រដ្ឋមន្រ្តីក្រសួងរ៉ែ អញ្ជើញធ្វេីការណែនាំអំពីទស្សនវិស័យនៃការដឹកនាំ និងការគ្រប់គ្រងរបស់ក្រសួងរ៉ែ និងថាមពល សម្រាប់នីតិកាលទី៧
ភ្នំពេញ៖ ឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល នាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ បានអញ្ជើញធ្វេីការណែនាំអំពីទស្សនវិស័យនៃការដឹកនាំ និងការគ្រប់គ្រងរបស់ក្រសួងរ៉ែ និងថាមពល សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា។
ឯកឧត្តមរដ្ឋមន្រ្តី បានធ្វេីការគូសបញ្ជាក់អំពីទស្សនវិស័យនៃការគ្រប់គ្រប់វិស័យថាមពល វិស័យរ៉ែ និងវិស័យប្រេងកាត ដោយធ្វេីការកំណត់យន្តការការងារជាក់លាក់ ដេីម្បីពង្រឹងការគ្រប់គ្រងវិស័យឆ្ពោះទៅសម្រេចបានតាមទិសដៅការងារ ដែលបានកំណត់សម្រាប់អណត្តិទី៧ នេះ។ ក្រៅពីការកំណត់ទិសដៅ និងយន្តការការងាររបស់វិស័យ ឯកឧត្តមរដ្ឋមន្រ្តី ក៍បានកំណត់ទស្សនវិស័យនៃការគ្រប់គ្រងធនធានមនុស្ស និងបច្ច័យចំពោះការងារសង្គម និងការងាររចនាសម្ព័ន្ធមេត្រីភាពជាមួយកងទ័ព និងការងារមនុស្សធម៌ ក្នុងន័យជំរុញការភ្ជាប់មេត្រីភាពជាប្រពៃណីខ្ជាប់ខ្ជួនដោយគ្មានខ្វះចន្លោះ។
ជាចុងក្រោយ ឯកឧត្តមរដ្ឋមន្រ្តី សំណូមពរអោយមន្រ្តីគ្រប់ជាន់ថ្នាក់ប្រឹងប្រែងធ្វេីការទាំងអស់គ្នា ដុសខាត់សមត្ថភាពខ្លួន បណ្តុះឆន្ទៈការងារ និងចូលរួមការងារសង្គម ដែលទាំងនេះសុទ្ធសឹងតែជាគន្លឹះសំខាន់ៗក្នុងការធ្វេីជាមន្រ្តីគំរូ ៕