សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នឹងចុះជួបអាជីវករលក់ដូរដោយផ្ទាល់ ដើម្បីចង់ដឹងពីអ្វីដែលពួកគាត់ចង់បាន
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសថា នឹងចុះជួបផ្ទាល់ជាមួយបងប្អូនអាជីវករ លក់ដូរនៅពេលខាងមុខនេះ ដើម្បីចង់ដឹងពីអ្វីដែលពួកគាត់ចង់បាន។
ក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិត នៅក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មិនមែនតែចុះជួបបងប្អូនកម្មករ កម្មការិនីនោះទេ សម្ដេចធិបតីនឹងជួបនៅវិស័យផ្សេងៗទៀត ដែលនៅខែវិច្ឆិកាខាងមុខនេះ នឹងជូបអាជីវករ ជួបវិស័យក្រៅប្រព័ន្ធ ជួបវិស័យទេសចរណ៍ និងវិស័យណាដែលយើងត្រូវជួប។
សម្តេចធិបតី បញ្ជាក់ថា «យើងនឹងចុះជួបបងប្អូនអ្នកលក់ដូរ ដើម្បីស្តាប់ពីព្រោះខ្ញុំចូលចិត្តចុះជួប ហើយជួបផ្ទាល់តែម្តង អ្នកខ្លះគេថានាយករដ្ឋមន្ត្រីមិនត្រូវធ្វើការងារចុះជួបអីចឹងទេ ទុកឱ្យរដ្ឋមន្ត្រីកាងារជួបទៅ។ នាយករដ្ឋមន្ត្រីមិនត្រូវដណ្តើមការងាររដ្ឋមន្ត្រីក្រសួងការងារអីចឹង» ។
សម្តេចធិបតីបន្ថែមថា ការចុះជួបផ្ទាល់ជាមួយអ្នកលក់ដូរនេះ មិនមែនជាការដណ្តើមការងារ របស់រដ្ឋមន្ត្រីក្រសួងការងារនោះទេ ប៉ុន្តែដើម្បីចង់ដឹងបញ្ហាផ្ទាល់ដែលគាត់ចង់បាន នូវអ្វីដែលគាត់ចង់បាន ៕