**យោធាហ្វីលីពីន មានផែនការទិញប្រព័ន្ធមីស៉ីលរបស់អាមេរិក Typhon ដើម្បីយកមកការពារផលប្រយោជន៍ដែនសមុទ្ររបស់ខ្លួន**មន្ត្រីជាន់ខ្ពស់ក្រសួងការងារ៖ ដើម្បីធានានូវការអភវិឌ្ឍទីផ្សារការងារ ប្រកបដោយប្រសិទ្ធភាព ការកសាងសុខដុមនីយកម្មក្នុងទំនាក់ទំនងវិជ្ជាជីវៈ ត្រូវបានចាត់ទុកជាកិច្ចការអាទិភាព**ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា៖ ការងារកៅស៊ូ ត្រូវពិចារណាគិតគូរឱ្យវែងឆ្ងាយ មានភាពម្ចាស់ការ មានអំណាចទៅលើទីផ្សារ និងទាក់ទាញការវិនិយោគលើការកែច្នៃផលិតផលសម្រេចឱ្យមានភាពរឹងមាំ**ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំកងកម្លាំងនគរបាលក្រោមឱវាទ ប្រជុំបូកសរុបសភាពការណ៍ និង លទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែធ្នូ ឆ្នាំ២០២៤ និងទិសដៅអនុវត្តការងារបន្ត**ក្រុមប្រឹក្សាខេត្តកណ្តាល បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់លើកទី១ អាណត្តិទី៤ នៅក្រុងតាខ្មៅ ដើម្បីដោះស្រាយបញ្ហាប្រឈមរបស់ពលរដ្ឋនៅមូលដ្ឋាន**ឯកឧត្តម អឿង ចន្ថា៖ ក្រសួងធនធានទឹក កំពុងជួយលើការងារផ្តល់ព័ត៌មានកសិឧតុនិយម និងការបណ្តុះបណ្តាលផ្នែកឧតុនិយម ដើម្បីជួយពង្រឹងដល់វិស័យកសិកម្ម**ភ្នំតែបានក្លាយជាភ្នំមាស ផលិតផលតែបែបច្នៃប្រឌិតថ្មីរបស់ប្រទេសចិនគួរអោយចាប់អារម្មណ៍**មូលនិធិចិនដើម្បីអភិវឌ្ឍជនបទ(CFRD)តាមរយៈវេទិកាសម្ព័ន្ធសង្គមស៊ីវិលផ្តល់អំណោយកង់២០០០និងកាតាប១២០០០បានលើកទឹកចិត្ដបន្ថែមទៀតដល់ការសិក្សារបស់សិស្សនៅសាលាបឋមសិក្សាបល្ល័ង្កខាងលិច ——**ឧត្តមសេនីយ៍ទោ សោម ស៊ុន នាំយកអំណោយសម្តេចធិបតី ប្រគល់ជូនកងកម្លាំងចម្រុះការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ៤គោលដៅ នៅតំបន់ព្រៃឡង់**កម្ពុជានិងប្រទេសជិតខាងមួយចំនួនទប់ស្កាត់ និងហាមឃាត់ការប្រើប្រាស់បារីអេឡិចត្រូនិច និងផលិតផលHTPs**មូលនិធិជាតិជំនួយសង្គម ជូនដំណឹងពីការបើកប្រាក់គោលនយោបាយ របបសន្តិសុខសង្គមសម្រាប់ពីរសប្តាហ៍ លើកទី២ ក្នុងខែធ្នូ ឆ្នាំ២០២៤ ដល់អតីតយុទ្ធជន អតីតមន្ត្រីរាជការស៊ីវិល និងអ្នកនៅក្នុងបន្ទុក**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤**រដ្ឋមន្ត្រីការបរទេសតួកគី ជួបជាមួយមេដឹកនាំក្រុម HTS នៅទីក្រុងដាម៉ាស ក្រោយការដួលរលំរបប លោក Bashar al-Assad**គណៈប្រតិភូ​អារ៉ាប៊ីសាអូឌីត​ជួប​មេដឹកនាំ​ស៊ីរី​ថ្មី នៅ​ក្រុង​ដាម៉ាស**លោក Dmytro Lubinets ចោទប្រកាន់កងកម្លាំងរុស្ស៊ី ថា​បានប្រហារជីវិតអ្នកទោសសង្គ្រាមអ៊ុយក្រែន ៥នាក់**លោក ណេតាន់យ៉ាហ៊ូ គម្រាមធ្វើសកម្មភាពប្រឆាំងនឹងក្រុមហ៊ូធីរបស់យេម៉ែន**ប្រេស៊ីល៖ យន្ដហោះធុនតូចមួយគ្រឿង ធ្លាក់ចំហាងទំនិញមួយកន្លែង នៅទីក្រុង Gramado បណ្ដាលឲ្យមនុស្សជិះលើនោះស្លាប់ទាំងអស់**អ៉ីស្រាអែល នឹងបន្តប្រឆាំងនឹងក្រុមហ៊ូទីគាំទ្រដោយអ៉ីរ៉ង់ ក្នុងប្រទេសយេម៉ែន**ប្រធានាធិបតីរុស្ស៉ី សន្យាថានឹងបង្កការបំផ្លិចបំផ្លាញបន្ថែមដល់អ៊ុយក្រែន ទុកជាការសងសឹក**គម្រោង «ខែនៃការយល់ដឹង អំពីសន្តិសុខសាយប័រ» ជាយុទ្ធនាការចូលរួមលើកកម្ពស់ និងបញ្ជ្រាបចំណេះដឹង អំពីទិន្នន័យឯកជនភាព និងសុវត្ថិភាពសន្តិសុខសាយប័រ

