**ឯកឧត្ដម យក់ ប៊ុនណា ដឹកនាំកិច្ចប្រជុំពិភាក្សាលើការរៀបចំផែនការ ប្រើប្រាស់ក្របខណ្ឌមន្រ្តីរាជការស៊ីវិល មន្រ្តីជាប់កិច្ចសន្យា និងគ្រូជាប់កិច្ចសន្យា របស់ក្រសួង ស្ថាប័ន សម្រាប់ឆ្នាំ២០២៥**ករណីឃាតកម្ម ក្នុងស្រុកមោងប្ញស្សី ទីបំផុតត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនជនដៃដល់បានហើយ**ឯកឧត្តមបណ្ឌិត កៅ ថាច ទទួលធ្វើជាវាគ្មិនក្នុងកិច្ចពិភាក្សាលើប្រធានបទ “ការពង្រឹងការអភិវឌ្ឍប្រកបដោយចីរភាព”**រដ្ឋបាលខេត្តព្រៃវែង ប្រកាសបដិសេធទាំងស្រុង ចំពោះការផ្សាយថា “ដោយមានការខ្វះខាត ចំណុះទូកមកពីខេត្តព្រៃវែង បានវៃអង្គាសប្រាក់គ្នាដើម្បីមកប្រគួតនៅភ្នំពេញ”**ដឹកជញ្ជូនតាមទម្ងន់កម្រិតកំណត់ ដើម្បីចូលរួមថែរក្សាហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ឱ្យបានយូរអង្វែង**ឯកឧត្តម នេត្រ ភក្ត្រា ចុះជួបសំណេះសំណាល និងលើកទឹកចិត្តដល់កីឡាករចំណុះទូកមកពីខេត្តក្រចេះ**ឯកឧត្តម ចាន់ ស៊ីណាត ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងធនធានទឹក បំពេញទស្សនកិច្ចការងារ នៅប្រទេសជប៉ុន**អ្នកការទូតកំពូលរបស់សហភាពអឺរ៉ុប អំពាវនាវឱ្យផ្អាកការចរចាជាមួយអ៊ីស្រាអែល**អ៊ីស្រាអែល ទម្លាក់គ្រាប់បែកនៅជិតអាកាសយានដ្ឋាន Beirut ជាមួយនឹងយន្តហោះដឹកអ្នកដំណើរនៅលើ tarmac**លោក Milei និងលោក Trump ប្រកាសកិច្ចព្រមព្រៀងរវាងអាហ្សង់ទីន និងអាមេរិក**របាយការណ៍ស្ថិតិទេសចរណ៍ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្ឌែតប្រទីប និងសំពះព្រះខែ អកអំបុក ថ្ងៃទី១៤ វិច្ឆិកា**លោក កើត ឆែ៖ ថ្ងៃទី១​ នៃព្រះរាជពិធីបុណ្យអុំទូក នៅភ្នំពេញ មានទេសចរអន្តរជាតិ និងពលរដ្ឋ ចូលរួមទស្សនាកម្សាន្តជាង ១លាននាក់**មន្រ្តីជំនាញសាខា ក.ប.ប ចុះពិនិត្យម្ហូបអាហារដាក់តាំងលក់តាមស្តង់នានា ក្នុងព្រះរាជពិធីបុណ្យអុំទូក**ក្រុមការងារវេនប្រចាំការថ្ងៃទី២ ក្នុងឱកាសបុណ្យអុំទូក ទាំងនៅទីស្តីការក្រសួង និងមន្ទីរការងារ រង់ចាំដោះស្រាយការងារ និងបញ្ហាផ្សេងៗ អាចកើតមានជាយថាហេតុ**លោកជំទាវ ខៀវ សុផានី ដឹកនាំគណៈប្រតិភូចុះត្រួតពិនិត្យដំណើរការ ជួសជុលបញ្ចប់អគារស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប៊ុលហ្គារី និងស៊ែប៊ី**កងទ័ពជើងគោគ និងតុលាការខេត្តកំពង់ស្ពឺ ចេញសេចក្ដីប្រកាសព័ត៌មាន បញ្ជាក់ពីការចាប់ខ្លួនវរសេនីយ៍ទោ សុខ ស៊ុនណារ៉េត ពាក់ព័ន្ធករណីគ្រឿងញៀន**ចាប់ពីថ្ងៃទី១៥-១៧ ខែវិច្ឆិកា នៅតាមបណ្ដាតំបន់មួយចំនួន នៃប្រទេសកម្ពុជា នឹងអាចបន្តមានភ្លៀងធ្លាក់**ព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**អគ្គស្នងការដ្ឋាននគរបាលជាតិ៖ សភាពការណ៍សន្ដិសុខ ថ្ងៃទី១ នៃបុណ្យអុំទូក មានភាពល្អប្រសើរ ពលរដ្ឋកម្សាន្ដសប្បាយយ៉ាងច្រើនកុះករ ក្រោមម្លប់សន្តិភាព**អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជួបពិភាក្សាការងារជាមួយ ប្រធានក្រុមប្រឹក្សាធុរកិច្ចចក្រភពអង់គ្លេស-អាស៊ាន

