ហ្វីលីពីន អរគុណសម្តេចតេជោ ដែលតែងនាំមកនូវគំនិតផ្តួចផ្តើម ទិសដៅ និងគោលការណ៍នយោបាយ សម្រាប់អនុវត្តន៍ ក្នុងក្របខ័ណ្ឌអាស៊ាន
ភ្នំពេញ៖ ក្នុងជំនួបជាមួយសម្ដេចមហាបវរធិបតី ហ៊ុន មាណែត នាករដ្ឋមន្ត្រីកម្ពុជា នាថ្ងៃទី៧ កញ្ញា នៅទីក្រុងហ្សាកាតា ឯកឧត្តម ហ្វឺឌីណាន់ ម៉ាកូស ប្រធានាធិបតី នៃសាធារណរដ្ឋហ្វីលីពីន បានផ្តាំផ្ញើនូវការអរគុណផងដែរជូនចំពោះ សម្តេចតេជោ ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដែលកន្លងមកតែងនាំមកនូវគំនិតផ្តួចផ្តើម, ទិសដៅនយោបាយ, និងគោលការណ៍នយោបាយ សម្រាប់អនុវត្តន៍នៅក្នុងក្របខ័ណ្ឌអាស៊ាន នាពេលដែល សម្តេចតេជោ នៅជានាយករដ្ឋមន្រ្តីកម្ពុជា ។