ទំនិញមិនអនុលោមតាមបទប្បញ្ញត្តិប្រមាណជិត ១តោន ត្រូវបានមន្រ្តីជំនាញ ក.ប.ប. រកឃើញ និងដកហូត
ភ្នំពេញ៖ មន្រ្តីជំនាញ ក.ប.ប. សាខាខេត្តឧត្តរមានជ័យ ខេត្តបាត់ដំបង ខេត្តរតនគិរី ខេត្តកំពង់ឆ្នាំង ខេត្តព្រះសីហនុ ខេត្តកំពត និងតាកែវ នាថ្ងៃទី៥ និងទី៦ ខែកញ្ញា ឆ្នាំ២០២៣ បានចុះប្រតិបត្តិការត្រួតពិនិត្យទំនិញគ្រប់ប្រភេទនៅលើទីផ្សារ គោលបំណងដើម្បីបន្តយន្តការការការពារ រារាំង ទប់ស្កាត់អំពើមិនសុចរិតចំពោះបុគ្គលធ្វើធុរកិច្ច និងការពារសុខុមាលភាពជូនប្រជាពលរដ្ឋ ជាពិសេសការពារនូវសិទ្ធិជូន អ្នកប្រើប្រាស់ក្នុងព្រះរាជាណាចក្រកម្ពុជា។
យោងទៅតាមលទ្ធនៃការចុះត្រួតពិនិត្យ មន្រ្តីជំនាញ ក.ប.ប. ខេត្តបានរកឃើញ និងដកហូតទំនិញមិនអនុលោមតាមបទប្បញ្ញត្តិចំនួន ៨៤១.៥៩ គីឡូក្រាមមករក្សារទុកដើម្បីបន្តនីតិវិធី និងពិន័យអន្តរការណ៍លើម្ចាស់ទំនិញផងដែរ ៕