គណៈកម្មការទី១០នៃរដ្ឋសភា បានបោះឆ្នោតផ្ទៃក្នុងគណៈកម្មការ ជ្រើសតាំងលេខាធិការគណៈកម្មការ សម្រាប់នីតិកាលទី៧
ភ្នំពេញ៖ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានបន្តសម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃអង្គារ៍ ទី៥ ខែកញ្ញា ឆ្នាំ២០២៣ ដេីម្បីពិភាក្សា និងអនុម័តលើរបៀបវារៈ ការបោះឆ្នោតជ្រើសតាំងសមាជិកគណៈកម្មការនានានៃរដ្ឋសភា នីតិកាលទី៧។
បន្ទាប់ពីអង្គរដ្ឋសភាបានបោះឆ្នោតជ្រើសតាំងសមាជិកគណៈកម្មការនានានៃរដ្ឋសភា នីតិកាលទី៧រួចមក គណៈកម្មការទី១០ នៃរដ្ឋសភា បានធ្វេីការបោះឆ្នោតផ្ទៃក្នុងគណៈកម្មការ ដោយជ្រេីសតាំង ឯកឧត្តម ចេវ គឹមហេង ជាលេខាធិការគណៈកម្មការទី១០ នៃរដ្ឋសភា ដោយសំឡេងគាំទ្រចំនួន៩សំឡេង ៕