**លុបឈ្មោះឧត្ដមសេនីយ៍ ត្រី ឈាវ មុន្និន នាយទាហានដែលល្មេីសវិន័យកងទ័ព ចេញពីក្របខណ្ឌកងយោធពលខេមរភូមិន្ទ**ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញសំណេះសំណាល និងសួរសុខទុក្ខជាមួយអតីតមន្រ្តីអគ្គលេខាធិការដ្ឋានរដ្ឋសភាដែលជានិវត្តជន**សម្តេចធិបតី និងលោកជំទាវបណ្ឌិត ឧបត្ថម្ភគ្រឿងឧបភោគបរិភោគមួយចំនួន ជូនតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង**ទីភ្នាក់ងារអង្គការសហប្រជាជាតិ ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន កោតសរសើរសមិទ្ធផលកម្ពុជា និងប្រកាសបន្តគាំទ្រវិស័យសកម្មភាពមីន**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ៖ កម្ពុជាបានកំណត់មហិច្ឆតារបស់ខ្លួនក្នុងការប្រែក្លាយទៅជាប្រទេសមានចំណូលមធ្យមនៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០**នាយឧត្តមសេនីយ៍ ស ថេត ដឹកនាំកិច្ចប្រជុំផែនការ ការពារសន្ដិសុខ សុវត្ថិភាពជូនដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតីចិននៅកម្ពុជា**ក្រសួងបរិស្ថាន ថ្កោលទោសយ៉ាងដាច់អហង្ការចំពោះជនល្មើសដែលបានបាញ់មកលើមន្រ្តីអនុវត្តច្បាប់ ដែលកំពុងបំពេញតួនាទីក្នុងនាមជាមន្រ្តីទទួលបន្ទុកគ្រប់គ្រងតំបន់ការពារធម្មជាតិ**គម្រោងវិនិយោគចំនួន១៧២ មានទុនវិនិយោគសរុបប្រមាណ ២,៥ពាន់លានដុល្លារ និងគ្រោងបង្កើតការងារបានចំនួនប្រមាណ ១២ម៉ឺនកន្លែង ត្រូវបានអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងត្រីមាសទី១ឆ្នាំនេះ**ប្រទេសចិនដើរយ៉ាងលឿនដើម្បីរក្សាស្ថិរភាពទីផ្សារចំពេលមានភាពចលាចលផ្នែកហិរញ្ញវត្ថុពិភពលោក**ក្រសួងការងារ បើកយុទ្ធនាការផ្សព្វផ្សាយស្តីពី «ការបង្ការនិងទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារនៅតាមសហគ្រាស គ្រឹះស្ថានផលិតឥដ្ឋ ក្បឿង និងកសិឧស្សាហកម្ម» នៅខេត្តសៀមរាប**លោក ត្រាំ និងលោក បេនចាមីន ជួបប្រជុំគ្នានៅសេតវិមាន ស្ដីពីវិបត្តិចំណាប់ខ្មាំងនៅតំបន់ Gaza និងពន្ធរបស់អាមេរិក លើទំនិញអ៊ីស្រាអែល**កប៉ាល់ហ្វីលីពីនបានបណ្តេញចេញ បន្ទាប់ពីបង្កហេតុនៅជិត Huangyan Dao**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំឆ្លងសេចក្តីព្រាងអនុក្រឹត្យស្តីពីការគ្រប់គ្រងការស្នាក់នៅ និងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ**រដ្ឋបាលរាជធានីភ្នំពេញ ចេញសេចក្តីណែនាំស្តីពី ការរក្សាសុវត្ថិភាពបង្ការការពារគ្រោះអគ្គីភ័យក្នុងរាជធានីភ្នំពេញ នាឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ**មន្ដ្រីជាន់ខ្ពស់មហាផ្ទៃ ណែនាំអាជ្ញាធរខេត្តព្រៃវែង ត្រូវខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការបង្ក្រាបបទល្មើសព្រហ្មទណ្ឌ**រដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹងស្តីពីការរៀបចំសណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈជុំវិញរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ ក្នុងឱកាសរៀបចំសង្រ្កាន្តវត្តភ្នំ**រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ណែនាំអភិបាលខេត្តជាប់ព្រំដែនជាមួយប្រទេសថៃ ត្រូវលើកកម្ពស់ការគ្រប់គ្រង និងសម្របសម្រួលដល់ការធ្វើដំណើរចេញចូលឆ្លងកាត់ច្រកទ្វារ ព្រំដែនរបស់ប្រជាពលរដ្ឋខ្មែរ នាឱកាសបុណ្យចូលឆ្នាំថ្មី**ឯកឧត្តម ហេង សួរ ជួបពិភាក្សាជាមួយជំនួយការអគ្គនាយកទទួលបន្ទុកការងារ និងកិច្ចគាំពារសង្គម នៃអង្គការអន្តរជាតិខាងការងារ**បុណ្យចូលឆ្នាំខ្មែរ សមត្ថកិច្ចនៅតែរឹតបន្តឹងច្បាប់ចរាចរណ៍ ពិសេសការបន្តចាប់ជាតិស្រវឹង**ឧបនាយករដ្ឋមន្ត្រី ស សុខា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រធានស្ថានតំណាងក្រសួងនគរបាលវៀតណាម ប្រចាំកម្ពុជា

