**សម្ដេច ឃួន សុដារី វាយតម្លៃចំពោះវត្តមានប្រធានសភានេប៉ាល់ ចូលរួមសម័យប្រជុំពេញអង្គ IPTP លើកទី១១ ជាការបង្ហាញឆន្ទៈស្រឡាញ់ និងការពារសន្តិភាព**ប្រធានរដ្ឋសភាកម្ពុជា លើកទឹកចិត្តអគ្គលេខាធិការដ្ឋានអាយប៉ា សហការជាមួយ IPTP ដើម្បីលើកម្ពស់សន្តិភាព**បណ្ឌិត កៅ គឹមហួន កោតសរសើរសភាកម្ពុជា ក្នុងការរៀបចំសម័យប្រជុំអន្តរសភាដើម្បីភាពអត់ឱន និងសន្តិភាព**លទ្ធផលនៃមហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី (ICAPP) ប្រព្រឹត្ដទៅពីថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ**អាមេរិកជឿថា កងទ័ពកូរ៉េខាងជើងដែលកំពុងប្រមូលផ្តុំនៅរុស្ស៊ី នឹងចូលធ្វើសង្គ្រាមនៅអ៊ុយក្រែនឆាប់ៗខាងមុខនេះ**អ៊ុយក្រែន អះអាងថាខ្លួនបានបង្កើនការអភិវឌ្ឍប្រព័ន្ធការពារដែនអាកាស ក្រោយរុស្ស៉ីចាប់ផ្តើមប្រើមីស៉ីលស៊េរីថ្មី**ឯកឧត្តម កែ គឹមយ៉ាន ស្នើដល់គ្រប់សមាសភាពទាំងអស់ បន្តចូលរួមរក្សាការពារឲ្យបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សុខដុមនីយ៍កម្មជាតិសាសន៍ និងសាសនា**ប្រមុខ NATO ជួបពិភាក្សាជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ក្នុងរដ្ឋ Florida**ក្រុមហ៊ុនអាកាសចរណ៍តួកគី ប្រកាសអំពីការពិនិត្យរៀបចំឱ្យមានការហោះហើរត្រង់មកកម្ពុជា**ស្រ្តីជនជាតិអូស្រ្តាលីម្នាក់ទៀត បានបាត់បង់ជីវិត ដោយសារពុលស្រា នៅប្រទេសឡាវ**កូរ៉េខាងជើង ថ្កោលទោសការធ្វើសមយុទ្ធយោធារួមគ្នា រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ហើយព្រមានថា ខ្លួននឹងធ្វើសកម្មភាពភ្លាមៗ ប្រសិនបើចាំបាច់**ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឯកឧត្ដមទេសរដ្ឋមន្ដ្រី គី តិច ដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាល វាស់ភ្នែក និងចែកវែនតាដោយមិនគិតថ្លៃជូនពលរដ្ឋនៅស្រុកបាទី**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី ស សុខា បង្ហាញក្ដីរីករាយនៅពេលអាហារូបកណ៍ ជិត ២ពាន់កន្លែង ទទួលការស្នើសុំពីសិស្ស-និស្សិត ក្នុងរយៈពេលដ៏ខ្លី**មនុស្ស ១១នាក់ស្លាប់ បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លារបស់អ៉ីស្រាអែល នៅកណ្តាលក្រុងបេរូត**ឯកឧត្ដម សួស យ៉ារ៉ា៖ កម្ពុជាចង់ឱ្យគំរូនៃសន្តិភាពនៅកម្ពុជា អាចត្រូវបានបញ្ចូលទៅក្នុងធម្មនុញ្ញសន្តិភាពសកល ដើម្បីចែករំលែកនូវ គំរូនៃសន្តិភាព និងការផ្សះផ្សារ**អ្នករាយការណ៍ពិសេស ICAPP៖ ពិភពលោកកំពុងសិក្សាអំពីគំរូដ៏សំខាន់កម្ពុជា ក្នុងការកសាងសន្តិភាព និងការផ្សះផ្សា**រដ្ឋមន្រ្តីក្រសួងវប្បធម៌៖ គោលការណ៍នៃការកសាងសន្តិភាព និងការផ្សះផ្សា ជាពិសេសគឺតួនាទីរបស់វប្បធម៌ គឺជាការផ្លាស់ប្ដូរបរិយាកាសពិភពលោក**រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលកិច្ចប្រជុំតុមូល នៃគណបក្សនយោបាយអន្តរតំបន់ របស់ ICAPP