រដ្ឋមន្រ្ដីអភិវឌ្ឍន៍ជនបទ ផ្ដល់អនុសាសន៍មួយចំនួនដល់មន្ត្រីក្រោមឱវាទ សំដៅពង្រីកការអភិវឌ្ឍសហគមន៍ និងបន្តជួយដល់ជនជាតិដើមភាគតិច

ភ្នំពេញ៖ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ នាថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣ បានអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំទទួលបន្ទុកនាយកដ្ឋាន និងមន្ត្រីរាជការនៃនាយកដ្ឋានអភិវឌ្ឍន៍សហគមន៍ និងនាយកដ្ឋានអភិវឌ្ឍន៍ជនជាតិភាគតិច ព្រមទាំងបានផ្ដល់អនុសាសន៍មួយចំនួនផ្ដោតលើការពង្រីកការអភិវឌ្ឍសហគមន៍ និងបន្តជួយដល់ជនជាតិដើមភាគតិច។

នាឱកាសនោះ ឯកឧត្តម អឿន ធារិទ្ធ ទីប្រឹក្សាក្រសួង និងជាប្រធាននាយកដ្ឋានអភិវឌ្ឍន៍សហគមន៍ និងលោកជំទាវ នួន មុនីចិន្ដា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ជនជាតិភាគតិច បានរាយការណ៍ពីវឌ្ឍនភាពការងារ សមិទ្ធផលសម្រេចបាន ក៏ដូចជាបញ្ហា ការប្រឈម និងទិសដៅការងាររបស់នាយកដ្ឋានទាំងពីរ សម្រាប់ឆមាសទី១ ឆ្នាំ២០២៣ លើការងារអភិវឌ្ឍន៍សហគមន៍ និងជនជាតិដើមភាគតិចរួចមក។

ឯកឧត្តមរដ្ឋមន្រ្ដី បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃនាយកដ្ឋានទាំងពីរ ដែលសម្រេចបានលទ្ធផលគួរជាទីមោទនៈ។

ឯកឧត្តមរដ្ឋមន្រ្ដី ចាត់ទុកនាយដ្ឋានទាំងពីរនេះដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅជនបទ។ ឯកឧត្តមរដ្ឋមន្រ្ដី បានបន្តថា ទាំងនេះគឺជាលះបង់របស់មន្រ្ដីរាជការគ្រប់រូប រហូតទទួលបានការគាំទ្រយ៉ាងច្រើនលើសលប់ ពីសំណាក់ប្រជាពលរដ្ឋនៅទូទាំងប្រទេស តាមរយៈការចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រកន្លងមក។

ក្នុងឱកាសសំណេះសំណាលនោះ ឯកឧត្តមរដ្ឋមន្រ្ដី ក៏បានផ្ដល់នូវអនុសាសន៍ណែនាំ និងផ្តាំផ្ញើជូនដល់ថ្នាក់ដឹកនាំទទួលបន្ទុក និងមន្ត្រីរាជការក្រោមឱវាទនាយកដ្ឋានទាំងពីរ ដូចខាងក្រោម៖