អូស្រ្តាលី នឹងរៀបចំកិច្ចប្រជុំជាមួយ ក្រុមមេដឹកនាំអាស៊ាន នៅទីក្រុង Melbourne នាឆ្នាំក្រោយ ដើម្បីអបអរខួប៥០ឆ្នាំនៃទំនាក់ទំនង

ភ្នំពេញ៖ ឯកឧត្តម អាន់តូនី​ អាល់បានីស (Anthony Albanese) នាយករដ្ឋមន្រ្តីអូស្រ្តាលី នៅថ្ងៃពុធនេះបានឲ្យដឹងថា អូស្រ្តាលី​នឹងទទួលស្វាគមន៍ បណ្តាមេដឹកនាំមកពីប្លុកប្រទេសអាស៊ាន នៅឯទីក្រុងមែលប៊ន (Melbourne) នាខែមីនា ឆ្នាំក្រោយ សម្រាប់ការបើក​កិច្ចប្រជុំកំពូលពិសេសមួយ ក្នុងឱកាសខួប៥០ឆ្នាំ នៃទំនាក់ទំនងអូស្រ្តាលី-អាស៊ាន។

ឯកឧត្តម អាន់តូនី​ អាល់បានីស បានប្រាប់ក្រុមអ្នកសារព័ត៌មាននៅទីក្រុងហ្សាការតា ឱ្យដឹងថាលោកបានសរសេរទៅកាន់មេដឹកនាំអាស៊ានទាំងអស់ ដើម្បីអញ្ជើញឱ្យចូលរួម ព្រឹត្តិការណ៍ដ៏សំខាន់ខាងលើ ដែលគ្រោងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤។ បើតាមឯកឧត្តមនាយករដ្ឋមន្រ្តីអូស្រ្តាលី កិច្ចប្រជុំកំពូលនោះ ក៏នឹងអាចបម្រើជាឱកាសមួយ សម្រាប់ជំនួបការទូតទ្វេភាគីនិងវេទិកាធុរកិច្ចផងដែរ។

ឯកឧត្តម អាន់តូនី​ អាល់បានីស បានធ្វើដំណើរមកកាន់ប្រទេសឥណ្ឌូណេស៉ី ដើម្បីចូលរួមព្រឹត្តិការណ៍កិច្ចប្រជុំកំពូលអាស៊ាន ចំពេលមួយដែលអូស្រ្តាលីកំពុងព្យាយាមពង្រឹង ទំនាក់ទំនងរបស់ខ្លួននៅទូទាំងតំបន់អាស៉ី ក្រោមគោលដៅប៉ុនប៉ងកសាងចំណងទាក់ទងផ្នែកសេដ្ឋកិច្ចនិងការទូត ជំនួសឱ្យប្រទេសចិន។ ឯកឧត្តម អាន់តូនី​ អាល់បានីស ក៏បានលើកឡើងផងដែរថា អាស៊ានមានសារសំខាន់ណាស់សម្រាប់អនាគតរបស់ប្រទេសអូស្រ្តាលី។

ឯកឧត្តមនាយករដ្ឋមន្រ្តីអូស្រ្តាលី បានបន្ថែមយ៉ាងដូច្នេះថា​ «ទីនេះគឺជាកន្លែងដែលសេដ្ឋកិច្ចអូស្រ្តាលីស្ថិតនៅ ហើយទីនេះគឺជាកន្លែងដែល​វិបុលភាពរួមរបស់យើងអាចកសាងឡើង។ មិនតែប៉ុណ្ណោះ វាជាកន្លែងដែលនៅពេលយើងធ្វើការរួមគ្នា គឺសន្តិភាព ស្ថិរភាព និង​សន្តិសុខនៃតំបន់នេះ ហើយនិងតំបន់ឥណ្ឌូ-ប៉ាស៉ីហ្វិកទាំងមូល អាចត្រូវធានាបាន»។

គួរបញ្ជាក់ថា កិច្ចប្រជុំកំពូលអាស៊ានមានប្រព្រឹត្តទៅជាមួយ លោកជំទាវ ខាម៉ាឡា ហារីស (Kamala Harris) អនុប្រធានាធិបតីសហរដ្ឋអាមេរិក និងឯកឧត្តម លី ឈាំង (Li Qiang) នាយករដ្ឋមន្រ្តីចិន ព្រមទាំងមេដឹកនាំនៃប្រទេសដៃគូផ្សេងៗទៀត រួមមានទាំងកូរ៉េខាងត្បូង ជប៉ុន ឥណ្ឌា និងអូស្រ្តាលី ហើយចំពេលដែលសមាជិកនៃប្លុកនេះ បាននិងកំពុងមានក្តីបារម្ភថា ពួកគេអាចនឹងត្រូវអូសទាញឱ្យធ្លាក់ចូល​ក្នុងបញ្ហាជម្លោះរវាងកំពូលមហាអំណាច ៕

អត្ថបទដែលជាប់ទាក់ទង