**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពនៃគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ**អត្ថប្រយោជន៍នៃការបណ្តុះបណ្តាលបុគ្គលិកអំពីសន្តិសុខសាយប័រ**ប៉ូលីស​ថៃ​បាន​ឆ្មក់​ចូល​ឃ្លាំង​អាវុធ​មួយ​កន្លែងដែលមានកាំភ្លើង និងគ្រាប់រំសេវខុសច្បាប់មួយចំនួនធំត្រូវបានរឹបអូស**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញក្ដីរីករាយនៅពេលធនធានមនុស្សខេត្តព្រៃវែងបានបញ្ចប់វគ្គជំនាញរដ្ឋបាលកុំព្យូទ័រ និងកាត់តវីដេអូ**នគរបាល​ថៃ​ចាប់ខ្លួន​ជនជាតិ​វៀតណាម​១២​នាក់​ពី​បទ​បើក​គេហទំព័រ​លេងល្បែង​តាម​ប្រព័ន្ធ​អន​ឡាញ​ នៅក្នុងខុនដូប្រណីតមួយនៅកណ្តាលទីក្រុងបាងកក គេ​បាន​រក​ឃើញ​ថា​មាន​ថវិកា​ចរាចរ​ជាង ២០០ លាន**ប៉ូលីសថៃ ចាប់បានគេហទំព័រលេងល្បែងស៊ីសងដ៏ធំតាមប្រព័ន្ធអ៊ីនធឺណេត ដែលមានទឹកប្រាក់ជាង ៥០ លានបាត**រដ្ឋមន្រ្តីសុខាភិបាល ជំរុញលើកទឹកចិត្តដល់មន្រ្តីរាជការ បុគ្គលិក នៅមណ្ឌលសុខភាព ខិតខំបម្រើសេវាសុខាភិបាលឱ្យកាន់តែល្អប្រសើរ**ភាពស្អាតចេញពីក្នុងចិត្តកំពុងរីកដុះដាលក្នុងសង្គមកម្ពុជា**សាធារណជនចូលរួមសាមគ្គីគ្នារើសសំរាមនិងសំអាតអនាម័យតាមមូលដ្ឋានយ៉ាងផុសផុលឈានឆ្ពោះទៅកម្ពុជាស្អាត**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ស្នើឱ្យប្អូនៗជានិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ជួយផ្សព្វផ្សាយ ពីចំណុចវិជ្ជមានរបស់កម្ពុជាយើងឲ្យបានច្រើន**សម្តេច ម៉ែន សំអន អញ្ជើញបិទវគ្គអប់រំនយោបាយរបស់គណបក្សកម្រិត២ ជំនាន់ទី១៥**អគ្គនាយកធនាគារ ARDB ណែនាំដល់គ្រប់នាយកដ្ឋានត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនជាប់ជាប្រចាំ ដើម្បីក្លាយជាធនាគារឈានមុខគេនៅកម្ពុជា**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា៖ ការពង្រឹងធនធានមនុស្ស ជាកត្តាដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ**ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញប្រកាសប្រធានក្រុមការងារយុវជនគណបក្សខេត្តកំពង់ធំ**ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ

ប្ដីប្រពន្ធជាបងប្អូនបង្កើតនិងគ្នា​ មានកូនដល់ទៅ​ ៨នាក់ សុទ្ធតែខ្សោយសតិបញ្ញាពីកំណើត

ភ្នំពេញ៖ ផ្ដើមចេញពីបងប្អូនបង្កើតក្នុងផ្ទៃម្ដាយតែមួយ បានយកគ្នាជាប្ដីប្រពន្ធ បណ្ដាលឱ្យកូនកើតមកទាំង៨នាក់ សុទ្ធតែខ្សោយសតិបញ្ញាពីកំណើត ហើយមានជីវភាពក្រលំបាកថែមទៀត។

គ្រួសារខាងលើនេះ មានប្ដីឈ្មោះ ធូ សាវន អាយុ ៦៥ ប្រពន្ធឈ្មោះ សេង សាវេត អាយុ៤៩ រស់នៅភូមិព្រៃពាយ ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត មានកូន៨នាក់ ក្នុងនោះប្រុស២នាក់។

ដោយឃើញពីទុក្ខលំបាកផ្ទួនៗបែបនេះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃអាទិត្យ​ ទី​ ១០​ ខែកញ្ញា​ ឆ្នាំ២០២៣នេះ​ បានចាត់លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា ចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ រួមទាំងម៉ូតូ១គ្រឿង កង់២គ្រឿង និងថវិកាមួយចំនួន ប្រគល់ជូនដល់គ្រួសារខាងលើនេះផងដែរ។

