នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត អរគុណពលរដ្ឋ នៅស្រុកសំរោងទង ដែលបានបោះឆ្នោតជូន បក្សប្រជាជន ដើម្បីបន្តការអភិវឌ្ឍ
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងអំណរគុណដល់ប្រជាជនដែលរស់នៅ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តការអភិវឌ្ឍ។
នេះជាប្រសាសន៍របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងក្នុងពេលដែល អញ្ជើញសំណេះសំណាលជាមួយបងប្អូន កម្មករ កម្មការិនី និយោជិក នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣ ។