ឯកឧត្តមអភិសន្តិបណ្ឌិតសសុខា អញ្ជើញទទួលដំណើរ មាតុភូមិនិវត្តន៍របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ
ភ្នំពេញ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នាយប់ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣ បានចូលរួមទទួលដំណើរមាតុភូមិនិវត្តន៍ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ព្រមទាំងគណៈប្រតិភូ នៃរាជរដ្ឋាភិបាលកម្ពុជា ត្រលប់ពីការចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៣ និងកិច្ចប្រជុំពាក់ព័ន្ធនានា នៅទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូនេស៊ី នាអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ៕