**កម្ពុជារៀបចំប្រារព្ធពិធីនាំចេញគ្រាប់ស្វាយចន្ទីទៅសហគមន៍អឺរ៉ុបលើកដំបូង**រដ្ឋមន្ត្រីក្រសួងរ៉ែ៖ វិស័យរ៉ែបានធ្វើវិភាគទាន ជាចំណូលមិនមែនសារពើពន្ធកើនដល់ប្រមាណជិត ៩០លានដុល្លារ សម្រាប់ឆ្នាំនេះ**រដ្ឋមន្ត្រី កែវ រតនៈ៖ នាពេលដ៏ខ្លីខាងមុខនេះ ក្រសួងរ៉ែ មានផែនការស្នើសុំរាជរដ្ឋាភិបាល គាំទ្រគម្រោងវិនិយោគរោងចក្រចម្រាញ់ប្រេងកាត ក្នុងប្រទេសជំហានទី១**បងប្អូនអ្នកបើកបររថយន្តដឹកកម្មករនិយោជិត និងកម្មករនិយោជិតប្រមាណ ៤០០នាក់ ចូលរួមឈ្វេងយល់អំពីច្បាប់ស្តីពីចរាចរណ៌ផ្លូវគោក និងសុវត្ថិភាពក្នុងការធ្វើដំណើររបស់កម្មករនិយោជិត ពីក្រុមការងារ ស.ផ.ក នៃ ប.ស.ស.**រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ អ្នកប្រកបវិជ្ជាជីវៈសុខាភិបាលផ្នែកសម្ភព និងរោគស្រ្តី ពិតជាដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយសង្រ្គោះអាយុជីវិតមាតា និងទារក**នាយឧត្ដមសេនីយ៍ ខេង សុមេធ អញ្ជើញបិទវគ្គហ្វឹកហ្វឺនជំនាញយុទ្ធវិធីប្រតិបត្តិការ និងសង្គ្រោះបឋមជំនាន់ទី១៩ ឆ្នាំ២០២៤ និងប្រកាសសមាសភាពគណៈបញ្ជាការនគរបាលជាតិប្រចាំទិសភូមិភាគទី៤**ក្រសួងសុខាភិបាល ណែនាំឲ្យត្រួតពិនិត្យជាបន្ទាន់ និងបន្តពិនិត្យជាទៀងទាត់ លើមូលដ្ឋានសុខាភិបាលឯកជនទាំងអស់ដែលកំពុងផ្តល់សេវា**សារមន្ទីរតេជោសន្តិភាព សម្រាប់សកម្មភាពមីន ជាគោលដៅមួយដែលកម្ពុជារៀបចំ សម្រាប់ដំណើរទស្សនកិច្ចរបស់ប្រតិភូចូលរួមកិច្ចប្រជុំអនុសញ្ញាអូតាវ៉ា នៅសៀមរាប**សម្តេច ឃួន សុដារី អញ្ជើញចូលរួមពិធីបើកមហាសន្និបាតអន្តរជាតិបណ្ដាគណបក្សនយោបាយនៅអាស៊ី លើកទី១២ ក្រោមមូលបទ “ការស្វែងរកសន្តិភាពនិងការផ្សះផ្សា”**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារសាងសង់សំណង់ស្ទាក់ទឹក និងប្រព័ន្ធរំដោះទឹកស្ទឹងតូច ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ**ប្រមុខរាជរដ្ឋាភិបាលកម្ពុជា៖ សន្តិភាពអាចសម្រេចបាន តែតាមរយៈការដោះស្រាយជម្លោះដោយសន្តិវិធី ដោយផ្អែកលើការសន្ទនា ការពិគ្រោះយោបល់ និងអភិក្រមឈ្នះឈ្នះ**សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ពីជំហរម៉ឺងម៉ាត់ របស់គណបក្សប្រជាជនកម្ពុជា ក្នុងការការពារសន្តិភាព**ឧបនាយករដ្ឋមន្ត្រី ស សុខា និងលោកជំទាវ ឧបត្ថម្ភម៉ូតូ ១គ្រឿង ជូននិស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលបាត់ម៉ូតូ កាលពីម្សិលមិញ**សម្ដេចធិបតី៖ ផលលាភនៃសន្តិភាព ដែលកម្ពុជាទទួលបាន ២៦ឆ្នាំមកនេះ ក្រើនរំលឹកឱ្យឃើញពីទំហំនៃអត្ថប្រយោជន៍ នយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ**សម្តេចធិបតី៖ ប្រទេសទាំងអស់ គួរអនុវត្តសណ្តាប់ធ្នាប់អន្តរជាតិ ដោយលើកកម្ពស់សន្តិភាព ចៀសវាងការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង**សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កិច្ចការពិភពលោក និងអភិបាលកិច្ចពិភពលោក មិនគួរពាក់ព័ន្ធតែនឹងប្រទេសមហាអំណាចនោះទេ**សម្តេច ហ៊ុន សែន រំលឹកទៅបណ្តាប្រទេសអះអាងថា ជាបិតាប្រជាធិបតេយ្យ កុំសាងកំហុសទី៣នៅកម្ពុជា**សម្ដេចតេជោ រំលឹកពីគោលបំណងធំ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសចង់បាន តែអ៊ុនតាក់មិនអាចសម្រេចបានទេ ហើយកម្ពុជាត្រូវបញ្ចប់សង្គ្រាមស៊ីវិលដោយខ្លួនឯង**ថ្នាក់ដឹកនាំ ICAPP វាយតម្លៃខ្ពស់ពីការអភិវឌ្ឍដ៏ឆាប់រហ័សគ្រប់វិស័យរបស់កម្ពុជា ពិសេសជាប្រទេសដែលងើបពីសង្រ្គាមហែកហួរ និងបែកបាក់**ដើម្បីអាចស្នើសុំប្រាក់សោធនជរាភាព (ប្រាក់ចូលនិវត្តន៍ ឬប្រាក់រ៉ឺត្រែត) សមាជិក ប.ស.ស. ត្រូវភ្ជាប់ឯកសារសំខាន់ៗមួយចំនួន

