ឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ អញ្ជើញបូកសរុបសភាពការណ៍ និងកិច្ចប្រតិបត្តិការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម
ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង នាព្រឹកថ្ងៃពុធ ១៣រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ បានរៀបចំកិច្ចប្រជុំបូកសរុបសភាពការណ៍ និងកិច្ចប្រតិបត្តិការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងបូកសរុបលទ្ធផលអនុវត្តសេចក្តីណែនាំលេខ ០០៣សណន ស្តីពីការពង្រឹងបន្ថែមប្រសិទ្ធភាពការងារកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល រយៈពេល ០៩ខែ ឆ្នាំ២០២៣ និងទិសដៅបន្ត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្ត។
ពិធីនេះមានការអញ្ជើញចូលរួមពីលោក លោកស្រីឧត្តមសេនីយ៍ វរសេនីយ៍ស្នងការរងនគរបាលខេត្ត លោក លោកស្រីនាយ នាយរងការិយាល័យ លោកអធិការ អធិការរងទទួលការងារសេនាធិការ និងកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល លោកមេបញ្ជាការ មេបញ្ជាការរងទទួលការងារសេនាធិការ លោកនាយប៉ុស្តិ៍នគរបាលការពារព្រំដែន និងលោក លោកស្រីនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៨០ សរុបវត្តមាន ១៨៧នាក់ ស្រី ០៥នាក់ ៕