គណៈកម្មការទី៦នៃរដ្ឋសភា បានបោះឆ្នោតផ្ទៃក្នុងគណៈកម្មការ ជ្រើសតាំងលេខាធិការគណៈកម្មការ សម្រាប់នីតិកាលទី៧
ភ្នំពេញ៖ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានបន្តសម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃអង្គារ ទី៥ ខែកញ្ញា ឆ្នាំ២០២៣ ដេីម្បីពិភាក្សា និងអនុម័តលើរបៀបវារៈ ការបោះឆ្នោតជ្រើសតាំងសមាជិកគណៈកម្មការនានា នៃរដ្ឋសភា នីតិកាលទី៧។
បន្ទាប់ពីអង្គរដ្ឋសភាបានបោះឆ្នោតជ្រើសតាំង សមាជិក សមាជិកា គណៈកម្មការនានានៃរដ្ឋសភា នីតិកាលទី៧ រួចមក គណៈកម្មការទី៦ នៃរដ្ឋសភា បានធ្វេីការបោះឆ្នោតផ្ទៃក្នុងគណៈកម្មការ ដោយជ្រេីសតាំង ឯកឧត្តម កែវ ពិសិដ្ឋ ជាលេខាធិការគណៈកម្មការទី៦ នៃរដ្ឋសភា ដោយសំឡេងគាំទ្រចំនួន៨សំឡេង ៕