សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភថ្លៃព្យាបាលដល់ស្ត្រីម្នាក់ មានបញ្ហាដុំពកកយ៉ាងធំ និងជម្ងឺទឹកនោមផ្អែម
ភ្នំពេញ៖ បងស្រី រុណ ស្រីណេត អាយុ ៣៨ឆ្នាំ មានបញ្ហាដុំពកកយ៉ាងធំ និងជម្ងឺទឹកនោមផ្អែម រយៈពេលយូរឆ្នាំមក ហើយបានព្យាយាមព្យាបាល ប៉ុន្តែដោយមានបញ្ហាជីវភាពខ្វះខាតពុំមានលទ្ធភាពព្យាបាលបន្តបាន។
ដោយក្តីសប្បុរសដ៏ខ្ពង់ខ្ពស់បំផុតពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី, លោកទាំងទ្វេ បានចាត់បញ្ជូនមកព្យាបាលជំងឺទឹកនោមផ្អែមរហូតបានធូរស្បើយ ហើយជាតិស្ករមកកម្រិតធម្មតាវិញ ទើបវះកាត់ក្រពេញពកក នាដើមខែកញ្ញានេះ ដោយក្រុមគ្រូពេទ្យឯកទេសរបស់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) នៅមន្ទីរពេទ្យព្រះអង្គឌួង ។ បច្ចុប្បន្នអាការៈរបស់បងស្រី បានជាសះស្បើយ ហើយក៏ត្រូវបានអនុញ្ញាតិឱ្យវិលត្រលប់ទៅផ្ទះវិញផងដែរ។
ការចំណាយទាំងអស់ទាំងក្នុងការព្យាបាល វះកាត់ ការស្នាក់នៅ និងហូបចុក ត្រូវបានឧបត្ថម្ភទំនុកបម្រុងដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ។