សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីពិធីចុះ MoU រវាង គណបក្សប្រជាជន និងបក្សកម្មុយនីស្តចិន
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នាថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាង គណបក្សប្រជាជនកម្ពុជា និងបក្សកម្មុយនីស្តចិន ស្តីពីការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការ ។
ពិធីនេះគឺចុះហត្ថលេខាដោយឯកឧត្តម ប្រាក់ សុខុន សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងឯកឧត្តម Liu Jianchao រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ។ ពិធីនេះធ្វើឡើងនៅវិមាន៧មករា រាជធានីភ្នំពេញ ។