**សម្ដេច ឃួន សុដារី វាយតម្លៃចំពោះវត្តមានប្រធានសភានេប៉ាល់ ចូលរួមសម័យប្រជុំពេញអង្គ IPTP លើកទី១១ ជាការបង្ហាញឆន្ទៈស្រឡាញ់ និងការពារសន្តិភាព**ប្រធានរដ្ឋសភាកម្ពុជា លើកទឹកចិត្តអគ្គលេខាធិការដ្ឋានអាយប៉ា សហការជាមួយ IPTP ដើម្បីលើកម្ពស់សន្តិភាព**បណ្ឌិត កៅ គឹមហួន កោតសរសើរសភាកម្ពុជា ក្នុងការរៀបចំសម័យប្រជុំអន្តរសភាដើម្បីភាពអត់ឱន និងសន្តិភាព**លទ្ធផលនៃមហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី (ICAPP) ប្រព្រឹត្ដទៅពីថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ**អាមេរិកជឿថា កងទ័ពកូរ៉េខាងជើងដែលកំពុងប្រមូលផ្តុំនៅរុស្ស៊ី នឹងចូលធ្វើសង្គ្រាមនៅអ៊ុយក្រែនឆាប់ៗខាងមុខនេះ**អ៊ុយក្រែន អះអាងថាខ្លួនបានបង្កើនការអភិវឌ្ឍប្រព័ន្ធការពារដែនអាកាស ក្រោយរុស្ស៉ីចាប់ផ្តើមប្រើមីស៉ីលស៊េរីថ្មី**ឯកឧត្តម កែ គឹមយ៉ាន ស្នើដល់គ្រប់សមាសភាពទាំងអស់ បន្តចូលរួមរក្សាការពារឲ្យបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សុខដុមនីយ៍កម្មជាតិសាសន៍ និងសាសនា**ប្រមុខ NATO ជួបពិភាក្សាជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ក្នុងរដ្ឋ Florida**ក្រុមហ៊ុនអាកាសចរណ៍តួកគី ប្រកាសអំពីការពិនិត្យរៀបចំឱ្យមានការហោះហើរត្រង់មកកម្ពុជា**ស្រ្តីជនជាតិអូស្រ្តាលីម្នាក់ទៀត បានបាត់បង់ជីវិត ដោយសារពុលស្រា នៅប្រទេសឡាវ**កូរ៉េខាងជើង ថ្កោលទោសការធ្វើសមយុទ្ធយោធារួមគ្នា រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ហើយព្រមានថា ខ្លួននឹងធ្វើសកម្មភាពភ្លាមៗ ប្រសិនបើចាំបាច់**ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឯកឧត្ដមទេសរដ្ឋមន្ដ្រី គី តិច ដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាល វាស់ភ្នែក និងចែកវែនតាដោយមិនគិតថ្លៃជូនពលរដ្ឋនៅស្រុកបាទី**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី ស សុខា បង្ហាញក្ដីរីករាយនៅពេលអាហារូបកណ៍ ជិត ២ពាន់កន្លែង ទទួលការស្នើសុំពីសិស្ស-និស្សិត ក្នុងរយៈពេលដ៏ខ្លី**មនុស្ស ១១នាក់ស្លាប់ បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លារបស់អ៉ីស្រាអែល នៅកណ្តាលក្រុងបេរូត**ឯកឧត្ដម សួស យ៉ារ៉ា៖ កម្ពុជាចង់ឱ្យគំរូនៃសន្តិភាពនៅកម្ពុជា អាចត្រូវបានបញ្ចូលទៅក្នុងធម្មនុញ្ញសន្តិភាពសកល ដើម្បីចែករំលែកនូវ គំរូនៃសន្តិភាព និងការផ្សះផ្សារ**អ្នករាយការណ៍ពិសេស ICAPP៖ ពិភពលោកកំពុងសិក្សាអំពីគំរូដ៏សំខាន់កម្ពុជា ក្នុងការកសាងសន្តិភាព និងការផ្សះផ្សា**រដ្ឋមន្រ្តីក្រសួងវប្បធម៌៖ គោលការណ៍នៃការកសាងសន្តិភាព និងការផ្សះផ្សា ជាពិសេសគឺតួនាទីរបស់វប្បធម៌ គឺជាការផ្លាស់ប្ដូរបរិយាកាសពិភពលោក**រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលកិច្ចប្រជុំតុមូល នៃគណបក្សនយោបាយអន្តរតំបន់ របស់ ICAPP

ឯកឧត្តមរដ្ឋមន្រ្តី អ៊ាង សុផល្លែត អនុញ្ញាតឱ្យអង្គការសមាគមអភិរក្សសត្វព្រៃ WCS ចូលជួបសម្តែងការគួរសម


