**ការគ្រប់គ្រងបរិស្ថាន និងធនធានធម្មជាតិ ដើម្បីការអភិវឌ្ឍប្រកបចីរភាព នឹងត្រូវដាក់បញ្ជូលផែនការ «ក្របខណ្ឌហិរញ្ញប្បទានជាតិ» របស់រាជរដ្ឋាភិបាលកម្ពុជា**ប្រធានមូលនិធិចិនCFPDប្រចាំកម្ពុជា ៖ ពិធីបុណ្យឆេងម៉េងបង្កើនសាមគ្គីភាពដល់មិត្តភាពកម្ពុជា-ចិន**កម្ពុជា-លុចសំបួ បញ្ជាក់ពីសារៈសំខាន់នៃការបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និងការផ្លាស់ប្តូររវាងប្រជាជន-ប្រជាជន**សម្តេចប្រធានរដ្ឋសភា ផ្តល់អនុសាសន៍មួយចំនួនសម្រាប់ដោះស្រាយនិងបង្ការជំងឺមិនឆ្លងទាំងក្នុងប្រទេសនិងតំបន់**សម្តេច ឃួន សុដារី៖ សភាកម្ពុជាបានយកចិត្តទុកដាក់ខ្ពស់ ក្នុងការពិនិត្យ និងអនុម័តសេចក្តីព្រាងច្បាប់ នានា ដែលមានគោលដៅការពារ និងលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញបើកការដ្ឋានសាងសង់ផ្លូវជនបទក្រាលកៅស៊ូពីរជាន់ (DBST) និងផ្លូវបេតុងប្រវែង ៩២,៩០គីឡូម៉ែត្រ ជានិមិត្តរូប នៅខេត្តកំពង់ធំ**អាជ្ញាធរខេត្តកណ្តាល ចុះពិនិត្យការរៀបចំក្លោងទ្វារ និងការតុបតែងផ្សេងៗ សម្រាប់ពិធីសង្ក្រាន្តខេត្តកណ្ដាល ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ នាពេលខាងមុខនេះ**អាជ្ញាធរជាតិអប្សរា ជូនដំណឹងស្ដីពីការដាក់ឱ្យប្រើប្រាស់ឡើងវិញផ្លូវចេញ-ចូល ខ្លោងទ្វារខាងកើតប្រាសាទអង្គរវត្ត**ការរញ្ជួយដីដ៏សាហាវដែលបានវាយប្រហារប្រទេសថៃ នឹងជះឥទ្ធិពលអវិជ្ជមានដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរបរទេសទៅកាន់ប្រទេស ក្នុងប៉ុន្មានសប្តាហ៍ខាងមុខ**អាមេរិក គំរាមទម្លាក់គ្រាប់បែក ប្រសិនបើអ៉ីរ៉ង់មិនឈានទៅសម្រេចកិច្ចព្រមព្រៀងជាមួយទីក្រុងវ៉ាស៉ីនតោន ជុំវិញកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញប្រគល់ផ្ទះចំនួន ២ខ្នង ដល់គ្រួសារមានជីវភាពខ្វះខាតចំនួន ២គ្រួសារ ក្នុងស្រុកមង្គលបូរី**អភិបាលខេត្តកំពង់ចាម៖ មុននឹងដល់អាណត្តិចាកចេញទៅ ខ្ញុំចង់បង្កើតអនុស្សាវរីយ៍ ដោយបណ្តុះបណ្តាលសមត្ថភាពមន្ត្រីក្រោមឱវាទ សម្រាប់បន្តវេន**កម្ពុជា គឺជាគោលដៅដ៏សំខាន់បំផុតរបស់វៀតណាមសម្រាប់ការវិនិយោគលើផលិត កម្មកៅស៊ូ**ចលនាតស៊ូប្រដាប់អាវុធប្រឆាំងនឹងរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បានរិះគន់របបយោធាឥតសំចៃមាត់ ជុំវិញការវាយប្រហារគ្មានធម៌មេត្តាតាមផ្លូវអាកាសលើភូមិ និងទីក្រុងនានា បើទោះបីជាប្រទេសកំពុងជួបគ្រោះរញ្ជួយដី**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ អញ្ជើញថ្លែងសុន្ទរកថា ក្នុងកិច្ចប្រជុំកំពូលវាយនភណ្ឌសកលនៅកម្ពុជា ប្រចាំឆ្នាំ២០២៥**រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំកម្មវិធីសង្ក្រាន្តវត្តភ្នំ ឆ្នាំ២០២៥ ចំនួន៣ថ្ងៃ**២ឆ្នាំ ច្រកចេញចូលតែមួយក្រុងឧដុង្គម៉ែជ័យ បម្រើពលរដ្ឋជាង១ម៉ឺនសេវា ទទួលចំណូលជាង៦០លានរៀល**គ្រោះរញ្ជួយដី ៣លើកជាប់ៗគ្នា កើតឡើងនៅស្រុកកនភ្លង ខេត្តកនទុម នៃប្រទេសវៀតណាម ក្បែរខេត្តរតនគិរី ប្រទេសកម្ពុជា**អភិបាលខេត្តកំពង់ឆ្នាំង អំពាវនាវដល់ប្រជានេសាទ កុំប្រើឧបករណ៍នេសាទខុសច្បាប់**ក្រសួងអប់រំ៖ ការប្រៀបធៀប ឬការចាត់ចំណាត់ថ្នាក់នៃការអប់រំរបស់កម្ពុជានៅលេខរៀងទី១២០ ក្នុងគេហទំព័រ World Population Review 2025 មិនទាន់ត្រូវបានធ្វើឡើងតាមបែបវិទ្យាសាស្ត្រ និងអាចទទួលយកបានឡើយ

