ស្ពានកោះពេជ្រ-កោះនរា នឹងបើកប្រើប្រាស់ជាបណ្តោះអាសន្ននៅថ្ងៃទី២៧ ខែតុលាខាងមុខ ដើម្បីកាត់បន្ថយការកកស្ទះ
ភ្នំពេញ៖ នៅថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីក្នុងពិធីភ្ជាប់តួស្ពាន កោះពេជ្រ-កោះនរា។
រដ្ឋបាលរាជធានីភ្នំពេញ នឹងស្នើសុំការអនុញ្ញាតពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បើកប្រើប្រាស់ជាបណ្តោះអាសន្ននៅថ្ងៃទី ២៧ ខែតុលា ឆ្នាំ២០២៣ខាងមុខ ដើម្បីកាត់បន្ថយការកកស្ទះនៅស្ពានព្រះមុនីវង្ស។
សូមរំលឹកថា ស្ពានកោះពេជ្រ-កោះនរានេះមានប្រវែង ៨៤៤ម ទទឹង ២៤.៥ម មាន ២គន្លងរថយន្តទៅមក ១គន្លងទោចក្រយានយន្តទៅមក និង ១គន្លងថ្មើរជើងទៅមក ព្រមទាំងមានផ្លូវកាត់ក្រោមគល់ស្ពានស្របច្រាំងទន្លេកោះពេជ្រ និងច្រាំងទន្លេកោះនរាផងដែរ៕