ឧត្តមសេនីយ៍ទោ ហួត សុធី ជួបជាមួយអាជ្ញាធរមូលដ្ឋាន សហគមន៍ និង ប្រជាពលរដ្ឋ គាំទ្រជម្រុញ និងពង្រឹងការងារអនុវត្តការងារនគរបាលនិងសហគមន៍ នៅឃុំបេង ស្រុកបន្ទាយអំពិល
ភ្នំពេញ៖ លោកឧត្ដមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តឧត្ដរមានជ័យ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ បានបន្តចុះជួបជាមួយអាជ្ញាធរមូលដ្ឋាន សហគមន៍ និង ប្រជាពលរដ្ឋ គាំទ្រជម្រុញ និងពង្រឹងការងារអនុវត្តការងារនគរបាលនិងសហគមន៍ នៅឃុំបេង ស្រុកបន្ទាយអំពិល។
កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពី លោក ក្រាញ់ មេន ប្រធានក្រុមប្រឹក្សាស្រុក លោក នៅសំ តារារិទ្ធ អភិបាល នៃគណគណៈអភិបាលស្រុកបន្ទាយអំពិល, លោកអធិការ អធិការរង លោកនាយ-នាយរង-មន្ត្រីប៉ុស្តិ៍, ក្រុមប្រឹក្សាសង្កាត់, មេភូមិ អនុភូមិទាំង២៨ និងប្រជាការពារភូមិ សហគមន៍ សរុបចំនួន ៧៧នាក់/ ស្រី ០៤នាក់។
ក្នុងកិច្ចប្រជុំ ដ៏មានសារៈសំខាន់នោះ លោកឧត្ដមសេនីយ៍ស្នងការនគរបាលខេត្ត បានមានប្រសាសន៍លើកឡើងថា៖ បានលើកឡើងពីសេចក្ដីណែនាំរបស់អគ្គស្នងការដ្ឋាននគរបាលជាតិលេខ០១៣ សណ ន ចុះថ្ងៃ០៦ ខែតុលាឆ្នាំ២០១៧ ក្នុងនោះបានសង្គត់ធ្ងន់លើក តួនាទីភារកិច្ច ការងារនគរបាល និងផ្តោតសំខាន់លើខ្លឹមសារមួយចំនួនដូចជា៖
១. ធ្វើឲ្យនគរបាល កាន់តែគៀកជិតស្និតជាមួយអាជ្ញាធរពាក់ព័ន្ធ រួមនឹងប្រជាពលរដ្ឋ។
២. ចូលរួមយ៉ាងផុសផុលរាល់សកម្មភាពសង្គម ដើម្បីផលប្រយោជន៍រួម។
៣. រួមគ្នាបង្ការទប់ស្កាត់រាល់បទល្មើសគ្រប់ប្រភេទ ជាពិសេស បទល្មើសលួច ឆក់ប្លន់។
៤. ផ្តល់សេវាសាធារណៈឲ្យបានល្អ ឆាប់រហ័សប្រកបដោយទំនុកចិត្ត។
៥. ដោះស្រាយបញ្ហាប្រឈមនានាក្នុងមូលដ្ឋាន។
៦. ត្រូវលុបបំបាត់បញ្ហាចោរកម្ម (លួចម៉ូតូ) ជាក់ស្តែងធ្លាប់មានបទពិសោធន៍លួចនៅឃុំបេង ករណីនេះជំនាញបង្រ្កាបបាន។
៧. បានណែនាំដល់ប៉ុស្តិ៍ក៏ដូចជាឃុំ-សង្កាត់អោយរួមគ្នាគិតរិះរកដំណោះស្រាយបញ្ហាបទល្មើសនៅក្នុងមូលដ្ឋាន។
៨. ចុះល្បាតជាប្រចាំតាមគោលដៅដែលងាយរងគ្រោះ។
ជាចុងក្រោយ លោកស្នងការ បានណែនាំទៅដល់កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល និងអ្នកពាក់ព័ន្ធទាំងអស់ អនុវត្តស្មារតីអង្គប្រជុំអោយមានប្រសិទ្ឋភាព ដោយទទួលខុសត្រូវ ហើយខែបន្ទាប់និងប្រជុំត្រួតពិនិត្យបន្តទៀត ៕