១. ផ្អែកលើសមិទ្ធផលដែលមានស្រាប់ នាយកដ្ឋានទាំងពីរត្រូវខិតខំជំរុញបង្កើតសមិទ្ធផល និងស្នាដៃថ្មីៗបន្ថែមទៀត ដើម្បីរួមចំណែកអភិវឌ្ឍនៅជនបទឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ឈានទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ ជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ និងឆ្នាំ២០៥០ ជាប្រទេសមានប្រាក់ចំណូលខ្ពស់។

២. នាយកដ្ឋានអភិវឌ្ឍន៍សហគមន៍ ត្រូវខិតខំពង្រឹងសមត្ថភាពគណៈកម្មការអភិវឌ្ឍន៍ភូមិ (គ.អ.ភ.)។

៣. នាយកដ្ឋានអភិវឌ្ឍន៍ជនជាតិដើមភាគតិច ត្រូវខិតខំពង្រឹងសមត្ថភាពគណៈកម្មការអភិវឌ្ឍន៍សហគមន៍ជនជាតិដើមភាគតិច និងត្រូវខិតខំរៀបចំបញ្ចប់ផែនទីទីតាំងរស់នៅនៃសហគមន៍ជនជាតិដើមភាគតិច។

៤. សិក្សាបង្កើតឱ្យមានភូមិគំរូ ដោយជ្រើសរើសយកភូមិដែលមានសក្ដានុពល និងអំណោយផលលើផ្នែកសេដ្ឋកិច្ច ទេសចរណ៍ ឬកសិផលផ្សេងៗ តាមស្ថានភាពភូមិសាស្ដ្រ ជាពិសេសនៅតំបន់សហគមន៍ជនជាតិដើមភាគតិច។

៥. រៀបចំឱ្យមានវគ្គបណ្ដុះបណ្ដាលបំណិនជីវិត ឬជំនាញចាំបាច់ជូនដល់សហគមន៍ឱ្យស្របតាមតម្រូវការ និងស្ថានភាពជាក់ស្ដែង។

៦. បណ្ដុះបណ្ដាលជំនាញទន់ពាក់ព័ន្ធនឹងការផ្លាស់ប្ដូរឥរិយាបថ ការផ្លាស់ប្ដូរផ្នត់គំនិត សីលធម៌នៃការរស់នៅប្រកបដោយកិច្ចសហការ និងសាមគ្គីភាពខ្ពស់។

៧. ថ្នាក់ដឹកនាំ និងមន្ត្រីនៃនាយកដ្ឋានទាំងពីរ ត្រូវគោរពវិន័យ របៀបរបបធ្វើការ កំណត់របបប្រជុំតាមដាន និងត្រួតពិនិត្យជាប្រចាំខែ ត្រីមាស ឆមាសឱ្យបានទៀងទាត់ និងត្រូវរាយការណ៍និងសុំយោបល់ឱ្យបានទាន់ពេលវេលា។

៨. នាយកដ្ឋានទាំងពីរត្រូវត្រៀមរបាយការណ៍សមិទ្ធផលរបស់ខ្លួនសម្រាប់រៀបចំសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងទិសដៅការងារឆ្នាំបន្ត ដែលគ្រោងនឹងប្រារព្ធនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣។

៩. ពង្រឹងសាមគ្គីភាពផ្ទៃក្នុងឱ្យរឹងមាំ ដើម្បីបំពេញការងារឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ដោយយកចិត្តទុកដាក់លើសុខទុក្ខរបស់មន្រ្ដីរាជការមានជំងឺ មន្រ្ដីរាជការមានពិការភាព ជាពិសេសមន្ដ្រីរាជការជាស្រ្ដីមានផ្ទៃពោះ តាមរយៈការលើកទឹកចិត្ត និងការអនុគ្រោះពេលវេលាបំពេញការងារ ៕

អត្ថបទដែលជាប់ទាក់ទង