**សម្ដេច ឃួន សុដារី វាយតម្លៃចំពោះវត្តមានប្រធានសភានេប៉ាល់ ចូលរួមសម័យប្រជុំពេញអង្គ IPTP លើកទី១១ ជាការបង្ហាញឆន្ទៈស្រឡាញ់ និងការពារសន្តិភាព**ប្រធានរដ្ឋសភាកម្ពុជា លើកទឹកចិត្តអគ្គលេខាធិការដ្ឋានអាយប៉ា សហការជាមួយ IPTP ដើម្បីលើកម្ពស់សន្តិភាព**បណ្ឌិត កៅ គឹមហួន កោតសរសើរសភាកម្ពុជា ក្នុងការរៀបចំសម័យប្រជុំអន្តរសភាដើម្បីភាពអត់ឱន និងសន្តិភាព**លទ្ធផលនៃមហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី (ICAPP) ប្រព្រឹត្ដទៅពីថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ**អាមេរិកជឿថា កងទ័ពកូរ៉េខាងជើងដែលកំពុងប្រមូលផ្តុំនៅរុស្ស៊ី នឹងចូលធ្វើសង្គ្រាមនៅអ៊ុយក្រែនឆាប់ៗខាងមុខនេះ**អ៊ុយក្រែន អះអាងថាខ្លួនបានបង្កើនការអភិវឌ្ឍប្រព័ន្ធការពារដែនអាកាស ក្រោយរុស្ស៉ីចាប់ផ្តើមប្រើមីស៉ីលស៊េរីថ្មី**ឯកឧត្តម កែ គឹមយ៉ាន ស្នើដល់គ្រប់សមាសភាពទាំងអស់ បន្តចូលរួមរក្សាការពារឲ្យបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សុខដុមនីយ៍កម្មជាតិសាសន៍ និងសាសនា**ប្រមុខ NATO ជួបពិភាក្សាជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ក្នុងរដ្ឋ Florida**ក្រុមហ៊ុនអាកាសចរណ៍តួកគី ប្រកាសអំពីការពិនិត្យរៀបចំឱ្យមានការហោះហើរត្រង់មកកម្ពុជា**ស្រ្តីជនជាតិអូស្រ្តាលីម្នាក់ទៀត បានបាត់បង់ជីវិត ដោយសារពុលស្រា នៅប្រទេសឡាវ**កូរ៉េខាងជើង ថ្កោលទោសការធ្វើសមយុទ្ធយោធារួមគ្នា រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ហើយព្រមានថា ខ្លួននឹងធ្វើសកម្មភាពភ្លាមៗ ប្រសិនបើចាំបាច់**ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឯកឧត្ដមទេសរដ្ឋមន្ដ្រី គី តិច ដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាល វាស់ភ្នែក និងចែកវែនតាដោយមិនគិតថ្លៃជូនពលរដ្ឋនៅស្រុកបាទី**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី ស សុខា បង្ហាញក្ដីរីករាយនៅពេលអាហារូបកណ៍ ជិត ២ពាន់កន្លែង ទទួលការស្នើសុំពីសិស្ស-និស្សិត ក្នុងរយៈពេលដ៏ខ្លី**មនុស្ស ១១នាក់ស្លាប់ បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លារបស់អ៉ីស្រាអែល នៅកណ្តាលក្រុងបេរូត**ឯកឧត្ដម សួស យ៉ារ៉ា៖ កម្ពុជាចង់ឱ្យគំរូនៃសន្តិភាពនៅកម្ពុជា អាចត្រូវបានបញ្ចូលទៅក្នុងធម្មនុញ្ញសន្តិភាពសកល ដើម្បីចែករំលែកនូវ គំរូនៃសន្តិភាព និងការផ្សះផ្សារ**អ្នករាយការណ៍ពិសេស ICAPP៖ ពិភពលោកកំពុងសិក្សាអំពីគំរូដ៏សំខាន់កម្ពុជា ក្នុងការកសាងសន្តិភាព និងការផ្សះផ្សា**រដ្ឋមន្រ្តីក្រសួងវប្បធម៌៖ គោលការណ៍នៃការកសាងសន្តិភាព និងការផ្សះផ្សា ជាពិសេសគឺតួនាទីរបស់វប្បធម៌ គឺជាការផ្លាស់ប្ដូរបរិយាកាសពិភពលោក**រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលកិច្ចប្រជុំតុមូល នៃគណបក្សនយោបាយអន្តរតំបន់ របស់ ICAPP

