**ឧត្តមសេនីយ៍ឯក​ ឌី​ វិជ្ជា​​ លើកទឹកចិត្តប្រជាពលរដ្ឋរងការចាញ់បោកគ្រប់រូបភាព ប្តឹងទៅសមត្ថកិច្ចដើម្បីរកមុខជនខិលខូចមក​ផ្តន្ទា​ទោស**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ទទួលជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំកម្ពុជា**ប្រធានរដ្ឋសភាកម្ពុជា លើកទឹកចិត្តឱ្យវេទិកាស្រ្តីអឺរ៉ាស៊ីលើកទី៤ផ្តល់អាទិភាពឱ្យមានការចូលរួមរបស់ស្រ្តីក្នុងការចរចាសន្តិភាព និងការដោះស្រាយជម្លោះ**អ៊ុំ សំអាន ធ្លាប់ជាទណ្ឌិតជាប់គុកដោយសារតែបំភ្លៃការពិតលើរឿងព្រំដែន**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ផ្ដល់អំណោយជូន មណ្ឌលកុមារកំព្រាវិសាខានៃក្តីសង្ឃឹមវត្តខ្ចាស់ ស្ថិតក្នុងស្រុកព្រះនេត្រព្រះ**នគរបាលឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីហិង្សា នៅជាប់របងព្រលានយន្តហោះភ្នំពេញ ខណ្ឌពោធិ៍សែនជ័យ**សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា ទៅបំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាពនៅចិន ចាប់ពីថ្ងៃ ទី២២-២៦ ខែកញ្ញា**ឯកឧត្តមរដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន អញ្ជើញដឹកនាំកិច្ចប្រជុំពង្រឹងការងារឥណទាន និងពិភាក្សាលើការស្នើសុំបង្កើតគណនីសម្រាប់អង្គភាពគ្រប់គ្រងគម្រោងឥណទាននៃក្រសួងអភិវឌ្ឍន៍ជនបទ**ឯកឧត្តម សុខ លូ អញ្ជើញដឹកនាំកិច្ចប្រជុំត្រៀមរៀបចំពិធីបុណ្យអុំទូក និងបណ្ដែតប្រទីបខេត្តបាត់ដំបងឆ្នាំ២០២៤**ក្រុមហ៊ុនហុងដា នឹងបន្តពង្រីកការវិនិយោគរបស់ខ្លួន នៅកម្ពុជា**នាយឧត្ដមសេនីយ៍ ខេង សុមេធ បើកវគ្គហ្វឹកហ្វឺនជំនាញយុទ្ធវិធីប្រតិបត្តិការ និងសង្គ្រោះបឋមជំនាន់ទី១៩ ដល់កងកម្លាំងនគរបាលការពារព្រំដែនគោក ប្រចាំទិសប្រាសាទព្រះវិហារ**កម្ពុជាស្នើឱ្យកោះម៉ាសាល់ ពិចារណាចូលជារដ្ឋភាគីអនុសញ្ញាអូតាវ៉ា**គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ចេញសេចក្តីអំពាវនាវស្ដីពីការបង្ការ ទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ក្នុងឱកាស ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ**កម្ពុជា-វៀតណាម រួមគ្នាលើកកម្ពស់ប្រសិទ្ធិភាព កិច្ចសហការប្រយុទ្ធប្រឆាំងគ្រឿងញៀន និងទប់ស្កាត់បទល្មើសគ្រឿងញៀន នៅតាមតំបន់ព្រំដែន**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ផ្តាំផ្ញើប្រតិភូនាវាយុវជនអាស៊ីអាគ្នេយ៍ ឱ្យស្វែងយល់ពីប្រទេសខ្លួនឯង ដោយបណ្តុះទស្សនៈវិជ្ជមាន និងឱ្យតម្លៃសង្គមជាតិខ្លួនឱ្យបានច្រើន**អាជ្ញាធរខេត្តកណ្ដាល ចុះពិនិត្យស្ថានភាពទឹកហូរកាត់ផ្លូវ នៅស្រុកកៀនស្វាយ**រដ្ឋបាលខេត្តកំពង់ធំ ប្រជុំបញ្ចប់ការងារចុះកិច្ចសន្យាទិញយកស្ថានីយបូមទឹកឯកជនទាំងអស់ ក្នុងខេត្តកំពង់ធំ មកគ្រប់គ្រងវិញ**ឯកឧត្តម មាន ចាន់យ៉ាដា៖ បរិស្ថានការងារល្អគឺជាសុខដុមរមនានៃមន្ត្រីរាជការរបស់យើង**បណ្ឌិត កៅ ថាច ចូលរួមកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ តាមរយៈប្រព័ន្ធ Zoom**មេដឹកនាំកំពូលរបស់វៀតណាម លោក To Lam នឹងធ្វើទស្សនកិច្ចនៅសហរដ្ឋអាមេរិក និងគុយបានៅសប្តាហ៍ក្រោយ

នាយករដ្ឋមន្ត្រី៖ សមិទ្ធផលបេសកកម្មការងារ ក្នុងកិច្ចប្រជុំកំពូលអាស៊ាន នៅឥណ្ឌូនេស៊ី ជាសមិទ្ធផលសម្រាប់ពលរដ្ឋខ្មែរទាំងមូល

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា សមិទ្ធផលជោគជ័យនៃបេសកកម្មការងារ ក្នុងកិច្ចប្រជុំកំពូលអាស៊ាន នៅឥណ្ឌូនេស៊ី ជាសមិទ្ធផលសម្រាប់ប្រជាពលរដ្ឋខ្មែរទាំងមូល មិនមែនទៅដើម្បីសម្ញែងនោះទេ តែដើម្បីប្រយោជន៍ជាតិ ។

ក្នុងឱកាសបន្តចុះជួបកម្មករជិត ២ម៉ឺននាក់ នៅខេត្តកំពង់ស្ពឺ នាថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា «ខ្ញុំឃើញមានការអត្ថាធិប្បាយច្រើនណាស់ ពាក់ព័ន្ធនឹងការធ្វើទស្សនកិច្ចរបស់ខ្ញុំ ទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាន នៅប្រទេសឥណ្ឌូនេស៊ី ហើយខ្ញុំអរគុណដល់ប្រជាពលរដ្ឋទូទាំងប្រទេស ក៏ដូចជាមិត្តបរទេសមួយចំនួន តាមសារព័ត៌មាន ដែលបានវាយតម្លៃខ្ពស់ទៅលើសមិទ្ធផលនៃទស្សនកិច្ច។ សមិទ្ធផលដែលខ្ញុំទៅធ្វើនេះ មិនមែនជាសមិទ្ធផលសម្រាប់ខ្ញុំទេ គឺជាសមិទ្ធផលសម្រាប់កម្ពុជា ព្រោះខ្ញុំទៅក្នុងនាមជានាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងនាមជាប្រមុខ និងជាតំណាងជាន់ខ្ពស់ប្រជាជនកម្ពុជា អីចឹងសមិទ្ធផលដែលទទួលនេះ គឺសម្រាប់ប្រជាជនខ្មែរយើងទាំងអស់ ហើយយើងបានទទួលនូវការគាំទ្រ និងការស្វាគមន៍យ៉ាងកក់ក្តៅពីបណ្តាប្រទេសទាំងអស់ នៅលើពិភពលោកដែលចូលរួមក្នុងកិច្ចប្រជុំនៅទីនោះ ទាំងមហាអំណាអាមេរិក ជប៉ុន អូស្ត្រាលី ឥណ្ឌា និងប្រទេសផ្សេងៗទៀត»

សម្តេចគូសបញ្ជាក់ថា «សំណួរសួរថា តើឯកឧត្តម ហ៊ុន ម៉ាណែត ទៅហ្នឹងទៅធ្វើអី? មេដឹកនាំប្រទេសមួយៗ ទៅចូលប្រជុំ ពីមុនសម្តេចតេជោ ទៅប្រជុំរាល់ដងធ្វើអី ? ទៅគ្រាន់តែធ្វើការងារបង្ហាញរូបភាព ស្លៀកពាក់ស្អាត ចូលរួមថតរូប អត់ទេ សាច់រឿងដែលថ្នាក់ដឹកនាំប្រទេសនីមួយ រួមទាំងខ្ញុំ ដែលជាតំណាងកម្ពុជា យើងទៅនេះ គឺមិនមែន ដើម្បីសម្តែង សម្ញែងនោះទេ ប៉ុន្តែទៅធ្វើការងារសំខាន់ ដើម្បីប្រទេសជាតិ» ៕

អត្ថបទដែលជាប់ទាក់ទង