រដ្ឋមន្ត្រីកសិកម្ម ណែនាំដល់កសិករត្រូវជ្រើសរើសប្រើប្រាស់ពូជស្រូវសុទ្ធ ពូជស្រូវល្អ ដូចជាសែនក្រអូប និងផ្ការំដួល ដែលជាពូជស្រូវយុទ្ធសាស្ត្ររបស់ខ្មែរ

បន្ទាយមានជ័យ៖ កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្ដម ឌិត ទីណា រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងប្រតិភូអមដំណើរ អមដំណើរដោយលោក ឃ្លោក នួយ អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ប្រធានមន្ទីកសិកម្ម រុក្ខប្រមាញ់ និងនេសាទខេត្ត អញ្ជើញចុះមើលការបង្កបង្កើនផលស្រូវ ព្រមទាំងបានជួបសំណេះសំណាលជាមួយរបស់បងប្អូនប្រជាកសិក ដែលកំពុងប្រមូលផលស្រូវ នៅក្នុងភូមិសាស្រ្តស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។

នាឱកាសនោះ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏បានណែនាំដល់កសិករត្រូវជ្រើសរើសប្រើប្រាស់ពូជស្រូវសុទ្ធ ពូជស្រូវល្អ ដូចជាសែនក្រអូប និងផ្ការំដួល ដែលជាពូជស្រូវយុទ្ធសាស្ត្ររបស់ខ្មែរ ដើម្បីទទួលបានទន្និផលខ្ពស់ និងមានតម្រូវការទីផ្សារ។

ឯកឧត្តមបានបញ្ជាក់ថា ការជ្រើសរើសពូជស្រូវសុទ្ធ ដូចជាសែនក្រអូប និងផ្ការំដួល គឺជួយដល់កសិករ ទទួលបានទន្និផលនិងបង្កើនផលចំណេញសម្រាប់កសិករ មួយវិញទៀតវាក៏មានតម្រូវទីផ្សារ និងមានតម្លៃល្អផងដែរ។

ក្រៅពីការចុះពិនិត្យមើលការបង្កបង្កើនផលស្រូវរបស់កសិករ ឯកឧត្តម រដ្ឋមន្ត្រី ក្រសួងកសិកម្ម ក៏បានចុះពិនិត្យមើលស្ថានភាពភូមិសាស្រ្តនៅតាមបន្ទាត់ព្រំដែន ដោយឯកឧត្តម រួមនឹងប្រតិភូអមដំណើរការចុះពិនិត្យមើលនៅតាមបន្ទាត់ព្រំដែនផ្តោតសំខាន់លើប៉ូលសេដ្ឋកិច្ចទី៤ រួមមាន ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ និងខេត្តបៃលិន ពិនិត្យមើលយុទ្ធសាស្រ្តនៃការនាំចេញ -ចូលតាមព្រំដែន ពិសេសផ្តោសំខាន់ លើផលិតផលកសិកម្មដែល
កសិករផលិតបាន ដើម្បីធ្វើការនាំចេញទៅក្រៅប្រទេស។

យោងតាមរបាយការណ៍របស់មន្ទីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបន្ទាយមានជ័យ ក្នុងឆ្នាំ២០២៣ ការងារដាំដុះដំណាំកសិកម្ម ដំណាំស្រូវរដូវវស្សា ផែនការដាំដុះ ២៥២ ៣២០ ហិកតា , ភ្ជួររាស់បានសរុប ២៥៥ ៣៤១ ហិកតា, ដាំដុះសរុប ២៥២ ១៦៣៦ ហិកតា, ការប្រមូលផលស្រូវសរុប ២២៦៧៤៥ហិកតា ស្មើនឹង១០០% នៃផែនការបរិមាណ ផលសរុប៧៦៨៧២៥តោន។ ដោយឡែកដំណាំស្រូវដូវប្រាំង ផែនការដាំដុះមានចំនួន២២ ០០០ ហិតតា, ភ្ជួររាស់បានសរុប ៥២ ៣៩៩ ហិកតា។ ដាំដុះសរុប ៥២ ៣៩៩ហិកតា ស្មើនឹង ២៣៨,១៨ភាគរយនៃផែនការ៕

អត្ថបទដែលជាប់ទាក់ទង