**សម្ដេចធិបតី៖ ការអប់រំតាមបែបព្រះពុទ្ធសាសនា បានចូលរួមលើកកម្ពស់ការអប់រំនៅកម្ពុជា**សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សាសនា ជួយដល់សង្គមរស់នៅរបស់មនុស្សឱ្យមានសុខដុម និងប្រកបដោយសីលធម៌**សម្ដេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តក្រសួងធម្មការ និងគណៈសង្ឃបន្តរួបរួមគ្នាលើកកម្ពស់វិស័យសាសនា និងអនុត្តការងារឱ្យបានល្អថែមទៀត**ឧបនាយករដ្ឋមន្ត្រី ស សុខា ថ្លែងអំណរគុណភាគីវៀតណាម ដែលបានសម្រួលនិងការពារសុវត្ថិភាពជូនអង្គកឋិនទានសាមគ្គីមហាគ្រួសារខ្មែរ**សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស លើកទី៣២**ប្រជាជនអ៊ឺរ៉ុបជឿថា ទ្វីបនេះគួរតែបន្តផ្លូវឯករាជ្យមួយបន្ថែមទៀតនៅក្នុងបរិយាកាសភូមិសាស្ត្រនយោបាយបច្ចុប្បន្ន ជាជាងពឹងផ្អែកលើសហរដ្ឋអាមេរិក**ប្រធានាធិបតី ម៉ិចស៊ិក ត្រៀម ខ្លួន សម្រាប់ ការ និរទេស ជន ចំណាក ស្រុក ដ៏ច្រើន របស់ សហរដ្ឋ អាមេរិក**តួកគី បដិសេធមិនឱ្យយន្តហោះរបស់ប្រធានាធិបតីអ៊ីស្រាអែលចូលទៅកាន់ដែនអាកាសរបស់ខ្លួន**ប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក Donald Trump តែងតាំងមហាសេដ្ឋីជាវិនិយោគិន លោក Scott Bessent ជារដ្ឋមន្ត្រីហិរញ្ញវត្ថុ**លោក វ្ល៉ាឌីមៀ ពូទីន៖ រុស្ស៊ីយកអ៊ុយក្រែន ជាទីលានសាកល្បងមីស៊ីលថ្មី**សម្តេច ហេង សំរិន ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រធានរដ្ឋសភាវៀតណាម**ទំនាក់ទំនងពាណិជ្ជកម្មចិន-អាមេរិក៖ បញ្ហាប្រឈម និងភាពធន់នៃសេដ្ឋកិច្ចចិនក្នុងអាណត្តិប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ**សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវឱ្យប្រទេសទាំងអស់ ស្ថាប័ន បុគ្គល រួមគ្នារក្សា និងស្វែងរកសន្តិភាពយូរអង្វែង**សម្តេចធិបតី៖ តួនាទីរបស់កម្ពុជា ក្នុងការថែរក្សាសន្តិភាពសកលលោក និងការរំដោះមីន ក្រោមឆ័ត្រ UN បានឆ្លុះបញ្ជាំង​ពីភាពធន់របស់កម្ពុជា ក្នុងការប្រឈមមុខទៅនឹងអតីតកាលដ៏លំបាក**ប្រធានរដ្ឋសភាវៀតណាម លើកឡើងអំពីការអភិវឌ្ឍន៍របស់កម្ពុជា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មានការីកចម្រើនយ៉ាងឆាប់រហ័ស។**ការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ និងមន្ត្រីនៃអគ្គនាយកដ្ឋានរតនាគារជាតិ ចាប់ផ្តើមដំណើរការដំណាលគ្នា**សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ICAPP គឺជាក្តីសង្ឃឹមសម្រាប់សន្តិភាព ទៅថ្ងៃអនាគត**សម្តេចធិបតី៖ សន្តិភាពនៅតែជាកត្តាចាំបាច់មិនអាចខ្វះបាន សម្រាប់សង្គមទាំងអស់**ឯកឧត្ដម ឈួន វ៉ន់ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារលើ “គម្រោងរៀបចំផែនការមេប្រព័ន្ធដឹកជញ្ជូនឆ្លាតវៃដោយផ្អែកលើ Big data នៅកម្ពុជា”**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញសម្ពោធអគារទីចាត់ការ បណ្ណាល័យ និងផ្លូវបេតុង នៅស្រុកបាភ្នំ

អាជ្ញាធរខេត្តកោះកុង ប្រជុំពិគ្រោះយោបល់ អំពីការកែសម្រួលព្រំប្រទល់គ្រប់គ្រងរដ្ឋបាល ឃុំ សង្កាត់ ក្រុង ស្រុក មួយចំនួន ក្នុងភូមិសាស្រ្តខេត្តកោះកុង

