សម្រេចបិទ បន្ទប់ពិគ្រោះព្យាបាលជំងឺទូទៅ ហែម ចាន់យុទ្ធី មានទីតាំងស្ថិតនៅសង្កាត់ចោមចៅ៣ ដោយសារមិនគោរពលក្ខខណ្ឌបច្ចេកទេសនិងមិនគោរពកិច្ចសន្យាធានា
ភ្នំពេញ៖ រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ បានចេញសម្រេចស្តីពីការបិទ និងដកហូតលិខិតអនុញ្ញាតបន្ទប់ពិគ្រោះព្យាបាលជំងឺទូទៅ ហែម ចាន់យុទ្ធី ដែលមានទីតាំងស្ថិតនៅផ្ទះលេខD១៨.D១៩ ផ្លូវបេតុង ភូមិអូឌឹម សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ការសម្រេចបិទនេះ ធ្វេីឡេីងបន្ទាប់ពីក្រុមការងារបច្ចេកទេសក្រសួងសុខាភិបាល រួមជាមួយមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ និងរដ្ឋបាលខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានចុះពិនិត្យបន្ទប់ពិគ្រោះព្យាបាលជំងឺទូទៅ ហែម ចាន់យុទ្ធី កាលពីថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៣ ដោយមូលហេតុបន្ទប់ពិគ្រោះព្យាបាលនេះ មិនបានគោរពលក្ខខណ្ឌបច្ចេកទេស មិនគោរពកិច្ចសន្យាធានាអះអាងពេលពេលស្នេីសុំបេីកបន្ទប់ពិគ្រោះព្យាបាលជំងឺ៕