នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បញ្ជាក់ជំហរម៉ឺងម៉ាត់ ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបញ្ជាក់ជំហរយ៉ាងម៉ឺងម៉ាត់ ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន ។
ក្នុងឱកាសបន្តចុះជួបកម្មករជិត ២ម៉ឺននាក់ នៅខេត្តកំពង់ស្ពឺ នាថ្ងៃទី៩ កញ្ញានេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានអះអាងថា ថា «ខ្ញុំសម្រេចកែសម្រួល ខ្ញុំរៀបចំឧបនាយករដ្ឋមន្ដ្រីមួយរូប ជាប្រធានអាជ្ញាធរនេះតែម្ដង ហើយមានឧបនាយករដ្ឋមន្ដ្រី ៣រូបអម ក្នុងនោះមាន ការពារជាតិ មហាផ្ទៃ និងយុត្តិធម៌ ព្រមទាំងរដ្ឋមន្ដ្រីពាក់ព័ន្ធទាំងអស់ចូលជាសមាជិក ហើយយន្ដការនេះត្រូវតម្លើងកម្រិត ហើយមានទេសរដ្ឋមន្ដ្រីម្នាក់ ជាអនុប្រធានប្រចាំការដឹកនាំតែម្ដង» ៕