ក្នុងឱកាសនោះ លោកជំទាវ​ ម៉ែន នារីសោភ័គ ក៏បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងក្ដីនឹករលឹក ពិសេសនូវក្ដីអាណិត ស្រលាញ់ ចំពោះក្មួយៗផងដែរ ពីសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។

លោកជំទាវ​ បានបន្ថែមថា បន្ទាប់ពីសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ទទួលបានដំណឹងពីទុក្ខលំបាក ពិសេសរឿងដែលកម្រងកើតមានឡើងសម្រាប់គ្រួសារប្ដីប្រពន្ធមួយគូនេះ មាតាមនុស្សធម៌ក៏បានចាត់លោកស្រីចុះមកសួរសុខទុក្ខ និងស្វែងយល់ពីបញ្ហាប្រឈម ឬភាពខ្វះខាត ដើម្បីឆ្លើយតបនឹងតម្រូវការដែលអាចជួយទៅក្មេងៗមានសតិស្មារតីមិនប្រក្រតីខាងលើនេះ។

លោកជំទាវបន្ដថា «អ្វីដែលជាការអាណិតអាសូរនោះ គឺកូនរបស់គាត់ទាំង៨នាក់ កើតមកសុទ្ធតែខ្សោយសតិបញ្ញាពីកំណើត ដែលទទួលរងការរើសអើង ការមើលងាយ និងបញ្ហាសុខភាព។ នេះជាកត្ដាចាំបាច់ណាស់ ដែលកាកបាទក្រហមកម្ពុជា ត្រូវយកចិត្ដទុក្ខដាក់»។

លោកជំទាវ​ គូសបញ្ជាក់ថា «ក្នុងគោលការណ៍កាកបាទក្រហមកម្ពុជា គឺមិនរើសអើង មិនទុក្ខម្នាក់ណាចោលនៅក្នុងសង្គម ពិសេសជួយដល់ជនដែលងាយរងគ្រោះបំផុត ដូចជា អ្នកដែលមានពិការភាព អ្នកផ្ទុកមេរោគអេដស៍ ឬជំងឺផ្សេងៗ ចាស់ជរាឥតទីពឹង និងស្ដ្រីមេម៉ាយមានកូនច្រើន គឺសុទ្ធតែនៅក្នុងគោលដៅរបស់កាកបាទក្រហមកម្ពុជា ត្រូវតែជួយ និងផាត់ពួកគាត់ចោលនៅក្នុងសង្គមនោះទេ»។
«បើងាកមកកាកបាទក្រហមកម្ពុជា ដែលទើបតែប្រារព្ធខួបលើកទី១៦០ ទិវាពិភពលោកកាកបាទក្រហម ៨ឧសភា ឆ្នាំ២០២៣ ក្រោមប្រធានបទ «រួមជាមួយកាកបាទក្រហមកម្ពុជា ដើម្បីបរិយាបន្នសង្គម»។ ប្រធានបទនេះ សំដៅធ្វើយ៉ាងណាឱ្យប្រជាជនរបស់យើងគ្រប់ស្រទាប់ ពិសេសជនដែលងាយរងគ្រោះបំផុត ហើយទទួលនូវភាពរើសអើងនៅក្នុងសង្គម ទទួលបានផលស្មើៗគ្នា នៅក្នុងសង្គមជាតិ។ ដូច្នេះការចុះមកជួយនេះ មិនមែនគាំទ្រការប្រព្រឹត្ដប្ដីប្រពន្ធស្រលាញ់បងប្អូនបង្កើតទេ តែក៏មិនផ្ដាច់គាត់ចេញពីសង្គម»។ នេះតាមការបញ្ជាក់បន្ថែមរបស់លោកជំទាវ។

សូមជម្រាបថា ប្ដីប្រពន្ធខាងលើនេះ បានបង្ហាញពីការស្ដាយក្រោយចំពោះទង្វើដែលខ្លួនបានប្រព្រឹត្ដខុស គឺយកបងប្អូនឯងបង្កើត ដែលបន្សល់នូវកូន៨នាក់សុទ្ធតែមានសតិស្មារតីមិនប្រក្រតី ធ្វើឱ្យពួកគាត់មិនអាចរំពឹងអ្វីបាននៅថ្ងៃអនាគតពីអត់ពីឪពុកម្ដាយ ។​ លើសពីនោះ អ្នកទាំងពីរក៏បានអំពាវនាវ សូមកុំយកគំរូតាមគាត់ឱ្យសោះ៕

អត្ថបទដែលជាប់ទាក់ទង