លោក ញ៉ាញ់ ជាបហ៊ង ចុះសិក្សាទីតាំងដើម្បីធ្វើការតេស្តថ្ម និងខ្សាច់ សម្រាប់យកមកប្រើប្រាស់លើគម្រោងទំនប់ស្ទឹងស្វាហាប់
ភ្នំពេញ៖ លោក ញ៉ាញ់ ជាបហ៊ង ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ នៅថ្ងៃអង្គារ ១២ រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ បានដឹកនាំក្រុមកាងារបច្ចេកទេស ក្រោមកិច្ចសហការជាមួយសមាភាគីឥណ្ឌា បានចុះសិក្សាទីតាំងដើម្បីធ្វើការតេស្តថ្ម និងខ្សាច់ សម្រាប់យកមកប្រើប្រាស់លើគម្រោងទំនប់ស្ទឹងស្វាហាប់ ស្ថិតក្នុងឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ៕