អភិបាលរងខេត្តបន្ទាយមានជ័យ ពិនិត្យមើលវឌ្ឍនៈភាព ដំណើរការគម្រោងកែលម្អបរិស្ថាន ជុំវិញទន្លេសាប ជំហាន២និងជំរុញដល់ក្រុមការងារ ក្នុងការពន្លឿននៃការអនុវត្តគម្រោងនេះ
បន្ទាយមានជ័យ៖ កាលពីថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៣ លោក ឃ្លោក នួយ អភិបាលរងខេត្តបន្ទាយមានជ័យ តំណាងឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត អមដំណើរដោយលោក សុក ចាន់ថា ប្រធាន មន្ទីរ សាធារណការ និង ដឹក ជញ្ជូន ខេត្ត លោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណ ចុះពិនិត្យមើលវឌ្ឍនៈភាព ដំណើការគម្រោងកែលម្អ បរិស្ថាន ជុំវិញទន្លេសាប ជំហាន២ សម្រាប់ក្រុងសិរីសោភ័ណ នៅចំនុចការាសសាំង សូគីមិច ,ផ្លូវលេខ៣ និងផ្លូ យ៉ាំង ម៉េងតុល លក់ហ្កាស។
ក្នុងឱកាសចុះពិនិត្យមើលគម្រោងនោះផងដែរលោក ឃ្លោក នួយ អភិបាលរងខេត្ត គម្រោងកែលម្អ បរិ ស្ថាន ជុំវិញទន្លេសាប ជំហាន២ វាពិតជាបានផ្តល់ផលប្រយោជន៍បងប្អូនច្រើន បញ្ចៀសការស្ទះទឹកនៅពេលរដូវភ្លៀង ដែលកន្លងមកតែងតែជួបប្រទះបញ្ហាស្ទះប្រព័ន្ធលូ តែពេលលែងជាកង្វល់ទៀតហើយ ។ ទន្ទឹមជាមួយគ្នានោះ លោកអភិបាលរងខេត្ត ក៏បានធ្វើការជំរុញណែនាំដល់ក្រុមការងារ ក្នុងការពន្លឿននៃការអនុវត្តគម្រោងនេះឲ្យបានលឿនសំដៅធ្វើយ៉ាងណាកាត់បន្ថយផលប៉ះពាល់ដល់ប្រជាពលរដ្ឋ។ ដោយលោកបានបញ្ជាក់ថា រាល់ផលប៉ះពាល់ជាមួយដំណើរការគម្រោង ឱក្រុមហ៊ុនក៏ដូចជាជំនាញ កន្លែងណាដែលអនុវត្តរួចរាល់ ពន្លឿនការស្ថាបនាផ្លូវដែលរងផលប៉ះពាល់ឱ្យបានលឿន ។
លោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណ បានបញ្ជាក់ឱ្យដឹងថា គម្រោងកែលម្អ បរិស្ថាន ជុំវិញទន្លេសាប ជំហាន២ សម្រាប់ក្រុងសិរីសោភ័ណ ជាកម្ចីហិរញ្ញប្បទាន ADB ក្នុងទំហំទឹកប្រាក់២២លានដុល្លារអាមេរិក ដោយមានអនុគម្រោង២។ អនុគម្រោងទី១ កំពុងអនុវត្ត ភ្ជាប់ប្រព័ន្ធលូតាមផ្ទះ ក្នុងផែនការគម្រោងទូទាំងក្រុង មាន៤សង្កាត់ រួមមាន សង្កាត់ កំពង់ស្វាយ សង្កាត់ព្រះពន្លា សង្កាត់ អូរអំបិល និងសង្កាត់ទឹកថ្លា ដែលបានប្រវែង ចំនួន១១២គីឡូម៉ែត្រ គ្រោងបញ្ចប់ក្នុងកំឡុងខែកញ្ញា ឆ្នាំ២០២៤នាពេលខាងមុខ។
ដោយឡែកចំពោះគម្រោងដែលបានអនុវត្តរួច អ្វីដែលធ្វើប៉ះពាល់ ជាពិសេស ហេដ្ឋារចនាសម្ព័ន្ធ ក្រុមការងារនិងធ្វើការជួសជុលឡើងវិញទាំងអស់។ ដោយឡែកអនុទី២ កែលម្អទីលានចាក់សំរាម និងត្រូវអនុវត្តជំហានបន្ទា ប់ ឆ្នាំ ២០២៤៕