គណៈកម្មការរដ្ឋសភា ជួបប្រជុំជាមួយតំណាងរាជរដ្ឋាភិបាលដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ស្តីពី ការបង្កើតរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន

ភ្នំពេញ៖ ឯកឧត្តម អង្គ វង្សវឌ្ឍានា ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា (គណៈកម្មការទី៦) នាព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៣ បានដឹកនាំ សមាជិក សមាជិការដ្ឋសភា ជួបប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដឹកនាំដោយ ឯកឧត្តម ឡាំ ជា រដ្ឋមន្ត្រីរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន នៅវិមានរដ្ឋសភា ដើម្បីពិនិត្យសិក្សា ទៅលើសេចក្តីព្រាងច្បាប់ស្តីពី ការបង្កើតរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន។

ឯកឧត្តម ឡាំ ជា រដ្ឋមន្ត្រីរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានជម្រាបជូនកិច្ចប្រជុំថា កិច្ចការព្រំដែនជាកិច្ចការអាទិភាពមួយដ៏មានសារៈសំខាន់បំផុត ជាអាយុជីវិតរបស់ជាតិ ដែលទាមទារឱ្យមានការយកចិត្តទុកដាក់ជាអាទិភាពខ្ពស់បំផុត ទាំងលើទិដ្ឋភាពច្បាប់ បច្ចេកទេស និងនយោបាយ សំដៅធានារក្សាការពារមិនឱ្យមានការរំលោភបាន ជាដាច់ខាត នូវអធិបតេយ្យនិងបូរណភាពទឹកដីនៃកម្ពុជា។

ចាប់តាំងពីឆ្នាំ១៩៩៦ រហូតដល់បច្ចុប្បន្ន កិច្ចការព្រំដែនកម្ពុជាជាមួយប្រទេសជិតខាង ត្រូវបានដឹកនាំគ្រប់គ្រងដោយអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធាន និងមានលេខាធិការដ្ឋានអចិន្ត្រៃយ៍មួយជាសេនាធិការដែលដឹកនាំដោយ ឯកឧត្តម វ៉ា គីមហុង អតីតទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ក្នុងនីតិកាលទី៦ នៃរដ្ឋសភា កន្លងទៅ។

ក្រោមការដឹកនាំនិងចង្អុលបង្ហាញប្រកបដោយភាពឈ្លាសវៃ ប៉ិនប្រសប់ របស់សម្តេច តេជោ ហ៊ុន សែន រាជរដ្ឋាភិបាលកម្ពុជា បានធ្វើការចរចាយ៉ាងស្វិតស្វាញប្រកបដោយ ស្មារតីទទួលខុសត្រូវខ្ពស់បំផុត ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសជិត ខាង ដោយប្រកាន់ខ្ជាប់ឥតងាករេ នូវឧត្តមគតិស្នេហាជាតិដ៏ស្មោះត្រង់បំផុត ក្នុងកិច្ចការពារថែរក្សាឱ្យបានជាដាច់ខាតនូវអធិបតេយ្យជាតិ និងបូរណភាពទឹកដី ដែលរហូត មកដល់ពេលបច្ចុប្បន្ន សម្រេចបាននូវសមិទ្ធផលជាតិ ជាប្រវត្តិសាស្ត្រទាក់ទងនឹងព្រំដែនគោកនៃកម្ពុជា ជាមួយប្រទេសជិតខាង ដែលមាន ជាអាទិ៍៖ ទី១.បានធ្វើការខណ្ឌសីមានិងបោះបង្គោលព្រំដែនគោកកម្ពុជា-វៀតណាម បានចំនួន ៨៤%
ទី២.បានធ្វើការត្រួតពិនិត្យខ្សែបន្ទាត់ព្រំដែនគោកកម្ពុជា-ឡាវ បានចំនួន ៨៦%
ទី៣.បានរកឃើញបង្គោលព្រំដែនគោកកម្ពុជា-ថៃ ចំនួន៧៣ទីតាំង ស្មើនឹង៧៤បង្គោល ដែលក្នុងនោះ បានឯកភាពគ្នាចំនួន៤២ទីតាំង ស្មើនឹង៤២បង្គោល និងពុំទាន់បានឯកភាពគ្នាចំនួន៣១ទីតាំង ស្មើនឹង៣២បង្គោល។

