**រដ្ឋមន្រ្តីសុខាភិបាល៖ ជំងឺមិនឆ្លងបណ្តាលមកពីកត្តាហានិភ័យចម្បង បួនយ៉ាង**រដ្ឋបាលខេត្តសៀមរាប ជូនដំណឹងស្តីពីការបញ្ចៀសចរាចរ ក្នុងព្រឹត្តិកាណ៍ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងអង្គរវត្ត នៅតំបន់រមណីយដ្ឋានអង្គរ**កម្ពុជា-ចិន នឹងជំរុញកិច្ចសហប្រតិបត្តិការ ដើម្បីកសាងអនាគតរួម**សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ប្រោសព្រះរាជទានអនុរដ្ឋមន្ត្រីក្រសួងផ្ទៃក្នុងឡាវ ចូលក្រាបថ្វាយបង្គំគាល់**សម្តេចព្រះពោធិវ័ង្សកិត្តិបណ្ឌិត អំ លីមហេង អនុញ្ញាតឲ្យអនុរដ្ឋមន្ត្រីក្រសួងផ្ទៃក្នុងឡាវ ចូលថ្វាយបង្គំ**រដ្ឋមន្ត្រីព័ត៌មាន៖ មន្ទីរព័ត៌មាន រាជធានី ខេត្ត ត្រូវបន្តពង្រឹងកិច្ចការងាររបស់ខ្លួនឱ្យកាន់តែសកម្មនិងបង្កើនការផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវសមិទ្ធិផលនិងសក្តានុពលរបស់ដែនដីរបស់ខ្លួន**ចិននឹងធ្វើសមយុទ្ធយោធានៅក្បែរកោះតៃវ៉ាន់ ខណៈមេដឹកនាំដែនកោះនេះ នឹងទៅបំពេញទស្សនកិច្ចនៅតំបន់ប៉ាស៉ីហ្វិក**ក្រុមអង្គរក្សរបស់លោកស្រី Sara Duterte អនុប្រធានាធិបតីហ្វីលីពីន ត្រូវបានផ្លាស់ប្តូរ ចំពេលមានការស៊ើបអង្កេត**រដ្ឋអាជ្ញាតុលាការ ICC ស្នើឱ្យចាប់ខ្លួនលោក Min Aung Hlaing មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា**ប្រធានាធិបតីជាប់ឆ្នោត លោក ដូណាល់ ត្រាំ ថាសង្គ្រាមពន្ធនឹងបំផ្លាញគ្នាទៅវិញទៅមក**អ្នកនាំពាក្យគណបក្សប្រជាជន កត់សម្គាល់៥ចំណុច ចំពោះការដណ្តើមអំណោច និងការលូកដៃពីមហាអំណាច ដែលនាំឱ្យមានបដិវត្តន៍ពណ៌**ស.ស.យ.ក. គ្រោងរៀបចំព្រឹត្តិការណ៍ដ៏ធំមួយ «សាទរកម្ពុជា» នៅបរិវេណសួនច្បារមុខព្រះបរមរាជវាំង នៅថ្ងៃឆ្លងឆ្នាំសកល ២០២៥**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងអញ្ជើញទៅបំពេញទស្សនកិច្ច នៅប្រទេសចិន**កម្ពុជា រៀបចំសន្និសីទថ្នាក់តំបន់ ស្តីពីការប្រឆាំងការសម្អាតប្រាក់ ពាក់ព័ន្ធនឹងបទល្មើសជួញដូរវត្ថុបុរាណ និងសម្បត្តិបេតិកភណ្ឌ នៅខេត្តសៀមរាប**ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត នាំយកអាវរងារ អំណោយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនកងកម្លាំងប្រដាប់អាវុធ ទិសយោធភូមិភាពទី២**ក្រុមហាម៉ាស ត្រៀមខ្លួនរួចជាស្រេច ដើម្បីសម្រេចឱ្យបានបទឈប់បាញ់ នៅតំបន់ហ្កាហ្សា**ប្រធានាធិបតីបារាំង៖ កិច្ចព្រមព្រៀងឈប់បាញ់គ្នា រវាងអ៉ីស្រាអែល-ហេសបូឡា នៅលីបង់ គួរតែអាចបើកផ្លូវឆ្ពោះទៅរក ការបិទបញ្ចប់សង្រ្គាមនៅតំបន់ហ្កាហ្សា**សហគ្រិនខ្មែរ រៀបចំទិវាប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព ជាលើកដំបូងរបស់ខ្លួន រយៈ​ពេល២ថ្ងៃ**អភិបាលខេត្តកំពង់ស្ពឺ ប្រាប់ឲ្យអាជ្ញាធរនៅមូលដ្ឋាន ពង្រឹងការយកចិត្តទុកដាក់ ចំពោះជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនអតីតយុទ្ធជន**លោក យ៉ាំ ណារិទ្ធ ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ ការអនុវត្តពិធី សារម៉ុង រ៉េ អាល់ ស្តីពីសារធាតុបំផ្លាញ ស្រទាប់អូស្សូន នៅកម្ពុជា

រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម អញ្ជើញចូលរួមក្នុង កិច្ចប្រជុំចង្អៀត និងពេញអង្គ នៃក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ាន នៅរដ្ឋធានីហ្សាការតា