រដ្ឋមន្ត្រីក្រសួងសុខាភិបាល អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា ជួបសម្តែងការគួរសម និងពិភាក្សាការងាររដ្ឋមន្ត្រីក្រសួងសុខាភិបាល អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា ជួបសម្តែងការគួរសម និងពិភាក្សាការងារ

ភ្នំពេញ៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅថ្ងៃព្រហស្បតិ៍ ៧រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣ បានអនុញ្ញាតឱ្យ ឯកឧត្តម Justin Whyatt ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជា ជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួង។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តី បានស្វាគមន៍ និងថ្លែងអំណរគុណដល់ស្ថានទូត និងប្រជាពលរដ្ឋអូស្រ្តាលី ដែលកន្លងមកតែងតែគាំទ្រក្រសួងសុខាភិបាលកម្ពុជាក្នុងការកសាងប្រព័ន្ធថែទាំសុខភាព ដែលមានភាពធន់ និងរឹងមាំនៅកម្ពុជា តាមរយៈការផ្តល់ហិរញ្ញប្បទាន ក្រោមក្របខណ្ឌជំនួយសហប្រតិបត្តិការបច្ចេកទេស និងហិរញ្ញប្បទានឥតសំណងដល់វិស័យសុខាភិបាលជាច្រើននាពេលកន្លងមកដូចជា៖
១.​ ការអភិវឌ្ឍធនធានមនុស្សសុខាភិបាល ក្នុងគម្រោងគាំទ្រវិស័យសុខាភិបាលជំហានទី២ (HSSP2)
២.​ កម្មវិធី East Asia Vision គាំទ្រកម្មវិធីជាតិសម្រាប់សុខភាពភ្នែក តាមរយៈអង្គការសុខភាពភ្នែកអូស្រ្តាលី
៣.​ កម្មវិធីដៃគូជួយសង្គ្រោះជីវិត ឆ្នាំ ២០១៣-២០១៨ សម្រាប់កែលម្អសុខភាពបន្តពូជ សុខភាពមាតា និងទារកនៅខេត្តចំនួន៤ ភាគឦសានកម្ពុជា និងរោងចក្រកាត់ដេរដែលបានជ្រើសរើសនៅរាជធានីភ្នំពេញ
៤.​ កញ្ចប់គាំទ្រដល់ការផ្តល់វ៉ាក់សាំងប្រកបដោយសមធម៌របស់រាជរដ្ឋាភិបាលកម្ពុជា រួមមាន វ៉ាក់សាំងប្រភេទ Pfizer ដែលបានផ្ដល់ជូននាខែធ្នូ ឆ្នាំ២០២១ និងទូរបង្កករក្សាវ៉ាក់សាំង សម្រាប់ចែកជូនដល់មន្ទីរសុខាភិបាលរាជធានី-ខេត្ត ទាំង២៥។
៥.​ គម្រោងកំណត់គ្រួសារក្រីក្រដំណាក់កាលទី៣ (ប័ណ្ណមូលនិធិសមធម៌សុខភាព)
៦.​ គម្រោងលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាល Health Equity and Quality Improvement Project (H-EQIP)
៧.​ គាំទ្រមូលនិធិសមធម៌សុខាភិបាលដោយផ្ដល់ការគាំពារសុខភាពដល់ប្រជាពលរដ្ឋក្រីក្រ ដើម្បីបង្កើនប្រសិទ្ធភាព និងគុណភាពសេវាសុខភាពសាធារណៈតាមរយៈជំនួយក្នុងការផ្ដល់សេវា។