រាជរដ្ឋាភិបាលកម្ពុជា សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា នៅតែបន្តចាត់ទុកកិច្ចការព្រំដែន ដែលជាកិច្ចការដ៏មានសារៈសំខាន់បំផុតជាអាយុជីវិតរបស់ជាតិ គឺជាអាទិភាពខ្ពស់បំផុតរបស់ខ្លួន ដែលត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ដោយប្រកាន់ខ្ជាប់ឥតងាករេនូវឧត្តមគតិស្នេហាជាតិដ៏ស្មោះត្រង់បំផុត ក្នុងការការពារនិងថែរក្សាឱ្យបានដាច់ខាតនូវអធិបតេយ្យជាតិ និងបូរណភាពទឹកដីនៃកម្ពុជា។

ក្នុងន័យនេះ ការបង្កើតរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ជំនួសឱ្យអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន ធ្វើឡើងក្នុងគោលបំណងបង្កើតឱ្យមានស្ថាប័នថ្មីមួយ ដែលមានលក្ខណៈអចិន្ត្រៃយ៍ មានរចនាសម្ព័ន្ធគ្រប់គ្រង និងសមត្ថកិច្ចពេញលេញ ព្រមទាំងអាចស្រូបទាញបន្ថែមនូវធនធានមនុស្សដែលមានសមត្ថភាព ជំនាញពិតប្រាកដ ទាំងផ្នែកបច្ចេកទេស ច្បាប់ជាតិ ច្បាប់អន្តរជាតិ និងជំនាញពាក់ព័ន្ធផ្សេងទៀត ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការបន្តបេសកកម្មដ៏ពិសិដ្ឋ ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសជិតខាង។ ការពង្រឹងកិច្ចការពារអធិបតេយ្យនិងបូរណភាពទឹកដី និងការលើកស្ទួយការថែរក្សាសមិទ្ធផលព្រំដែនជាប្រវត្តិសាស្ត្រ ដែលរាជរដ្ឋាភិបាលសម្រេចបាន ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ឱ្យឋិតថេរគង់វង្សយូរអង្វែង ទុកជាមរតកដ៏ឧត្តុង្គឧត្តមជូនកូនខ្មែរគ្រប់ជំនាន់។

ជារួម គំនិតផ្តួចផ្ដើមក្នុងការបង្កើតរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែននេះ ធ្វើឡើងក្នុងចក្ខុវិស័យដើម្បីឈានទៅកសាងខ្សែបន្ទាត់ព្រំដែនជាមួយប្រទេសជិតខាង ទាំងព្រំដែនគោកនិងព្រំដែនសមុទ្រ ប្រកបដោយភាពពេញលេញ ច្បាស់លាស់ និងស្ថាពរ ជាព្រំដែនមិត្តភាព សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ ដោយអនុលោមតាមរដ្ឋធម្មនុញ្ញ ច្បាប់ជាតិនិងច្បាប់អន្តរជាតិ និងគោលការណ៍ព្រំដែនមិនកែប្រែ នៅពេលកម្ពុជាទទួលបានឯករាជ្យ។

បន្ទាប់ពីបានស្តាប់យ៉ាងយកចិត្តទុកដាក់នូវការពន្យល់ និងមតិបំភ្លឺរបស់ឯកឧត្តម ឡាំ ជា រដ្ឋមន្ត្រី រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន រួចមក ជួសមុខឲ្យគណៈកម្មការរដ្ឋសភា ឯកឧត្តម អង្គ វង្សវឌ្ឍានា បានថ្លែងគាំទ្រទៅលើសេចក្តីព្រាងច្បាប់ស្តីពី ការបង្កើតរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែននេះទាំងស្រុង ដោយពុំមានការកែប្រែអ្វីឡើយ។ ឯកឧត្តមប្រធានគណៈកម្មការ បញ្ជាក់ថា គណៈកម្មការនឹងធ្វើរបាយការណ៍ជូនទៅគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ដើម្បីពិនិត្យដាក់បញ្ចូលក្នុងរបៀបវារៈសម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៧ នាពេលខាងមុខ ដោយចាត់ទុកជាការប្រញាប់ ៕

អត្ថបទដែលជាប់ទាក់ទង