សម្តេចនាយករដ្ឋមន្ត្រី៖ ជំនួបជាមួយកម្មករ និយោជិត មិនត្រឹមតែ១០កម្មវិធីទេ គឺនឹងជួបជាបន្តបន្ទាប់ទៀត
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ជំនួបជាមួយកម្មករ និយោជិត មិនត្រឹមតែ១០កម្មវិធីទេ គឺនឹងជួបជាបន្តបន្ទាប់ទៀត ហើយក៏នឹងជួបជាមួយអ្នកប្រកបរបរក្រៅប្រព័ន្ធផងដែរ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍បែបនេះក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ និយោជិត ចំនួន ១៨,២៦៥នាក់ មកពីរោងចក្រ សហគ្រាសចំនួន១៤ ដែលមានមូលដ្ឋាននៅក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៣។