**ឯកឧត្តម ចាន់ សុធា បើកកិច្ចប្រជុំផ្សព្វផ្សាយអនុក្រឹត្យស្ដីពីការកំណត់មុខតំណែងវិជ្ជាជីវៈ និងការពិពណ៌នាមុខតំណែងនានាក្នុងរចនាសម្ព័ន្ធរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ**ឯកឧត្តម ប៉ែន បូណា បញ្ជាក់ច្បាស់ៗថា វត្តប៉ាកណាម មិនត្រូវបានវៀតណាមកាន់កាប់ដូចការចោទប្រកាន់របស់ក្រុមប្រឆាំងជ្រុលនិយម**មន្រ្តីជំនាញនៃសាខា ក.ប.ប. ខេត្តប៉ៃលិន ចុះត្រួតពិនិត្យទំនិញ ម្ហូបអាហារក្នុងផ្សារសាមគ្គី ខេត្តប៉ៃលិន**ភ្នំWuyiមិនត្រឹមតែផ្តល់កំណើតដល់ “ស្តេចតែ” ដ៏មានតម្លៃមហាសាលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្កើត “ទីក្រុងនៃក្លិនតែ” ដ៏រស់រវើកថែមទៀត**តំណាងមូលនិធិ Dubai Cares បង្ហាញចំណាប់អារម្មណ៍ ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការ ជាមួយក្រសួងអប់រំកម្ពុជា**ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន ដឹកនាំកិច្ចប្រជុំស្តីពីសេចក្តីព្រាងច្បាប់អប់រំកាយ និងកីឡា**ក្រសួងការងារ ប្រកាសកំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៥**សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៧**កម្ពុជា​ លើកទឹកចិត្តឱ្យប្រទេសអេរីទ្រា ស្នើសុំពន្យាពេលបោសសម្អាតមីន ដេីម្បីឱ្យស្របតាមលក្ខខណ្ឌ​ និងបំពេញកាតព្វកិច្ចរបស់អនុសញ្ញាអូតាវ៉ា**ឯកឧត្ដម ហួត ហាក់ ត្រូវបានផ្លាស់ប្ដូរមកជារដ្ឋមន្ត្រីក្រសួងទេសចរណ៍ ចំណែកឯកឧត្ដម សុខ សូកេន មកជារដ្ឋមន្រ្តីក្រសួងអធិការកិច្ច**ការិយាល័យអ្នកនាំពាក្យក្រសួងការងារ បដិសេធទាំងស្រុង ចំពោះការផ្សាយព័ត៌មានមិនពិតរបស់វិទ្យុអាស៊ីសេរីជាភាសាខ្មែរ ដែលប្រឌិត និងមួលបង្កាច់មកលើ ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ**ក្រសួងបរិស្ថាន៖ សមាគមកសិករដើម្បីអភិវឌ្ឍជីវភាពអនុវត្តនូវ ៥ចំណុចនេះ ជួយជំរុញឱ្យកម្ពុជាស្អាត គ្មានសំរាមប្លាស្ទិកនៅតាមដងផ្លូវសាធារណៈ**ឯកឧត្តមបណ្ឌិត លី ធុជ គ្រោងចូលជួបសម្តែងការគួរសម សម្តេចប៉ាប ហ្វ្រង់ស័រ និងរដ្ឋមន្ត្រីការបរទេសរបស់បុរីវ៉ាទីកង់​ ក្នុងដំណេីរបំពេញទស្សនកិច្ចនៅបុរីវ៉ាទីកង់​​**ក្រសួងធនធានទឹក ជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២០ ខែកញ្ញា**ឌីជីថល រហ័ស និងតម្លាភាព! ត្រឹមតែជាង១ឆ្នាំ មានពលរដ្ឋជាង៦ម៉ឺននាក់បានទាញកម្មវិធីសេវាកម្មអត្តសញ្ញាណកម្មពី App GDI របស់ក្រសួងមហាផ្ទៃ**ក្រសួងបរិស្ថាន ផ្សព្វផ្សាយ និងបញ្ជ្រាបចំណេះដឹងពាក់ព័ន្ធនឹងក្រមបរិស្ថាន និងធនធានធម្មជាតិ**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី២០ ខែកញ្ញា**អត្រាប្ដូរប្រាក់ផ្លូវការ ១ដុល្លារ ស្មើ៤,០៦១ រៀល សម្រាប់ថ្ងៃទី២០ ខែកញ្ញា**ទីក្រុងមូស្គូ និងញូវដេលី ពន្លឿនកិច្ចពិភាក្សាស្តីពីសន្ធិសញ្ញាវិនិយោគ**កូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលបាលីស្ទីកដោយមានក្បាលគ្រាប់ធំអស្ចារ្យ

ឯកឧត្តមរដ្ឋមន្រ្តី អ៊ាង សុផល្លែត ជួបសម្តែងការស្វាគមន៍ជាមួយ បណ្តាញក្រុមការងារ នៃកម្មវិធីជំនួយខ្នាតតូចរបស់មូលនិធិបរិស្ថានសកល (GEF-Small Grants)

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅថ្ងៃអង្គារ ទី១២ ខែកញ្ញា ឆ្នាំ២០២៣ បានអនុញ្ញាតឱ្យបណ្តាញក្រុមការងារ នៃកម្មវិធីជំនួយខ្នាតតូចរបស់មូលនិធិបរិស្ថានសកល (GEF-Small Grants) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួងបរិស្ថាន ដើម្បីលើកកម្ពស់ កិច្ចសហប្រតិបត្តិការ និងពង្រឹងភាពជាដៃគូឱ្យកាន់តែមានប្រសិទ្ធភាព។

លោក Sano AKLHTERUZZAMAN ប្រធានបណ្តាញក្រុមការងារនៃមូលនិធិបរិស្ថានសកល បានសម្តែង ការអបអរសាទរដល់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ដែលត្រូវបានតែងតាំងជារដ្ឋមន្ត្រីក្រសួងបរិស្ថាន សម្រាប់អាណត្តិទី៧នៃរាជរដ្ឋាភិបាល។

លោក Sano AKLHTERUZZAMAN បានគូសបញ្ជាក់ពីកិច្ចសហប្រតិបត្តិការដ៏ល្អរវាងក្រសួងបរិស្ថាន និងបណ្តាញអង្គការសង្គម ស៊ីវិល និងស្ថាប័នដែលទទួលបានជំនួយឥតសំណងខា្នតតូចរបស់មូលនិធិបរិស្ថានសកល លើកិច្ចគាំពារ បរិស្ថាន និងរួមចំណែកលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋនៅថ្នាក់ក្រោមជាតិ។ គម្រោងខ្នាតតូចរបស់ មូលនិធិបរិស្ថានសកលមានចំនួន ២៥២គម្រោង ដែលក្នុងនោះមាន ១៩គម្រោង កំពុងអនុវត្ត ដែលមាន ថវិកាសរុបប្រមាណជាង ៩លានដុល្លារអាម៉េរិក រាប់ចាប់តាំងពីឆ្នាំ២០០៥។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានសំដែងការស្វាគមន៍ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការ រវាងក្រសួងបរិស្ថាន ជាមួយបណ្តាញក្រុមការងារ នៃកម្មវិធីជំនួយខ្នាតតូចរបស់មូលនិធិបរិស្ថានសកល លើកិច្ចការបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ ការគ្រប់គ្រងសំណល់ និងសារធាតុគីមី ការអភិរក្ស ជីវចម្រុះ និងលើកកម្ពស់ជីវភាពសហគមន៍។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី បានជម្រាបជូនតំណាងបណ្តាញអង្គការសង្គមស៊ីវិល អំពីផែនការ អាទិភាពរយៈពលខ្លីរបស់ក្រសួងបរិស្ថាន ដែលបាននឹងកំពុងអនុវត្តរួមមាន ការគ្រប់គ្រងសំណល់ តាមរយៈ ការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកនៅតាមសាលារៀន ការអភិវឌ្ឍសហគមន៍តំបន់ការពារ តាមរយៈទេសចរណ៍ធម្មជាតិ និងប្រវត្តិសាស្រ្តដើម្បីលើកកម្ពស់ចីរភាពសហគន៍ និងការដាំដើមឈើ។

គួរបញ្ជាក់ជូនថា ក្រសួងនឹងរៀបចំ App ដាំដើមឈើ ដើម្បីលើកទឹកចិត្ត និងត្រួតពិនិត្យចលនាដាំដើមឈើ ដែលនឹងលើកកំពស់ដល់កំណើនឥណទានកាបូន និងសម្រេចបានគោលដៅអព្យាក្រិតកាបូន ៕

អត្ថបទដែលជាប់ទាក់ទង