**ការគ្រប់គ្រងបរិស្ថាន និងធនធានធម្មជាតិ ដើម្បីការអភិវឌ្ឍប្រកបចីរភាព នឹងត្រូវដាក់បញ្ជូលផែនការ «ក្របខណ្ឌហិរញ្ញប្បទានជាតិ» របស់រាជរដ្ឋាភិបាលកម្ពុជា**ប្រធានមូលនិធិចិនCFPDប្រចាំកម្ពុជា ៖ ពិធីបុណ្យឆេងម៉េងបង្កើនសាមគ្គីភាពដល់មិត្តភាពកម្ពុជា-ចិន**កម្ពុជា-លុចសំបួ បញ្ជាក់ពីសារៈសំខាន់នៃការបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និងការផ្លាស់ប្តូររវាងប្រជាជន-ប្រជាជន**សម្តេចប្រធានរដ្ឋសភា ផ្តល់អនុសាសន៍មួយចំនួនសម្រាប់ដោះស្រាយនិងបង្ការជំងឺមិនឆ្លងទាំងក្នុងប្រទេសនិងតំបន់**សម្តេច ឃួន សុដារី៖ សភាកម្ពុជាបានយកចិត្តទុកដាក់ខ្ពស់ ក្នុងការពិនិត្យ និងអនុម័តសេចក្តីព្រាងច្បាប់ នានា ដែលមានគោលដៅការពារ និងលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញបើកការដ្ឋានសាងសង់ផ្លូវជនបទក្រាលកៅស៊ូពីរជាន់ (DBST) និងផ្លូវបេតុងប្រវែង ៩២,៩០គីឡូម៉ែត្រ ជានិមិត្តរូប នៅខេត្តកំពង់ធំ**អាជ្ញាធរខេត្តកណ្តាល ចុះពិនិត្យការរៀបចំក្លោងទ្វារ និងការតុបតែងផ្សេងៗ សម្រាប់ពិធីសង្ក្រាន្តខេត្តកណ្ដាល ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ នាពេលខាងមុខនេះ**អាជ្ញាធរជាតិអប្សរា ជូនដំណឹងស្ដីពីការដាក់ឱ្យប្រើប្រាស់ឡើងវិញផ្លូវចេញ-ចូល ខ្លោងទ្វារខាងកើតប្រាសាទអង្គរវត្ត**ការរញ្ជួយដីដ៏សាហាវដែលបានវាយប្រហារប្រទេសថៃ នឹងជះឥទ្ធិពលអវិជ្ជមានដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរបរទេសទៅកាន់ប្រទេស ក្នុងប៉ុន្មានសប្តាហ៍ខាងមុខ**អាមេរិក គំរាមទម្លាក់គ្រាប់បែក ប្រសិនបើអ៉ីរ៉ង់មិនឈានទៅសម្រេចកិច្ចព្រមព្រៀងជាមួយទីក្រុងវ៉ាស៉ីនតោន ជុំវិញកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញប្រគល់ផ្ទះចំនួន ២ខ្នង ដល់គ្រួសារមានជីវភាពខ្វះខាតចំនួន ២គ្រួសារ ក្នុងស្រុកមង្គលបូរី**អភិបាលខេត្តកំពង់ចាម៖ មុននឹងដល់អាណត្តិចាកចេញទៅ ខ្ញុំចង់បង្កើតអនុស្សាវរីយ៍ ដោយបណ្តុះបណ្តាលសមត្ថភាពមន្ត្រីក្រោមឱវាទ សម្រាប់បន្តវេន**កម្ពុជា គឺជាគោលដៅដ៏សំខាន់បំផុតរបស់វៀតណាមសម្រាប់ការវិនិយោគលើផលិត កម្មកៅស៊ូ**ចលនាតស៊ូប្រដាប់អាវុធប្រឆាំងនឹងរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បានរិះគន់របបយោធាឥតសំចៃមាត់ ជុំវិញការវាយប្រហារគ្មានធម៌មេត្តាតាមផ្លូវអាកាសលើភូមិ និងទីក្រុងនានា បើទោះបីជាប្រទេសកំពុងជួបគ្រោះរញ្ជួយដី**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ អញ្ជើញថ្លែងសុន្ទរកថា ក្នុងកិច្ចប្រជុំកំពូលវាយនភណ្ឌសកលនៅកម្ពុជា ប្រចាំឆ្នាំ២០២៥**រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំកម្មវិធីសង្ក្រាន្តវត្តភ្នំ ឆ្នាំ២០២៥ ចំនួន៣ថ្ងៃ**២ឆ្នាំ ច្រកចេញចូលតែមួយក្រុងឧដុង្គម៉ែជ័យ បម្រើពលរដ្ឋជាង១ម៉ឺនសេវា ទទួលចំណូលជាង៦០លានរៀល**គ្រោះរញ្ជួយដី ៣លើកជាប់ៗគ្នា កើតឡើងនៅស្រុកកនភ្លង ខេត្តកនទុម នៃប្រទេសវៀតណាម ក្បែរខេត្តរតនគិរី ប្រទេសកម្ពុជា**អភិបាលខេត្តកំពង់ឆ្នាំង អំពាវនាវដល់ប្រជានេសាទ កុំប្រើឧបករណ៍នេសាទខុសច្បាប់**ក្រសួងអប់រំ៖ ការប្រៀបធៀប ឬការចាត់ចំណាត់ថ្នាក់នៃការអប់រំរបស់កម្ពុជានៅលេខរៀងទី១២០ ក្នុងគេហទំព័រ World Population Review 2025 មិនទាន់ត្រូវបានធ្វើឡើងតាមបែបវិទ្យាសាស្ត្រ និងអាចទទួលយកបានឡើយ

រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ ក្រសួងកំពុងអនុវត្តផែនការយុទ្ធសាស្រ្តដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ សំដៅលើកកម្ពស់ការអភិវឌ្ឍប្រកបដោយអព្យាក្រឹតកាបូន នៅឆ្នាំ២០៥០

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ ២០២៣ បានអនុញ្ញាតឱ្យឯកឧត្តម UENO Atsushi ឯកអគ្គរាជទូត ជប៉ុនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ស្តីពីកិច្ចការពារបរិស្ថាន និងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។

ឯកឧត្តម UENO Atsushi បានគូសបញ្ជាក់ថា ជប៉ុនសូមគាំទ្រយ៉ាងពេញទំហឹងលើយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលធានាបាននូវចីរភាពបរិស្ថាន និងការត្រៀមខ្លួនឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ព្រមទាំងលើកកម្ពស់សេដ្ឋកិច្ចបៃតង។ ឯកឧត្តមឯកអគ្គរាជទូតជប៉ុន បានជម្រាបជូន ឯកឧត្តមរដ្ឋមន្ត្រី នូវជំនួយឥតសំណងសម្រាប់អនុវត្តគម្រោង ការទប់ស្កាត់សំណល់ប្លាស្ទិកសមុទ្រនៅកម្ពុជា របស់ជប៉ុនដែលបានផ្តល់ជូនកម្ពុជា គឺតាមរយៈអង្គការអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ដំណាក់កាលទី១។ ឯកឧត្តម UENO Atsushi បានសន្យាបន្តគម្រោងដំណាក់កាលទី២ និងតាមរយៈភាពជាដៃគូ ជាមួយទីក្រុងអូសាកា ប្រទេសជប៉ុន និងផ្តល់ជូនក្រសួងបរិស្ថាននូវរថយន្តដឹកសំរាមបន្តទៀត ដើម្បីគ្រប់គ្រងសំណល់នៅតំបន់ជនបទ។

ជាការឆ្លើយតប ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានសម្តែងការស្វាគមន៍ចំពោះកិច្ចសហប្រតិបត្តិការ រវាងកម្ពុជា ជប៉ុន ជាពិសេសជាមួយក្រសួងបរិស្ថាន។ ឯកឧត្តមរដ្ឋមន្រ្តីបានគូសបញ្ជាក់ថា ក្រសួងបរិស្ថាន បាននិងកំពុងអនុវត្តផែនការកំណត់ជាយុទ្ធសាស្រ្តដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ សំដៅលើកកម្ពស់ការអភិវឌ្ឍប្រកបដោយអព្យាក្រឹតកាបូន នៅឆ្នាំ២០៥០។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តីបានបញ្ជាក់អំពីកិច្ចការអាទិភាពរបស់ក្រសួង លើការងារគ្រប់គ្រងសំណល់ទីក្រុង និងជនបទ ការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ការប្រើប្រាស់ធនធានកកើតឡើងវិញ ការដាំដើមឈើដើម្បីបង្កើនគម្របព្រៃ និងការលើកកម្ពស់ជីវភាពសហគមន៍ តំបន់ការពារ។

គួររំលឹកថា ក្រសួងបរិស្ថានបាននឹងកំពុងបើកយុទ្ធនាការជាមួយសិស្សានុសិស្សនៅតាមសាលារៀនទូទាំងប្រទេស ដើម្បីកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ៕

អត្ថបទដែលជាប់ទាក់ទង