កម្ពុជា-ចិនរួមគ្នាពិនិត្យលទ្ធផលនៃកិច្ចសហប្រតិបត្តិការនិងការជួយគាំទ្រគ្នាក្នុងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន
ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនប្រាប់ឱ្យដឹងបែបនេះក្នុងឱកាសដឹកនាំប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំទ្វេភាគីកម្ពុជា-ចិន លើកទី១០ ស្តីពីកិច្ចសហប្រតិបត្តិការត្រួតពិនិត្យគ្រឿងញៀនកាលពីរសៀលថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣ នេះ នៅក្រសួងសន្តិសុខសាធារណ: នៃសាធារណ:រដ្ឋប្រជាមានិតចិន។
ដែលកិច្ចប្រជុំនេះ ភាគីកម្ពុជាដឹកនាំដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងភាគីចិនដឹកនាំដោយ ឯកឧត្តម វរ ហ្សៅ ជុន ( Wei Xiao Jun) អគ្គនាយក នៃអគ្គនាយកដ្ឋានត្រួតពិនិត្យគ្រឿងញៀន នៃក្រសួងសន្តិសុខសាធារណ: ចិន ។
ក្រោយកិច្ចប្រជុំនេះ ឯកឧត្ដម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានប្រាប់ដឹងបន្តថា កិច្ចប្រជុំនេះប្រព្រឹត្តទៅដោយរលូន និងឈរស្មារតី នៃកិច្ចសហប្រតិបត្តិការចែករំលែកព័ត៌មាន និងស្ថានភាពគ្រឿងញៀន និងពិនិត្យពិភាក្សាយ៉ាងយកចិត្តទុកដាក់លើលទ្ធផល នៃកិច្ចសហប្រតិបត្តិការក្នុងពេលកន្លងមក កិច្ចសហប្រតិបត្តិការបន្តពេលខាងមុខ បញ្ហាប្រឈមនានា និងការជួយគាំទ្រគ្នាទៅវិញទៅមកក្នុងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ៕