ឯកឧត្តម សក់ សេដ្ឋា អញ្ជើញចូលរួមចុះជួបសំណេះសំណាលជាមួយកម្មករជិត២មុឺននាក់ នៅស្រុកសំរោងទង
ភ្នំពេញ៖ ឯកឧត្តម សក់ សេដ្ឋា ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស នាព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៣ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ និយោជិត ចំនួន ១៨,២៦៥នាក់ មកពីរោងចក្រ សហគ្រាសចំនួន១៤ ដែលមានមូលដ្ឋាននៅក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
រោងចក្រ សហគ្រាសទាំង១៤នេះ ជាប្រភេទរោងចក្រកាត់ដេរសម្លៀកបំពាក់ចំនួន០៣, ផលិតផលិតផលធ្វើដំណើរ និងកាបូបចំនួន០៧, ដេរស្បែកជើងចំនួន០២, បោះពុម្ពលើសម្លៀកបំពាក់ចំនួន០១ និងផលិតគ្រឿងអេឡិចត្រូនិចចំនួន០១ ៕