ភ្នំពេញ៖ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន អនុញ្ញាតឱ្យលោក Colin Poole នាយកប្រចាំតំបន់ មហាទន្លេមេគង្គ អាស៊ីខាងត្បូង ចូលជួបសម្តែងការគួរសម និងពិភាក្សាលើកិច្ចសហប្រតិបត្តិការក្នុងភាព ជាដៃគូអភិវឌ្ឍន៍ នៅថ្ងៃអង្គារ ទី១២ ខែកញ្ញា ឆ្នាំ២០២៣ នាទីស្តីការក្រសួង។

នៅក្នុងជំនួបសម្តែងការគួរសមនេះ បានពិភាក្សាលើ ចំនុចសំខាន់ៗ ចំនួន៤ ដែលរួមមាន៖ ទី១.អង្ករ អាយប៉ីស(IBIS rice), ទី២.ការអភិវឌ្ឍសហគមន៍, ទី៣.កាត់បន្ថយការប្រើប្រាស់ប្លាស្ទិក និងទី៤.កាគ្រប់គ្រងធនធានធម្មជាតិ។

លោក Colin Poole បានលើកឡើងអំពីកិច្ចសហប្រតិបត្តិការអស់រយៈពេលជាង ២០ឆ្នាំមកនេះ រវាងក្រសួងបរិស្ថាន និងអង្គការសមាគមអភិរក្សសត្វព្រៃ WCS ក្នុងភាពជាដៃគូអភិវឌ្ឍន៍ ដែលបានសម្រេចលើទិសដៅអភិវឌ្ឍន៍សំខាន់ៗចំនួន ៤រួមមាន ការអនុវត្តសកម្មភាពអភិរក្សជីវចម្រុះ ក្នុងតំបន់ការពារធម្មជាតិសំខាន់ៗ បង្កើនការអប់រំផ្សព្វផ្សាយលើការងារអភិរក្ស ធានានិរន្តភាពហិរញ្ញប្បទានសម្រាប់ការអភិរក្សសំខាន់ៗ តាមរយៈការលើកទឹកចិត្ត និងជម្រើសស្ថេរភាពហិរញ្ញប្បទានផ្សេងទៀត។

ថ្លែងគាំទ្រ និងជំរុញលើកិច្ចសហប្រតិបត្តិក្នុងភាពជាដៃគូនេះ ឯកឧត្តមរដ្ឋមន្ត្រីមានប្រសាសន៍ថា ការអនុវត្តអេកូទេសចរណ៍គឺជាទិសដៅចម្បង ដែលក្រសួងបរិស្ថានបាននឹងកំពុងអនុវត្តយ៉ាងយកចិត្តទុកដាក់ ហើយជាពិសេសនឹងប្រែក្លាយតំបន់អេកូទេសចរណ៍ឱ្យទៅជារបៀងអេកូទេសចរណ៍ធម្មជាតិ ដែលអាចផ្សារភ្ជាប់ពីតំបន់អេកូទេសចរណ៍មួយទៅតំបន់អេកូទេសចរណ៍មួយទៀត ដើម្បីភាពទាក់ទាញពីភ្ញៀវទេសចរណ៍ ហើយការអនុវត្តនេះ នឹងកាត់បន្ថយការកាប់បំផ្លាញព្រៃឈើ ពីព្រោះប្រជាពលរដ្ឋនឹងមិនចូលព្រៃកាប់ឈើទៀតនោះទេ ប្រសិនជាពួកគាត់រកចំណូលបានមកពីការនាំភ្ញៀវទេសចរណ៍កម្សាន្ត ក្នុងតំបន់អេកូទេសចរណ៍។ លើសពីនេះ ឯកឧត្តមរដ្ឋមន្រ្តីក៏បាននឹងកំពុងជំរុញយុទ្ធនាការកាត់បន្ថយប្លាស្ទិក នៅតាមសាលារៀនទូទាំងប្រទេស ដែលប្រជាពលរដ្ឋគ្រាន់តែឈប់ប្រើប្រាស់ថង់ប្លាស្ទិកតែ១ថ្ងៃប៉ុណ្ណោះ ក្នុង១សប្តាហ៍។

ជាមួយគ្នានេះដែរ លោក Colin Poole ចាប់អារម្មណ៍ ហើយនឹងគិតគូរ ដើម្បីគាំទ្រលើសកម្មភាពកាត់បន្ថយប្លាស្ទិកនេះ តាមរយៈកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូអភិវឌ្ឍន៍ជាបន្តទៀត ដើម្បីសម្រេចបាននូវទិសដៅរួមរបស់ក្រសួងបរិស្ថានក្នុងដំណាក់កាលទី១ នៃយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ៕

អត្ថបទដែលជាប់ទាក់ទង