**កញ្ឆាក្រៀមនិងកញ្ឆាស្រស់រាប់សិបដើមត្រូវបានសមត្ថ កិច្ចខេត្តបាត់ដំបងបង្រ្កាប និងចាត់វិធានការតាមផ្លូវច្បាប់ចំពោះអ្នកប្រព្រឹត្តិ**ក្រសួងអប់រំ ប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ ថ្នាលបឋមសិក្សា PLP (PLP EdTech)**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥**ក្នុងខែមករា ឆ្នាំ២០២៥នេះ កម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ ធ្វើការបង្ក្រាបឃាត់ខ្លួនក្មេងទំនើង ៣៥នាក់ មួយចំនួនកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការ**ក្រសួងធនធានទឹក ចេញព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ប្រចាំថ្ងៃទី១៦ ខែមករា**ឯកឧត្តម ឆាយ ឫទ្ធិសែន ចុះត្រួតពិនិត្យដល់ទីតាំងស្ថានភាពភូមិជនជាតិដើមភាគតិចកួយចំនួន ២ភូមិ ក្នុងឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥**មូលដ្ឋានសុខាភិបាលឯកជន កម្រិត១(CPA1) និងកម្រិត២ (CPA2) ចូលរួមកិច្ចប្រជុំស្ដីពី “ការកែសម្រួលយន្តការនៃការទូទាត់ថ្លៃសេវាព្យាបាល និងថែទាំវេជ្ជសាស្រ្តរបស់មូលដ្ឋានសុខាភិបាលឯកជន ”**សត្វតុកកែប្រភេទថ្មី ត្រូវបានរកឃើញនៅតំបន់ភ្នំថ្មកំបោរ ភ្នំខ្ពស់ ក្នុងភូមិសាស្រ្តខេត្តបាត់ដំបង**ស្រ្តីជាប់ឃុំ និងស្រ្តីក្នុងឃុំទន្លេបិទ ជាមួយឃុំជីរោទ៍ទី១ នៃស្រុកត្បូងឃ្មុំ សរុបជិត២០០នាក់ បានទទួលចំណេះដឹងស្តីពី “ការរួមគ្នាលុបបំបាត់ភាពរងហានីភ័យលើបញ្ហាសុខភាពចំពោះស្រ្តីនៅក្នុងសហគមន៍ដោយចាប់ផ្តើមពីខ្លួនឯង”**ខេត្តកំពង់ធំ ទទួលបានជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល**លោកមេធាវី សាំង វណ្ណៈ អញ្ជើញថ្លែងសុន្ទរកថាបើកកម្មវិធីសិក្ខាសាលាស្តីពី «សេចក្ដីណែនាំអំពីវិធានស្ដីពីសន្ធានកម្មរបស់មជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម»**ក្រសួងមុខងារសាធារណៈ និងក្រសួងសាធារណការ រៀបចំសិក្ខាសាលាស្តីពី «ការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធនៃក្រសួងសាធារណការ និងដឹកជញ្ជូន»**ភេរវករចំនួន២៧នាក់ ត្រូវបានសម្លាប់នៅក្នុងប្រតិបត្តិការ យោធាមួយនៅ ក្នុងខេត្ត Balochistan ស្ថិតនៅភាគនិរតី ប្រទេសប៉ាគីស្ថាន**ក្រុមហ៊ុនធំៗទាំង ៦ បានរៀបចំរួចរាល់ដើម្បីស្វាគមន៍យុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារ មកដាក់ពាក្យ និងសម្ភាសការងារភ្លាមៗ**ប្រតិភូកិច្ចប្រជុំបណ្តាញមន្ត្រីជំនាញអត្រានុកូលដ្ឋាន នៅតំបន់អាស៊ីអាគ្នេយ៍លើកទី២ ធ្វើទស្សនកិច្ចមណ្ឌលសុខភាពសាមគ្គី និងសាលាសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ**សប្ដាហ៍ទី១ នៃខែមករា ឆ្នាំនេះ ក្រុមការងារសហគមន៍ បន្តចុះពិនិត្យសំណើពលរដ្ឋ ក្នុងរមណីយដ្ឋានអង្គរ បាន ៩០ករណី និងសម្រេចអនុញ្ញាតបាន ៧៨ករណី**មេទ័ពជើងគោកកម្ពុជា ជួបពិភាក្សាការងារជាមួយអនុព័ន្ធយោធាចិនថ្មី ប្រចាំកម្ពុជា**សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្រចាំវៀតណាម និងកម្ពុជា ចូលជួបសម្ដែងការគួរសម**អភិបាលខេត្តបន្ទាយមានជ័យ ចុះអនុស្សរណៈនៃការយោគយល់ជាមួយខេត្តវិញឡុង របស់វៀតណាម

រដ្ឋមន្ត្រី សុខ សូកេន លើកទឹកចិត្តឱ្យមន្រ្តីគ្រប់លំដាប់ថ្នាក់ ចូលរួមចំណែអភិវឌ្ឍន៍វិស័យទេសចរណ៍កម្ពុជា

