ថ្នាក់ដឹកនាំកម្ពុជា-វៀតណាម-ឡាវ ជជែកគ្នាយ៉ាងយកចិត្តទុកដាក់ ពីបញ្ហាពង្រឹងទំនាក់ទំនង ឲ្យកាន់តែល្អប្រសើរបន្ថែមទៀត
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា ឯកឧត្តម ផាម មីញជីញ នាយករដ្ឋមន្រ្តីវៀតណាម និងឯកឧត្តម សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្រ្តីឡាវ បានជជែកពិភាក្សាគ្នា យ៉ាងយកចិត្តទុកដាក់ ពីបញ្ហាក្នុងការពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងបីឲ្យកាន់តែមានភាពល្អប្រសើរបន្ថែមទៀត ។
ការជជែគពិភាក្សាគ្នានេះធ្វើឡើងនាព្រឹកថ្ងៃទី៥ កញ្ញានេះ ក្នុងឱកាសពិសារអាហារពេលព្រឹកការងារត្រីភាគីជុំគ្នា នាទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី ។