ឧត្តមសេនីយ៍ឯក សុខ វាសនា ដឹកនាំកិច្ចប្រជុំ ជាមួយនាយកដ្ឋានជនបរទេសអន្តោប្រវេសន្តជាអ្នកវិនិយោគឯកជន ស្ដីពីការគ្រប់គ្រង និងការអនុវត្តការងារប្រចាំថ្ងៃ និងទិសដៅការងារត្រូវអនុវត្តបន្ត
ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នាព្រឹកថ្ងៃពុធ ១៣ រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ បានអញ្ជេីញដឹកនាំកិច្ចប្រជុំ ជាមួយនាយកដ្ឋានជនបរទេសអន្តោប្រវេសន្តជាអ្នកវិនិយោគឯកជន ស្ដីពីការគ្រប់គ្រង និងការអនុវត្តការងារប្រចាំថ្ងៃ និងទិសដៅការងារត្រូវអនុវត្តបន្ត នៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍។
កិច្ចប្រជុំនេះក៏មានការអញ្ជេីញចូលរួមពី ឯកឧត្តម អគ្គនាយករង ទទួលជួយការងារនាយកដ្ឋាន លោកប្រធាននាយកដ្ឋាន លោក-លោកស្រីអនុប្រធាននាយកដ្ឋាន នាយ-នាយរងការិយាល័យ នៃនាយកដ្ឋានជនបរទេសអន្តោប្រវេសន្តជាអ្នកវិនិយោគឯកជន។
ជាកិច្ចចាប់ផ្ដេីម ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ មានមតិបេីកកិច្ចប្រជុំ និងអនុញ្ញាតឱ្យលោក ឧត្តមសេនីយ៍ទោ ហាស់ សុត្ថា ប្រធាននាយកដ្ឋានជនបរទេសអន្តោប្រវេសន្តជាអ្នកវិនិយោគឯកជន ធ្វេីសេចក្ដីរាយការណ៍ អំពីដំណេីរការណ៍ និងរបាយការណ៍លំអិតបឋមជូន អង្គប្រជុំ។ ជាបន្ត ក៏មានការចូលរួមមតិយោបល់របស់សមាជិកនៃអង្គប្រជុំពាក់ព័ន្ធនឹងខ្លឹមសារ បញ្ហាប្រឈម និងសំណូមពរមួយចំនួនផងដែល។
ជាទីបញ្ចប់ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានមានមតិបូកសរុប ដោយបានកែសម្រួលខ្លឹមសារមួយចំនួន និងស្នេីដល់អគ្គនាយករង លោកប្រធាននាយកដ្ឋានពិនិត្យ និងកែសម្រួល នូវបញ្ហាប្រឈមបន្ថែមទៀត ដេីម្បីរៀបចំឱ្យកាន់ប្រសេីរជាងនេះ ៕