី»
ភ្នំពេញ៖ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ តាងនាមថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ នៃក្រសួងមហាផ្ទ បានផ្ញើសារលិខិតអបអរសារទរជូនចំពោះលោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដែលត្រូវបាន ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាអម្ចាស់ជីវិតលើត្បូង ព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជទាននូវគោរមងារជា «សម្តេចមហារដ្ឋសភាធិការធិបតី» ៕