ភ្នំពេញ៖ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាតំណាងជាតិ សម្រាប់ក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ាន បានអញ្ជើញចូលរួមក្នុង កិច្ចប្រជុំចង្អៀត និងពេញអង្គ នៃក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ាន នៅរដ្ឋធានីហ្សាការតា នៃសាធារណរដ្ឋឥណ្ឌូណេស៊ី ក្រោមអធិបតីភាពរបស់ឯកឧត្តម AIRLANGGA HARTARTO រដ្ឋមន្រ្តីសម្របសម្រួលកិច្ចការសេដ្ឋកិច្ច នៃសាធារណរដ្ឋឥណ្ឌូណេស៊ី កាលពីថ្ងៃអាទិត្យ ៣រោច ខែស្រាពណ៍ ឆ្នាំថោះបញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៣។

នៅក្នុង ឱកាសនោះ លោកជំទាវរដ្ឋមន្រ្តី បានលើកឡើង ពីទស្សនៈល្អៗមួយចំនួនក្នុងន័យជួយលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចតំបន់ ដូចជា ការបន្តខិតខំប្រឹងប្រែងលើការកាត់បន្ថយគម្លាតអភិវឌ្ឍន៍ រវាងប្រទេសជាសមាជិក ការធ្វើសមាហរណកម្មសេដ្ឋកិច្ច ឱ្យកាន់តែស៊ីជម្រៅ ការលើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្មនិងវិនិយោគ បរិវត្តកម្មឌីជីថលនៅក្នុងសេដ្ឋកិច្ចពាណិជ្ជកម្ម និងការបង្កលក្ខខណ្ឌអំណោយផលទៅលើបរិស្ថានពាណិជ្ជកម្មជាដើម សំដៅធ្វើយ៉ាងណាធានាឱ្យបាននូវភាពធន់ របស់ច្រវាក់ផ្គត់ផ្គង់តំបន់ និងសកល។

ជាមួយគ្នានេះដែរ លោកជំទាវរដ្ឋមន្ត្រី បាន បង្ហាញអំពី ការប្ដេជ្ញាចិត្តរបស់កម្ពុជា ក្នុងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ជាមួយបណ្ដាប្រទេសជាសមាជិកអាស៊ានទាំងអស់ នៅក្នុងដំណើរការ នៃការរៀបចំចក្ខុវិស័យអាស៊ាន ក្រោយឆ្នាំ២០២៥ សំដៅធ្វើយ៉ាងណាឱ្យអាស៊ានអាចបញ្ចប់ការងារនេះបានទាន់ពេលវេលាតាមការគ្រោងទុក។

លោកជំទាវក៏បានចូលរួមកម្មវិធី ប្រកាសបើកការចរចាកិច្ចព្រមព្រៀងក្របខ័ណ្ឌឌីជីថលអាស៊ាន ដែលកិច្ចព្រមព្រៀងនេះនឹងជួយពន្លឿនដល់ ការធ្វើបរិវត្តកម្មឌីជីថល ជាពិសេសលើកកម្ពស់ភាពប្រកួតប្រជែង របស់អាស៊ានក្នុងបរិបទសកល។

សម្រាប់ដំណើរការ នៃការរៀបចំឯកសារចក្ខុវិស័យអាស៊ាន ក្រោយឆ្នាំ២០២៥ លោកជំទាវរដ្ឋមន្រ្តី បានគូសបញ្ជាក់ពីការបន្តតួនាទីដ៏សំខាន់ របស់សហគមន៍សេដ្ឋកិច្ចអាស៊ាន នៅក្នុងការបង្កើតទីផ្សារ និងមូលដ្ឋានផលិតកម្មតែមួយរបស់អាស៊ាន ដោយធ្វើយ៉ាងណាលើកកម្ពស់សមត្ថភាព របស់សហគមន៍សេដ្ឋកិច្ចអាស៊ាន នៅក្នុងដំណើរការ នៃការធ្វើសមាហរណកម្មសេដ្ឋកិច្ចតំបន់ និងធ្វើយ៉ាងណាឱ្យសហគមន៍សេដ្ឋកិច្ចអាស៊ាន នៅតែជាតំបន់មួយអាចឆ្លើយតបបានលឿន ទៅលើភាពមិនប្រាកដនិយមណាមួយ ដែលអាចកើតនៅពេលអនាគត ដូចជា ការរីករាលដាលនៃជំងឺសកល, ការប្រែប្រួលអាកាសធាតុ, និងភាពតានតឹង នៃភូមិសាស្រ្តនយោបាយជាដើម។

សូមបញ្ជាក់ថា កិច្ចប្រជុំត្រូវបានរៀបចំឡើងដើម្បីកត់សម្គាល់ ក៏ដូចជាចែករំលែកទស្សនៈល្អៗ លើវឌ្ឍនភាពសេដ្ឋកិច្ចសកល និងដំណើរការ នៃការរៀបចំឯកសារចក្ខុវិស័យអាស៊ាន ក្រោយឆ្នាំ២០២៥។

កិច្ចប្រជុំបានអនុម័តលើឯកសារសំខាន់ៗមួយចំនួន ជាពិសេសយុទ្ធសាស្រ្តអាស៊ានស្តីពី អព្យាក្រឹតកាបូន ក៏ដូចជាក្របខ័ណ្ឌសេដ្ឋកិច្ចពណ៌ខៀវអាស៊ាន ដែលជាគំនិតផ្តួចផ្តើមអាស៊ាន ក្នុងការលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាព ៕

អត្ថបទដែលជាប់ទាក់ទង