រដ្ឋមន្ត្រីក្រសួងកសិកម្ម ជំរុញឱ្យគិតគូរលើការដាំពូជទុរេនខ្មែរ ត្រូវយករសជាតិជាគោលសំខាន់ ឱ្យស្របតាមស្តង់ដាទីផ្សារ
ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ នៅរសៀលថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៣ បានបន្តបេសកកម្មចុះពិនិត្យចំការទុរេន ក្នុងស្រុកសំឡូត។
បន្ទាប់ជួបសំណេះសំណាលជាមួយមន្ត្រីនៃមន្ទីរកសិកម្មខេត្តបាត់ដំបង ឯកឧត្តមរដ្ឋមន្ត្រី បានបន្តបេសកកម្មចុះពិនិត្យចំការទុរេន នៅស្រុកសំឡូត។
ក្នុងទស្សនកិច្ចនេះ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំឱ្យបន្ត យកចិត្តទុកដាក់ថែរក្សាការដាំដុះនេះឱ្យបានល្អ ហើយត្រូវពិនិត្យនិងសិក្សាបន្ថែមពីទីផ្សារ ដើម្បីរក្សាស្ថិរភាពតម្លៃ និងផលចំណេញ។
លើសពីនេះទៀត ឯកឧត្តមរដ្ឋមន្ត្រី បានជំរុញឱ្យមានការគិតគូរលើការដាំដុះពូជទុរេនខ្មែរ ដោយត្រូវយករសជាតិជាគោលសំខាន់ ឱ្យស្របតាមស្តង់ដាទីផ្សារ ដើម្បីឈានទៅរកការនាំចេញទៅទីផ្សារក្រៅប្រទេស ៕