ភ្នំពេញ៖ លោកជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំ ពិគ្រោះយោបល់ អំពីការកែសម្រួលព្រំប្រទល់គ្រប់គ្រងរដ្ឋបាល ឃុំ សង្កាត់ ក្រុង ស្រុក មួយចំនួន ក្នុងភូមិសាស្រ្ត ខេត្តកោះកុង។

គោលបំណងនៃកិច្ចប្រជុំ លោកជំទាវអភិបាលខេត្ត ប្រធានអង្គប្រជុំ បានជម្រាបឱ្យដឹងថា ក្រោមការដឹកនាំដ៏ប៉ិនប្រសព្វ និងឈ្លាសវៃ របស់ប្រមុខថ្នាក់ដឹកនាំ បានធ្វើឱ្យប្រទេសកម្ពុជា មានការរីកចម្រើនគ្រប់វិស័យគួរជាទីមោទកៈ ជារួម និងដោយឡែកសម្រាប់ខេត្តកោះកុង ក៏ទទួលបាននូវសមិទ្ធផល នៃការរីកចម្រើន និងការអភិវឌ្ឍ ទាំងសេដ្ឋកិច្ច និងសង្គម។ តួយ៉ាងដូចជា វិស័យនគរូបនីយកម្ម និងដីធ្លី ដោយមានកំណើនប្រជាពលរដ្ឋនៅមូលដ្ឋាន ការពង្រីកផ្ទៃដីដាំដុះ បង្កើនផលិតភាពកសិកម្ម ដើម្បីឆ្លើយតបតម្រូវការប្រើប្រាស់ និងដើម្បីធានានូវសិទ្ធិស្របច្បាប់លើដីធ្លីផងដែរនោះ រាជរដ្ឋាភិបាល បានធ្វើអនុបយោគដីឯកជនរបស់រដ្ឋ ដោយបានកាត់ឆ្វៀលដីតំបន់ការពារធម្មជាតិ និងដីសម្បទានសេដ្ឋកិច្ចមួយចំនួន សម្រាប់ធ្វើប្រទានកម្មកម្មសិទ្ធិជូនប្រជាពលរដ្ឋ ជាបន្តបន្ទាប់។ ហើយទន្ទឹមនឹងនោះ កំឡុងពេលអនុវត្ត ការចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធ នៅតាមមូលដ្ឋានឃុំ សង្កាត់ ក្រុង ស្រុក មួយចំនួន នៃខេត្ត ក៏ជួបប្រទះនូវបញ្ហាប្រឈម អំពីព្រំប្រទល់គ្រប់គ្រងរដ្ឋបាល ដែលមិនច្បាស់លាស់ ដែលបណ្តាលឱ្យដំណើរការនៃការចុះបញ្ជីដីពោល គឺការផ្តល់ជូននូវកម្មសិទ្ធិស្របច្បាប់ជូនប្រជាពលរដ្ឋ ត្រូវបានរាំង ស្ទះ ដោយអន្លើៗនៅតាមទីតាំងភូមិសាស្រ្តណាមួយ។

បន្ទាប់ពីបានប្រមូលធាតុចូល ទាំងបញ្ហាប្រឈម និងដំណោះស្រាយជានីតិវិធី ជាលទ្ធផល លោកជំទាវអភិបាលខេត្ត ប្រធានអង្គប្រជុំ បានផ្តល់អនុសាសន៍ណែនាំសម្រាប់ការអនុវត្តបន្ត ដោយតម្រូវឱ្យ៖
១.រដ្ឋបាលខេត្ត ពិនិត្យលទ្ធភាពបង្កើតក្រុមការងារចំពោះកិច្ចសិក្សាចងក្រងទិន្នន័យព្រំប្រទល់គ្រប់គ្រង  រដ្ឋបាល ឃុំ សង្កាត់ ក្រុង ស្រុក ដែលមិនច្បាស់លាស់ ទូទាំងខេត្ត
២.រដ្ឋបាលក្រុង ស្រុក ត្រូវដឹកនាំការងារសិក្សា ចងក្រងទិន្នន័យព្រំប្រទល់គ្រប់គ្រងរដ្ឋបាល ឃុំ សង្កាត់ ក្រុង ស្រុក ក្នុងមូលដ្ឋានរបស់ខ្លួននីមួយៗ
៣.កំណត់កាលបរិច្ឆេទ និងអាទិភាព ក្នុងការអនុវត្ត របស់ក្រុមការងារចំពោះកិច្ចខាងលើ។

ក្នុងឱកាសនោះផងដែរ លោកជំទាវអភិបាលខេត្ត ក៏បានណែនាំឲ្យមន្ទីរ អង្គភាព អាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធ ត្រូវបន្តពង្រឹងប្រសិទ្ធភាពការងាររបស់ខ្លួន ក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ៕

អត្ថបទដែលជាប់ទាក់ទង