ភ្នំពេញ៖ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំកិច្ចប្រជុំ ជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្រ្តីជាប់កិច្ចសន្យាទាំងអស់ នៃអគ្គនាយកដ្ឋាន រដ្ឋបាលនិងហិរញ្ញវត្ថុ និងអគ្គនាយកដ្ឋាន អភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការ អន្តរជាតិ សរុបចំនួនប្រមាណ ៣៥០នាក់ នាថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣ នៅទីស្តីការ ក្រសួងទេសចរណ៍ ។

ឯកឧត្តម រដ្ឋមន្រ្តី បានណែនាំឱ្យមន្រ្តីគ្រប់លំដាប់ថ្នាក់ នៃក្រសួងទេសចរណ៍ ទាំងអស់ត្រូវរក្សាឱ្យបាននូវសាមគ្គីភាព និងខិតខំបំពេញការងារ ដើម្បីធានា ឱ្យបាននូវប្រសិទ្ធភាព ការងាររបស់ ក្រសួង និងសំដៅសម្រេចឱ្យ បាននូវសមិទ្ធផល ជាក់ស្តែង នៅក្នុងរយៈពេល 10០ថ្ងៃនេះ ដែលជាពិសេស ផ្ដោតសំខាន់ លើការលើកកម្ពស់ បរិយាកាសការងារ និងការលើកកម្ពស់ សុខុមាលភាព មន្រ្តីរាជការ ក៏ដូចជា ការបង្កើន ឱកាសទំនាក់ទំនង រវាងមន្រ្តី និងថ្នាក់ដឹកនាំ ព្រមទាំង ការជម្រុញកិច្ចសហការ ជាមួយគ្រប់ភាគីពាក់ព័ន្ធ រួមទាំងវិស័យឯកជន និងដៃគូអភិវឌ្ឍន៍នានា។

បន្ថែមពីនេះ ឯកឧត្តម រដ្ឋមន្រ្តី បានលើកទឹកចិត្តឱ្យមន្រ្តីគ្រប់លំដាប់ថ្នាក់ ចូលរួមចំណែកទាំងអស់គ្នា ក្នុងការអភិវឌ្ឍន៍វិស័យទេសចរណ៍កម្ពុជា ជាពិសេសត្រូវពង្រឹងសមត្ថភាព ជំនាញ និងទេព្យកោសល្យ របស់មន្រ្តី ជំរុញប្រសិទ្ធភាព នៃការប្រើប្រាស់នូវវិធីសាស្រ្ត និងបច្ចេកវិទ្យាទំនើប ក្នុងប្រតិបត្តិការការងារ។ ឯកឧត្តម រដ្ឋមន្រ្តី ផ្តោតការយកចិត្តទុកដាក់បន្ថែម លើការពង្រឹង និងពង្រីកភាពជាដៃគូ ក្នុងការអភិវឌ្ឍ វិស័យទេសចរណ៍ តាមរយៈការបង្កើនភាព ជាដៃគូក្នុងការអភិវឌ្ឍវិស័យ ទេសចរណ៍ ប្រកបដោយភាពរស់រវើក និងឆ្លើយតប ទៅនឹងតម្រូវការ នៃការវិវត្តរបស់វិស័យទេសចរណ៍ឱ្យបានទាន់ពេលវេលា។

កិច្ចប្រជុំនេះ បានបង្ហាញពីឆន្ទៈខ្ពស់ របស់ឯកឧត្ដម រដ្ឋមន្ត្រី ក្នុងការដឹកនាំ និងជម្រុញការអភិវឌ្ឍន៍ វិស័យទេសចរណ៍កម្ពុជា តាមរយៈការជម្រុញការអនុវត្ដ នូវគំនិតផ្តួចផ្តើម យុទ្ធសាស្រ្ត “ បង្កើន៥ ” និង“ អភិវឌ្ឍ៣” (BUILD plus 3Ds) ដែល ឯកឧត្តម រដ្ឋមន្រ្តី បានដាក់ចេញកាលពីថ្ងៃទី២៥ ខែសីហាឆ្នាំ២០២៣ កន្លងទៅ ដោយមានចង្កោម ការងារអាទិភាពចំនួន៣។

ជាទីបញ្ចប់ ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្រ្តីកិច្ចសន្យាទាំងអស់ ដែលបានចូលរួម កិច្ចប្រជុំនេះ បានបង្ហាញ នូវការគាំទ្រ និងភាពសប្បាយរីករាយ ប្រកបដោយក្ដីសង្ឃឹមខ្ពស់ ចំពោះការដឹកនាំ របស់ឯកឧត្ដម រដ្ឋមន្ត្រី និងបានបង្ហាញ ពីឆន្ទៈខ្ពស់ក្នុងការចូលរួម សហការក្នុងការអភិវឌ្ឍ វិស័យទេសចរណ៍ឱ្យប្រកបដោយភាព ប្រកួតប្រជែង ចីរីភាព និងបរិយាបន្ន។

អត្ថបទដែលជាប់ទាក់ទង