ឯកឧត្តម Justin Whyatt ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជា បានថ្លែងអបអរសាទរ និងជូនពរឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ក្នុងឱកាសដែល ឯកឧត្តមបានទទួលនូវការទុកចិត្តពីរាជរដ្ឋាភិបាលអាណត្តិទី៧ តែងតាំងជារដ្ឋមន្ត្រីក្រសួងសុខាភិបាល។ ក្រៅពីគម្រោងខាងលើ ភាគីទាំង២ បានពិនិត្យពិភាក្សាលើផែនការសកម្មភាពនៃគម្រោង ACCESS ដំណាក់កាលទី២ ក្នុងការផ្ទេរសេវាស្តារលទ្ធភាពពលកម្ម ពីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាន មកក្រសួងសុខាភិបាល។ គម្រោងនេះមានរយៈពេល៥ឆ្នាំ (២០២៣-២០២៨) ដែលផ្តោតទៅលើការកែលម្អលទ្ធភាពទទួលបានសេវាកម្មប្រកបដោយគុណភាព និងរួមបញ្ជូលសម្រាប់ជនពិការ និងអំពើហឹង្សាលើយេនឌ័រនៅកម្ពុជា ដោយបន្តធ្វើការជាមួយរដ្ឋាភិបាលថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ អង្គការសង្គមស៊ីវិលរួមមាន NGOs, OPDs ស្ត្រី និងជនជាតិដើមភាគតិចដើម្បីអនុវត្តប្រកបដោយប្រសិទ្ធភាពនូវផែនការសកម្មភាពជាតិបង្ការអំពើហឹង្សាប្រឆាំងនឹងស្ត្រី (NAPVAW) និងផែនការយុទ្ធសាស្ត្រជាតិសម្រាប់ជនមានពិការភាព (NDSP)។

ភាគីទាំង២ បានពិនិត្យពិភាក្សា និងសម្រេចផែនការសកម្មភាពសំខាន់ៗមួយចំនួន និងចាត់តាំងមន្ត្រីបង្គោលអនុវត្តគម្រោង ACCESS ដំណាក់កាលទី២ ដើម្បីធានាប្រសិទ្ធភាពការងារ។
ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តី បានស្នើសុំភាគីដៃគូពិនិត្យលទ្ធភាពក្នុងការជួយពង្រឹងគណៈវិជ្ជាជីវ:វេជ្ជសាស្ត្រទាំងប្រាំរួមមាន គណៈគ្រូពេទ្យ គណៈទន្តពេទ្យ គណៈឱសថ គណៈឆ្មប និងគណៈគិលានុបដ្ឋាក សំដៅធ្វើឱ្យប្រសើរឡើងនូវ​ ស្តង់ដារនៃការថែទាំសុខភាព តាមរយៈការជួយពិនិត្យឡើងវិញលើបទប្បញ្ញត្តិរបស់គណៈវិជ្ជាជីវ:វេជ្ជសាស្ត្រទាំងប្រាំ ព្រមទាំងជួយដល់សុខាភិបាលឌីជីថលសម្រាប់ការលើកគម្រោងនាពេលអនាគត។

ឯកឧត្តម ឯកអគ្គរដ្ឋទូតបានសន្យាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ គាំទ្រផែនការអាទិភាពរបស់ក្រសួងសុខាភិបាល ព្រមទាំងជួយពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-អូស្រ្តាលី លើវិស័យសុខាភិបាលបន្ថែមទៀត។

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានថ្លែងអំណរគុណ ដល់ស្ថានទូតអូស្រ្តាលី ជាពិសេសឯកឧត្តមឯកអគ្គរដ្ឋទូតដែលបានបញ្ជាក់ជំហរបន្តគាំទ្រ រួមចំណែកជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា ដើម្បីឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល ស្របតាមផែនការយុទ្ធសាស្រ្តបញ្ចកោណ នៃរាជរដ្ឋាភិបាលអាណត្តិទី៧​ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ៕

អត្ថបទដែលជាប់ទាក់ទង