កម្លាំងអន្តរាគមន៍ពិសេស នៃស្នងការរាជធានីភ្នំពេញ ចេញល្បាតត្រួតពិនិត្យការពាររក្សាសន្តិសុខសណ្តាប់ធ្នាប់ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ
ភ្នំពេញ៖ នាយប់ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៣ កម្លាំងអន្តរាគមន៍ពិសេសនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បន្តអនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ចេញល្បាតត្រួតពិន្យការពាររសក្សាសន្តិសុខ សណ្តាប់ធ្នាប់នាំមកសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។
ជាពិសេសដើម្បីបង្ការទប់ស្កាត់បង្រ្កាបរាល់បទល្មើសផ្សេង ដើម្បីផ្តល់ភាពកក់ក្តៅជូនប្រជាពលរដ្ឋ រស់នៅក្នុងមូលដ្ឋានមានសុវត្ថិភាពទាំងផ្លូវកាយនិងផ្លូវចិត្ត។ បទល្មើសដែល លោកស្នងការជំរុញយកចិត្តទុកដាក់បង្ការទប់ស្កាត់គឺបទល្មើសគ្រឿងញៀន បទល្មើសលួចឆក់ប្លន់ និងក្មេងទំនើង។ ជាងនេះបទល្មើសក្មេងទំនើងនេះ គេឃើញបានកើតឡើងជាបន្តបន្ទាប់បង្កអសន្តិសុខ នាំឲ្យប្រជាពលរដ្ឋភ័យខ្លាច បទល្មើស លោកស្នងការក៏បានបញ្ជាឲ្យកងកម្លាំងនគរបាលរាជធានីភ្នំពេញ ត្រូវបង្រ្កាបឲ្យមានប្រសិទ្ធភាពផងដែរ។
សកម្មភាពចេញល្បាតរបស់កងកម្លាំងអន្តរកមន៍ពិសេស គឺអនុវត្តពីពេលយប់រហូតទល់ភ្លឺដោយមានការផ្លាស់ប្តូរតាមក្រុមអន្តរាគមន៍នីមួយៗ ៕