ឧបនាយករដ្ឋមន្ត្រី ស សុខា លើកទឹកចិត្តអភិបាលខេត្តព្រៃវែងថ្មី រក្សាសមិទ្ធផលចាស់ បង្កើតសមិទ្ធផលថ្មី គិតគូរឧត្ដមប្រយោជន៍ប្រជាជន

ភ្នំពេញ៖ ថ្លែងក្នុងពិធីប្រកាសចូលកាន់តំណែងអភិបាល នៃគណៈអភិបាលខេត្តព្រៃវែងថ្មី នារសៀលថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានក្ដីសង្ឃឹម និងជឿជាក់ថា ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែងថ្មី នឹងប្រើប្រាស់សមត្ថភាព និងបទពិសោធន៍ ប្រកបដោយគុណធម៌ និងគុណភាព ក្នុងការដឹកនាំ គ្រប់គ្រង និងអភិវឌ្ឍខេត្តព្រៃវែង ឱ្យកាន់តែមានការរីកចម្រើនបន្ថែមទៀត។ ជាពិសេសបន្តថែរក្សានូវសមិទ្ធផល និងស្នាដៃនានាដែល ឯកឧត្តម ជា សុមេធី អតីតអភិបាលខេត្តព្រៃវែង បានបន្សល់ទុក។

ទន្ទឹមនេះ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា សង្កត់ធ្ងន់ថា «អ្វីដែលត្រូវបញ្ជាក់បន្ថែមនៅពេលនេះ នៅត្រង់ថាប្រជាពលរដ្ឋបានបំពេញកាតព្វកិច្ចរួចរាល់ហើយ តាមរយៈការបោះឆ្នោត នៅតែយើងទាំងអស់គ្នា ដែលជាអ្នកបម្រើប្រជាពលរដ្ឋ គឺត្រូវបន្តបម្រើពួកគាត់ ឱ្យបានល្អបំផុត ដោយត្រូវគោរពច្បាប់ និងអនុវត្តច្បាប់ឱ្យមានប្រសិទ្ធភាព, បំពេញតួនាទីភារកិច្ចរបស់ខ្លួន ដែលថ្នាក់លើប្រគល់ជូនក្នុងស្មារតីទទួលខុសត្រូវខ្ពស់, គប្បីឈ្វេងយល់ឱ្យដឹងពីសុខទុក្ខ និងកង្វល់របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន រួចដាក់ចេញនូវដំណោះស្រាយសមស្របជូនពួកគាត់។ លើសពីនេះ រាល់ការបំពេញតួនាទីភារកិច្ច គប្បីប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ និងសម្ដែងសកម្មភាពឱ្យបានសមសួនជាប្រក្រតី ភ្ជាប់នូវឥរិយាបថការងារសមជាមន្រ្តីរាជការសាធារណៈ»។

ក្នុងន័យគិតគូរប្រយោជន៍ជូនប្រជាពលរដ្ឋនេះដែរ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លើកទឹកចិត្តដល់អភិបាលខេត្តថ្មី និងថ្នាក់ដឹកនាំគ្រប់លំដាប់ បន្តយកចិត្តទុកដាក់លើបញ្ហាមួយចំនួន រួមមាន បញ្ហាគ្រឿងញៀន, ការផ្តល់សេវាសាធារណៈ, បញ្ហាគ្រោះថ្នាក់ចរាចរណ៍, បញ្ហាជម្លោះដីធ្លីក៏ដូចជាជម្លោះនានាប្រចាំថ្ងៃក្នុងមូលដ្ឋាន និង បទល្មើសព្រហ្មទណ្ឌផ្សេងៗគ្រប់កម្រិតគ្រប់ប្រភេទ។

ដើម្បីសម្រេចបាននូវអនុសាសន៍ខាងលើ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ទទូចដល់ក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត ថ្នាក់ដឹកនាំក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងខេត្តព្រៃវែង ផ្តល់ការគាំទ្រ និងចូលរួមជាមួយឯកឧត្តម សួន សុម៉ាលីន ដើម្បីរួមគ្នាបន្តថែរក្សាសន្តិភាពឲ្យបានគង់វង្ស ព្រោះមានតែសន្តិភាពទេ ដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់យើងទាំងអស់គ្នា អភិវឌ្ឍន៍ខ្លួន អភិវឌ្ឍន៍គ្រួសារ អភិវឌ្ឍន៍ខេត្តព្រៃវែង និងប្រទេសជាតិរបស់យើងឱ្យកាន់តែរុងរឿងថ្កុំថ្កើងជានិរន្តរ៍៕

អត្ថបទដែលជាប់ទាក់ទង