**លោក Donald Trump តែងតាំងលោកស្រី Gabbard ជាប្រធានចារកម្មអាមេរិក**អ៊ីរ៉ង់ ត្រៀមខ្លួនរួចជាស្រេច សម្រាប់ការចរចានុយក្លេអ៊ែរ**Tesla ប្រកាសប្រមូលរថយន្ត Cybertruck ២.៤៣១គ្រឿង ចូលរោងចក្រវិញ ដោយសារបញ្ហាអេឡិចត្រូនិច**លោក Trump និងលោក Joe Biden ពិភាក្សាគ្នា ២ម៉ោង អំពីបញ្ហាអ៊ុយក្រែន និងមជ្ឈិមបូព៌ា**ចិន​បង្ហាញ​យន្តហោះ​ចម្បាំង​បំបាំងកាយ​ថ្មី​ J-35A ក្នុង​កម្មវិធី​អាកាសចរណ៍ Zhuhai**រដ្ឋអាជ្ញាពិសេសអាមេរិក ស្នើឱ្យបញ្ឈប់ការកាត់ទោសលោក Trump ចំពោះការចាត់ថ្នាក់ខុសឯកសារ**លោក Donald Trump ជ្រើសរើសលោក Robert F. Kennedy វ័យ ៧០ឆ្នាំ ជារដ្ឋមន្រ្តីក្រសួងសុខភាព និងសេវាមនុស្សជាតិរបស់អាមេរិក**ម៉ាឡេស៊ី នឹងផ្ញើលិខិតតវ៉ាមួយទៅហ្វីលីពីនជុំវិញច្បាប់ដែនសមុទ្រថ្មី ដោយសារតែការទាមទារត្រួតស៊ីគ្នា នៅក្នុងសមុទ្រចិនខាងត្បូង**ប្រធានាធិបតីជាប់ឆ្នោត Donald Trump នឹងតែងតាំងបេសកជនពិសេសមួយរូប ដើម្បីដឹកនាំការចរចាស្តីពីការដោះស្រាយជម្លោះអ៊ុយក្រែន**ចិន អនុញ្ញាតឱ្យហ្វីលីពីន ធ្វើបេសកកម្មផ្គត់ផ្គង់ទៅតំបន់ថ្មប៉ប្រះទឹកមានវិវាទ**ក្រុមហេបូឡាហ៍ បើកការវាយប្រហារ លើស្នាក់ការកណ្តាលក្រសួងការពារជាតិ អ៊ីស្រាអ៊ែល ជាលើកដំបូង**រុស្ស៊ី នឹងចាត់វិធានការឆ្លើយតប ការដាក់ពង្រាយមូលដ្ឋានការពារមីស៊ីល របស់អាមេរិក ក្នុងទឹកដីប៉ូឡូញ**សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោក ឧបត្ថម្ភទំនុកបម្រុងថ្លៃព្យាបាល ស្នាក់នៅ និងហូបចុក ជូនអ៊ំស្រីម្នាក់មានជំងឺឫសដូងបាតកំរិតទី៤**អ្នកនាំពាក្យក្រសួងបរិស្ថាន អំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេសកីឡាករ កីឡាការិនី ចំណុះទូកទាំងអស់ បន្តចូលរួមរក្សាអនាម័យ នៅកន្លែងសម្រាក និងស្នាក់នៅ ទុកដាក់សំរាមឱ្យបានត្រឹមត្រូវ**សំរាមនិងសំណល់ផ្សេងៗ រួមទាំងសំណល់ប្លាស្ទិកចំនួនប្រមាណ៣៨០០តោន ត្រូវបានប្រមូលទុកដាក់នៅទីលានចាក់សំរាម នៅថ្ងៃទី១នៃព្រះរាជពិធីបុណ្យអុំទូក**ឯកឧត្ដម យក់ ប៊ុនណា ដឹកនាំកិច្ចប្រជុំពិភាក្សាលើការរៀបចំផែនការ ប្រើប្រាស់ក្របខណ្ឌមន្រ្តីរាជការស៊ីវិល មន្រ្តីជាប់កិច្ចសន្យា និងគ្រូជាប់កិច្ចសន្យា របស់ក្រសួង ស្ថាប័ន សម្រាប់ឆ្នាំ២០២៥**ករណីឃាតកម្ម ក្នុងស្រុកមោងប្ញស្សី ទីបំផុតត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនជនដៃដល់បានហើយ**ឯកឧត្តមបណ្ឌិត កៅ ថាច ទទួលធ្វើជាវាគ្មិនក្នុងកិច្ចពិភាក្សាលើប្រធានបទ “ការពង្រឹងការអភិវឌ្ឍប្រកបដោយចីរភាព”**រដ្ឋបាលខេត្តព្រៃវែង ប្រកាសបដិសេធទាំងស្រុង ចំពោះការផ្សាយថា “ដោយមានការខ្វះខាត ចំណុះទូកមកពីខេត្តព្រៃវែង បានវៃអង្គាសប្រាក់គ្នាដើម្បីមកប្រគួតនៅភ្នំពេញ”**ដឹកជញ្ជូនតាមទម្ងន់កម្រិតកំណត់ ដើម្បីចូលរួមថែរក្សាហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ឱ្យបានយូរអង្វែង

ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជាមើលឃើញថា បច្ចុប្បន្ននេះគម្រោងវិនិយោគរបស់ចិនបានបង្កើតការងារដោយផ្ទាល់ជូនប្រជាជនកម្ពុជាជិតមួយលាននាក់

ភ្នំពេញ៖ ឯកឧត្តម សួង ហួត ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជាហៅកាត់ NACCបាន មើលឃើញថា បច្ចុប្បន្ននេះ គម្រោងវិនិយោគរបស់ចិននៅកម្ពុជាបានបង្កើតការងារដោយផ្ទាល់ជូនប្រជាជនកម្ពុជាជិតមួយលាន់នាក់ និងដោយប្រយោលប្រមាណ២លាន៥សែននាក់ថែមទៀត។
ថ្លែងប្រាប់វិទ្យុជាតិកម្ពុជានៅរសៀលថ្ងៃទី៥ខែកញ្ញា ឆ្នាំ២០២៣នេះ ឯកឧត្តម សួង ហួត ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា(NACC) តំណាងឱ្យ ៦៤សហព័ន្ធសហជីព និងអង្គការ-សមាគម ដែលមានសមាជិកសមាជិកាប្រមាណ៣សែននាក់ កំពុងបម្រើការងារជាកម្មករ និយោជិត គ្រូបង្រៀន និស្សិតបញ្ញាវន្ត កំពុងបម្រើការនៅក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង កាបូប វិស័យអប់រំ កសិកម្ម សេវាកម្ម ដឹកជញ្ជូន និងសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានចាត់ទុកថា ចិនគឺជាប្រទេសមួយបានចូលរួមចំណែកផ្តល់ឱកាសការងារជូនប្រជាពលរដ្ឋកម្ពុជាជាច្រើន។
សំឡេង៖«ជាការកត់សម្គាល់ យើងឃើញថាប្រទេសចិនបានបោះទុនវិនិយោគជាច្រើននៅកម្ពុជា ដូចជា សំណង់អាគារ ស្ពាន ថ្នល់ រ៉ែ កសិកម្ម ជាពិសេសនៅក្នុងវិស័យកាត់ដេរសំលៀកបំពាក់ ស្បែកជើងនិងកាបូបគឺ 80%ជាអ្នកវិនិយោគមកពីប្រទេសចិន ហើយបានបង្កើតការងារជូនដល់កម្មករខ្មែរយើងជិតមួយលាននាក់ដែលបានទទួលផលដោយផ្ទាល់ ក្រៅពីនោះក៏មានប្រជាពលរដ្ឋចំនួន2,5លាន នាក់ដែលទទួលផលដោយប្រយោល ដូចជា អ្នកលក់ដូរ ម្ចាស់ផ្ទះជួល ឡានដឹកកម្មករ អ្នករត់ម៉ូតូឌុប អ្នកបើកកង់បី អ្នកបើករថយន្តឈ្នួល ។ល។»
យោងតាមរបាយការណ៍របស់រាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ថា កាលពីឆ្នាំ២០២២,ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិនសម្រេចបានជាង១១ពាន់លានដុល្លារអាមេរិក ហើយគ្រោងពង្រីកឱ្យកើនដល់១៥ពាន់លានដុល្លារអាមេរិក ឬច្រើនជាងនេះ នៅឆ្នាំ២០២៥ ។ សម្រាប់ការវិនិយោគ ចិនជាប្រទេសដៃគូដ៏ធំមួយរបស់កម្ពុជា ដោយក្នុងឆ្នាំ២០២២ ទំហំវិនិយោគចិនមានចំនួន១,៥ពាន់លានដុល្លារអាមេរិក ហើយកម្ពុជារំពឹងថាទំហំវិនិយោគនឹងកើនឡើងជាបន្តបន្ទាប់ស្របពេលដែលកម្ពុជាកំពុងតែយកចិត្តទុកដាក់ក្នុងការកែលម្អបរិយាកាសឱ្យកាន់តែអំណោយផលដល់ការវិនិយោគពីបរទេសសំដៅជំរុញកំណើនសេដ្ឋកិច្ចនិងបង្កើនការងារជាពិសេសលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាឱ្យបានកាន់តែល្អប្រសើរ៕

អត្ថបទដែលជាប់ទាក់ទង