លោក ញ៉ាញ់ ជាបហ៊ង ចុះត្រួតពិនិត្យទីតាំងស្ដារប្រឡាយ ស្ថិតនៅភូមិព្រៃនូក ឃុំស្នំក្រពើ ស្រុកគងពិសី
ភ្នំពេញ៖ លោក ញ៉ាញ់ ជាបហ៊ង ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តកំពង់ស្ពឺ រួមជាមួយលោក ញ៉េន មុន្នីរតនៈ អភិបាលរងស្រុកគងពិសី នៅថ្ងៃចន្ទ ១១ រោច ខែស្រាពណ៍ ឆ្នាំថោះ
បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំការិយាល័យពាក់ព័ន្ធស្រុក អាជ្ញាធរភូមិ ឃុំ មន្ត្រីរដ្ឋបាលប៉ុស្តិ៍ ចុះត្រួតពិនិត្យទីតាំងស្ដារប្រឡាយ ស្ថិតនៅភូមិព្រៃនូក ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ៕