ទូតជប៉ុន ប្រាប់រដ្ឋមន្ត្រីមហាផ្ទៃ ថារដ្ឋាភិបាលជប៉ុន ផ្តោតការយកចិត្តទុកដាក់ ចំពោះយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់កម្ពុជា

ភ្នំពេញ៖ ឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា បានថ្លែងប្រាប់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ថារាជរដ្ឋាភិបាលជប៉ុន ក៏បានផ្តោតការយកចិត្តទុកដាក់ចំពោះយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីធ្វើយ៉ាងណាផ្សារភ្ជាប់អ្វីដែលជាការគាំទ្រពីសំណាក់រដ្ឋាភិបាល និងប្រជាជនជប៉ុន មកលើយុទ្ធសាស្ត្រ និងគោលដៅរបស់រាជរដ្ឋាភិបាលកម្ពុជា។

ក្នុង​ឱកាសអនុញ្ញាតឲ្យឯកឧត្តម UENO Atsushi ចូលជួបសម្ដែងការគួរសម នៅទីស្ដីការក្រសួងមហាផ្ទៃ នាថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្ដេចក្រឡាហោម ស ខេង អតីតឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ជូនចំពោះ ឯកឧត្តម ឯកអគ្គរាជទូតជប៉ុន។ ឯកឧត្តមអភិសន្តិបណ្ឌិត បានជម្រាបជូន ឯកអគ្គរាជទូតជប៉ុនថា ចាប់តាំងពីទទួលបាននូវការតែងតាំងជា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នេះជាជំនួបលើកទី១ ហើយរវាង ឯកឧត្តមអភិសន្តិបណ្ឌិត ជាមួយ ឯកអគ្គរាជទូតបរទេស។

ជាការឆ្លើយតប ឯកឧត្តម ឯកអគ្គរាជទូតជប៉ុន បានចូលរួមអបអរសាទរចំពោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដែលត្រូវបានតែងតាំងជា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងបានថ្លែងអំណរគុណចំពោះ ឯកឧត្តមអភិសន្តិបណ្ឌិត បានចំណាយពេលវេលាដ៏មមាញឹក អញ្ជើញទទួលជួប ឯកឧត្តម និងគណៈប្រតិភូ ហើយឯកឧត្តម ពិតជាមានសេចក្ដីរីករាយ ក្នុងនាមជា ឯកអគ្គរាជទូតទី១ ដែលបានចូលជួបសម្ដែងការគួរសមចំពោះ ឯកឧត្តមអភិសន្តិបណ្ឌិត។

ឯកឧត្តម ឯកអគ្គរាជទូតជប៉ុន បានយកឱកាសនេះជម្រាបជូន ឯកឧត្តមអភិសន្តិបណ្ឌិតថា កន្លងមក សម្ដេចក្រឡាហោម ស ខេង អតីតឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានផ្ដល់ការគាំទ្រជាច្រើន ជាពិសេសនៅក្នុងការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាង ជប៉ុន-កម្ពុជា។ ឯកឧត្តម សង្ឃឹមថា ការលើកកម្ពស់ទំនាក់ទំនងជិតស្និតនឹងនូវតែបន្តជាមួយ ឯកឧត្តមអភិសន្តិបណ្ឌិត ក្នុងអាណត្តិបន្ដនេះផងដែរ។

បន្ថែមពីនេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានជម្រាបជូន ឯកឧត្តម ឯកអគ្គរាជទូតជប៉ុនថា ទំនាក់ទំនងរវាងកម្ពុជា-ជប៉ុន បានបន្ដវិវត្តន៍យ៉ាងល្អប្រសើរឥតឈប់ឈរ ជាពិសេសក្នុងរយៈពេល ១០ឆ្នាំចុងក្រោយនេះ ហើយពិសេសទៀតនោះ គឺនៅក្នុងឆ្នាំនេះ គឺជាខួបទី៧០ឆ្នាំ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ហើយក៏ជាពេលវេលាប្រទេសទាំងពីរបន្តពង្រឹងកិច្ចសហប្រតិបត្តិការ រហូតក្លាយជាកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ។

ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ក៏សូមអរគុណចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានចូលរួមគាំទ្រដល់កិច្ចការផ្សេងៗទៀត តួយ៉ាង ការងាររៀបចំការបោះឆ្នោត ការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ព្រមទាំងការអភិវឌ្ឍធនធានមនុស្ស នៅព្រះរាជាណាចក្រកម្ពុជា។

ជាមួយគ្នានេះផងដែរ ឯកឧត្តមអភិសន្ដិបណ្ឌិត ក៏បានជម្រាបជូន ឯកឧត្តម ឯកអគ្គរាជទូតជប៉ុន នូវការដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ជាពិសេសកិច្ចការសំខាន់ដែលស្ថិតក្រោមសមត្ថកិច្ចក្រសួងមហាផ្ទៃ ដោយកិច្ចការងារនោះរួមមាន៖ ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ការពង្រឹងនូវសុវត្ថិភាពចរាចរណ៍ ការទប់ស្កាត់នូវអំពើចោរកម្ម និងអំពើល្មើសផ្សេងៗ ការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស និងការកេងប្រវ័ញ្ចផ្លូវភេទ ក៏ដូចជាការខិតខំពង្រឹងការគ្រប់គ្រងសុវត្ថិភាព និងការពារតាមព្រំដែនផងដែរ។

ជាការឆ្លើយតប ឯកឧត្តម ឯកអគ្គរាជទូតជប៉ុន បានជម្រាបជូន ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ថា រាជរដ្ឋាភិបាលជប៉ុន ក៏បានផ្តោតការយកចិត្តទុកដាក់ចំពោះយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីធ្វើយ៉ាងណាផ្សារភ្ជាប់អ្វីដែលជាការគាំទ្រពីសំណាក់រដ្ឋាភិបាល និងប្រជាជនជប៉ុន មកលើយុទ្ធសាស្ត្រ និងគោលដៅរបស់រាជរដ្ឋាភិបាលកម្ពុជា។
ឯកឧត្តម ឯកអគ្គរាជទូតជប៉ុន បន្តថា កិច្ចការដែលក្រសួងមហាផ្ទៃបានផ្តោតក៏ស្របទៅនឹងកិច្ចការសមត្ថកិច្ចរបស់នគរបាលជប៉ុន ដែលកិច្ចការនេះ នឹងចូលរួមចំណែកក្នុងកិច្ចសហប្រតិបត្តិការរវាងកម្លាំងអនុវត្តច្បាប់ នៃប្រទេសទាំងពីរ។

សូមជម្រាបជូនដែរថា នៅក្នុងជំនួបនេះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និង ឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា បានពិភាក្សា ព្រមទាំងផ្លាស់ប្តូរយោបល់លើកិច្ចការងារមួយចំនួនទៀតរួមមាន៖ ការបណ្តុះបណ្តាលធនធានមនុស្ស នៃព្រះរាជាណាចក្រកម្ពុជា ការលើកម្ពស់ការផ្តល់សេវាក្នុងពន្ធនាគារ និងការជំរុញការអភិវឌ្ឍទីក្រុងឆ្លាតវៃស្របតាមបរិបទ នៃការរីកចម្រើននៃបច្ចេកវិទ្យាឌីជីថល៕

អត្ថបទដែលជាប់ទាក់ទង