NEA នាំយកឱកាសការងារដល់មាត់ទ្វារផ្ទះប្រជាពលរដ្ឋនៅតំបន់ផ្ទះឡជិតសួនឧស្សាហកម្មកាណាឌីយ៉ា
ភ្នំពេញ៖ អនុវត្តន៍តាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងការនាំយកឱកាសការងារឲ្យកាន់តែកៀកដល់ប្រជាពលរដ្ឋ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសហការជាមួយស.ស.យ.ក. វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អាជ្ញាធរមូលដ្ឋាន និងអង្គភាពពាក់ព័ន្ធ បានចុះទៅផ្សព្វផ្សាយព័ត៌មានឱកាសការងារក្នុងស្រុកដែលកំពុងមានតម្រូវការយ៉ាងសម្បូរបែបជូនដល់ប្រជាពលរដ្ឋ និងចុះឈ្មោះប្រជាពលរដ្ឋដែលកំពុងស្វែងរកការងារធ្វើនៅតំបន់ផ្ទះឡ ក្បែរសួនឧស្សាហកម្មកាណាឌីយ៉ា ផ្លូវវេងស្រេង ដោយប្រើប្រាស់មជ្ឈមណ្ឌលការងារចល័ត នារសៀលថ្ងៃសៅរ៍ ទី០៩ ខែកញ្ញា ម្សិលមិញនេះ។
ការចុះផ្សព្វផ្សាយអំពីឱកាសការងារដល់មូលដ្ឋាននេះ ទទួលបានការសាទរ និងស្វាគមន៍ពីសំណាក់ប្រជាពលរដ្ឋនៅតំបន់នោះ ហើយ NEA នឹងបន្តចុះទៅតាមមូលដ្ឋានប្រជាពលរដ្ឋដូចនេះ ជាបន្តបន្ទាប់ទៀត។
ដូច្នេះ បងប្អូនប្រជាពលរដ្ឋ ដែលកំពុងស្វែងរកការងារ ឬចង់ផ្លាស់ប្តូរការងារនៅគ្រប់រាជធានី-ខេត្តទូទាំងប្រទេស សូមទាក់ទងមកកាន់ NEA តាមរយៈលេខ ០១២ ៩០៦ ៦៦៤ / ០១៦៧៨៦៦៥៥ (Telegram) ឬ គេហទំព័រ www.nea.gov.kh និងទំព័រ Facebook neakhmer (អិនអ៊ីអេ ខ្មែរ)៕